loader

អតីត​ប្រធានរដ្ឋសភា​នៃ​ប្រទេស​ប្រេ​ស៊ី​ល​អស់អំណាច​ មានទោស​ពី​បទ​ពុក​រលួយ​

ប្រេ​ស៊ី​ល៖ អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេ​ស៊ី​ល​ លោក​  Eduardo​ Cunha​ ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ខណៈ​លោក​ប្រើប្រាស់​ ឥទ្ធិពល​របស់​ខ្លួន​ជា​ប្រធានរដ្ឋសភា​។​

អតីតប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក  Eduardo Cunha
អតីតប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក Eduardo Cunha

លោក​ Eduardo​ Cunha​ ត្រូវ​បាន​ចោទ​ថា​បាន​ទទួល​ប្រាក់​សំនូក​ ៥​លាន​ដុល្លារ​ ពី​ ក្រុមហ៊ុន​ ប្រេង​ឥន្ទ​នៈ​មួយ​របស់​ប្រទេស​។​

​តែ​យ៉ាងនេះ​ក្ដី​ អតីត​ប្រធានរដ្ឋសភា​រូប​នេះ​ បាន​បដិសេធ​ថា​លោក​មិន​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ​។​

​កាលពី​ខែសីហា​ លោកស្រី​ Dilma​ Rousseff​ ក៏​ត្រូវ​បាន​ដកហូត​តំណែង​ប្រធានាធិបតី​ ពី​លោកស្រី​ផង​ដែរ​ បន្ទាប់​ពី​ព្រឹទ្ធសភា​ របស់​ប្រទេស​នេះ​ បាន​អនុម័ត​ឱ្យ​លោកស្រី​ ចាក​ចេញពី​តំណែង​ហើយ​ប្រឈម​មុខ​ នឹង​ករណី​ពុក​រលួយ​ ដូច​អតីត​ប្រធានរដ្ឋសភា​នេះ​ផង​ដែរ​។​

​ទាក់ទិន​សំនុំរឿង​នេះ​ យ៉ាងតិច​ណាស់​អ្នកជំនួញ​៣​រូប​ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ផ្ដល់​ប្រាក់​សំនូក​។​

​ការ​ចាប់ខ្លួន​ មេដឹកនាំ​ទាំង​២​រូប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ ប្រជាជន​ប្រេ​ស៊ី​ល​ជា​ច្រើន​ម៉ឺន​នាក់​បាន​ចេញ​តវ៉ា​តាម​ដងផ្លូវ​ ដោយ​ បង្ខំ​ឱ្យ​មានការ​ចោទប្រកាន់​ជា​បន្ទាន់​ទៅ​លើ​ អ្នកនយោបាយ​២​រូប​នេះ​៕​ប្រភព​:BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x