loader

ប្រទេស​៥​ក្នុង​សមាគម​អាស៊ាន​ ជួប​គ្នា​នៅ​កម្ពុជា​និយាយ​ពី​តំបន់​មេគង្គ​ក្រោម​ (មានសំឡេង)

ភ្នំពេញ៖ ប្រទេស​ទាំង​ ៥​ នៅ​អាស៊ាន​បាន​ជួបជុំ​គ្នា​ក្នុង​គំរោង​ស្តី​ពី​គំនិត​ផ្តួចផ្តើម​តំបន់​មេគង្គ​ក្រោម​ (LMI)​ ដែល​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​ គ្នា​នៅ​ក្នុង​វិស័យ​បរិស្ថាន​ សុខាភិបាល​ អប់រំ​ នឹង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។​ ការ​ជួបជុំ​គ្នា​ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ នៅ​សណ្ឋាគារ​ សុខា​ ភ្នំពេញ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

mekong2​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​ ៥​ មាន​ ប្រទេស​កម្ពុជា​ ភូមា​ ទ្បា​វ​ ថៃ​ និង​វៀតណាម​ បាន​មក​ជួបជុំ​គ្នា​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ពិភាក្សា​ពី​គំរោង​ស្តី​ពី​គំនិត​ផ្តួចផ្តើម​ នៅ​តំបន់​មេ​ង្គ​ក្រោម​។​  

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ថា​ គំរោង​ស្តី​ពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម​ (LMI)​ ត្រូវ​បាន​បង្កើត​ទ្បើ​ង​ដោយ​សហរដ្ឋអាមេរិក​ ជា​ការ​ឆ្លើយ​តប​នឹង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០០៩​ រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោកស្រី​ Hillary​ Clinton​ និង​រដ្ឋមន្ត្រី​ នៃ​ប្រទេស​នៅ​តំបន់​មេគង្គ​ក្រោម​ ដែល​មាន​ប្រទេស​កម្ពុជា​ ទ្បា​វ​ ថៃ​ និង​វៀតណាម​ នៅ​ Phuket​ ក្នុង​ប្រទេស​ថៃ​ រីឯ​ប្រទេស​ភូមា​ បាន​ចូលរួម​ជា​ផ្លូវការ​ នៅ​ក្នុង​គំរោង​គំនិត​ផ្តួចផ្តើម​នេះ​ នៅ​ខែកក្កដា​ ឆ្នាំ​២០១២​។​

​ភាគី​នៃ​ប្រទេស​តំបន់​មេគង្គ​នេះ​បាន​យល់​ស្របគ្នា​ថា​ នឹង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​គ្នា​ក្នុង​វិស័យ​បរិស្ថាន​ វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ​ជាដើម​ ចាប់តាំងពី​ពេល​នោះ​មក​ប្រទេស​ទាំង​ ៥​ បាន​ខិតខំ​ពង្រឹង​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ទាំងនេះ​ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​រួម​របស់​ពួក​គេ​។​

​នៅ​ក្នុង​គំរោង​ផ្តួចផ្តើម​នេះ​សហរដ្ឋអាមេរិក​ បាន​ចូលរួម​សកម្មភាព​ យ៉ាង​សកម្ម​ផង​ដែរ​ដើម្បី​ឱ្យ​គំរោង​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។​ សកម្មភាព​ទាំងនោះ​មាន​ដូច​ជា​៖​ ទី​មួយ​ ពង្រឹង​ការ​គ្រប់គ្រង​ទឹក​ សហរដ្ឋអាមេរិក​នឹង​ជួយ​រៀបចំ​កម្មវិធី​បរិស្ថាន​ នៅ​ក្នុង​តំបន់​មេគង្គ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ពេល​អនាគត​។​ -​ទី​ពីរ​គាំទ្រ​វិស័យ​អប់រំ​ គឺ​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ និស្សិត​ចំនួន​ជាង​ ៥០០​នាក់​ និង​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​សិក្សា​ជាមួយ​ប្រទេស​នៅ​តំបន់​មេគង្គ​ ក្នុង​មួយៗ​ឆ្នាំ​តាម​រយៈ​កម្មវិធី​អាហារូបករណ៍​ ហ្វូ​ល​ប្រាយ​ (Fulbright)​។​ -​ទី​បី​,​ កែ​លំអ​ប្រព័ន្ធ​សុខាភិបាល​ ជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​នៅ​តំបន់​មេគង្គ​ ក្នុង​វិស័យ​សុខាភិបាល​ បាន​ធ្វើ​ឱ្យ​មានការ​ថយ​ចុះ​ចំនួន​ ៥០%​នៃ​អត្រា​ការ​ឆ្លង​ជំងឺអេដស៍​នៅ​កម្ពុជា​ ហើយ​បាន​ផ្តល់​ការ​ព្យាបាល​ និង​ការ​ការពារ​ ដល់​មនុស្ស​ចំនួន​ជាង​ ២​ លាន​នាក់​នៅ​ទូ​ទាំង​តំបន់​។​

​ទាក់ទង​នឹង​កិច្ចប្រជុំ​ពិភាក្សា​តំបន់​មេគង្គ​ក្រោម​នេះ​ដែរ​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​ កិច្ច​សហប្រតិបត្តិការ​មេគង្គ​ក្រោម​ លោក​ សុខ​ ស៊ី​ផា​ណា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន​ថា​ គោលដៅ​សំខាន់​នៃ​គំរោង​នេះ​ គឺ​ដើម្បី​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​នៃ​តំបន់​មេគង្គ​ក្រោម​ សហការ​គ្នា​ ក្នុង​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍន៍​ នៅ​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ​។​

