ប្រេស៊ីល៖ អតីតប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក Eduardo Cunha ត្រូវបានចាប់ខ្លួនដោយសារពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈលោកប្រើប្រាស់ ឥទ្ធិពលរបស់ខ្លួនជាប្រធានរដ្ឋសភា។
លោក Eduardo Cunha ត្រូវបានចោទថាបានទទួលប្រាក់សំនូក ៥លានដុល្លារ ពី ក្រុមហ៊ុន ប្រេងឥន្ទនៈមួយរបស់ប្រទេស។
តែយ៉ាងនេះក្ដី អតីតប្រធានរដ្ឋសភារូបនេះ បានបដិសេធថាលោកមិនបានពាក់ព័ន្ធក្នុងរឿងនេះទេ។
កាលពីខែសីហា លោកស្រី Dilma Rousseff ក៏ត្រូវបានដកហូតតំណែងប្រធានាធិបតី ពីលោកស្រីផងដែរ បន្ទាប់ពីព្រឹទ្ធសភា របស់ប្រទេសនេះ បានអនុម័តឱ្យលោកស្រី ចាកចេញពីតំណែងហើយប្រឈមមុខ នឹងករណីពុករលួយ ដូចអតីតប្រធានរដ្ឋសភានេះផងដែរ។
ទាក់ទិនសំនុំរឿងនេះ យ៉ាងតិចណាស់អ្នកជំនួញ៣រូប ត្រូវបានចាប់ខ្លួនពីបទផ្ដល់ប្រាក់សំនូក។
ការចាប់ខ្លួន មេដឹកនាំទាំង២រូបនេះធ្វើឡើងក្រោយពី ប្រជាជនប្រេស៊ីលជាច្រើនម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវ ដោយ បង្ខំឱ្យមានការចោទប្រកាន់ជាបន្ទាន់ទៅលើ អ្នកនយោបាយ២រូបនេះ៕ប្រភព:BBC