​លោក​ សុខ​ ស៊ី​ផា​ណា​ បន្ត​ថា​គំរោង​នេះ​ផ្តោត​ទៅ​លើ​វិស័យ​ជា​ច្រើន​ដូច​ជា​ វិស័យ​អប់រំ​ វិស័យ​សុខាភិបាល​ នឹង​ការ​ជម្រុញ​ឱ្យ​មាន​សហគ្រិនភាព​នារី​ជាដើម​ បន្ថែម​ពី​នេះ​ទៀត​នោះ​លោក​ថា​ កម្មវិធី​ស្នូល​ក្នុង​គំរោង​នេះ​មាន​ដូច​ជា​៖​ «​ជា​កម្មវិធី​ដែល​គេ​ចង​ភ្ជាប់​កត្តា​៣​ដែល​ពាក់ព័ន្ធ​គ្នា​គឺថា​បញ្ហា​ទឹក​ការ​ប្រើប្រាស់​ទឹក​ ជាមួយនឹង​សន្តិសុខ​ស្បៀង​ ហើយនឹង​ថាមពល​ចំនុច​ទាំង​៣​នេះ​ ត្រូវ​មាន​តុល្យភាព​គ្នា​ បើសិនជា​យើង​ធ្វើ​វា​រី​អគ្គី​ស​នី​ ដើម្បី​យក​ភ្លើង​ក៏​ប៉ុន្តែ​ធ្វើ​ម៉េច​កុំឱ្យ​ប៉ះពាល់​ប្រភព​ទឹក​ ដែល​នៅ​ខាងក្រោម​ដែល​ពាក់ព័ន្ធ​និង​កសិកម្ម​ កសិកម្ម​គឺ​ស្អី​គឺ​សន្តិសុខ​ស្បៀង​ អ​ញ្ចឹ​ង​អាហ្នឹង​គឺជា​គំនិត​សហរដ្ឋអាមេរិក​ បាន​ជំរុញ​យើង​មិនមែន​មាន​កិច្ច​សហប្រតិបត្តិការ​ តែ​ជាមួយ​អា​មេ​រិ​ក​នោះ​ទេ​ យើង​មាន​ជាមួយ​មេគង្គ​ចិន​ មេគង្គ​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​ឥណ្ឌា​ទៀត​»​។​

mekong1​លោក​ សុខ​ ស៊ី​ផា​ណា​ គូសបញ្ជាក់​ទៀត​ថា​ប្រទេស​មេគង្គ​ទាំង​៥​ គឺជា​ប្រទេស​ដែល​មានការ​ចាប់អារម្មណ៍​ពី​បណ្តា​ប្រទេស​ធំៗ​ ក្ន​ង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​ប្រទេស​កម្ពុជា​។​ តាម​រយៈ​ចូល​គំរោង​នេះ​ដែរ​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​៖​ «​ជាក់ស្តែង​ប្រយោជន៍​វា​បាន​ច្រើន​ ដូច​ឥលូវ​នៅ​ក្នុង​សរសរ​ស្តម​ ខាង​សុខាភិបាល​កម្ពុជា​ ជា​ប្រទេស​ដែល​ដឹកនាំ​ ខាង​សរសរ​ស្តម​ហ្នឹង​ នៅ​ក្នុង​វិស័យ​មួយៗ​ប្រទេស​មួយៗ​ដូច​ថា​ប្រទេស​ថៃ​គាត់​ដឹកនាំ​សរសរ​ស្តម​ ខាង​អប់រំ​ខ្ញុំ​ឧទាហរណ៍​ ដូច​ក្នុង​វិស័យ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​ ព្រោះ​ឥលូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ ការ​ប្រើ​យន្តការ​ថ្មីៗ​ដើម្បី​ធ្វើ​ឱ្យ​ការ​សាងសង់​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​ហ្នឹង​ សំខាន់​ណាស់​ ដើម្បី​ត​ភ្ជាប់​តំបន់​ព្រោះ​ឥលូវ​ យើង​នៅ​ក្នុង​សហគមន៍​អាស៊ាន​ បើ​យើង​មាន​លទ្ធភាព​មាន​ផ្លូវ​ រន្ទះភ្លើង​ ផ្លូវ​ឱកាស​ត​ភ្ជាប់​គ្នា​គឺ​វា​ផ្តល់​លទ្ធផល​ដល់​សហគមន៍​នៅ​ស្រុក​យើង​មាន​លទ្ធភាព​ធ្វើ​ដំណើរ​រកស៊ី​ទៅ​វិញ​ទៅ​មក​បាន​»​។​

​សូម​ជំរាប​ថា​ គំរោង​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម​នេះ​ផ្តួចផ្តើម​ទ្បើ​ង​ដោយ​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​ សហរដ្ឋអាមេរិក​ លោកស្រី​ Hillary​  Clinton​ និង​សមា​ភាគី​របស់​លោកស្រី​ កាលពី​ឆ្នាំ​២០០៩​ គឺ​គំរោង​ តំបន់​មេគង្គ​ក្រោម​(​ LMI)​ ជួយ​ដល់​ប្រទេស​កម្ពុជា​ ទ្បា​វ​ ភូមា​ ថៃ​ និង​វៀតណាម​ ក្នុង​ការ​កាត់​បន្ថយ​គំលាត​គ្នា​ផ្នែក​អភិវឌ្ឍន៍​ ហើយ​ជំរុញ​        សមាហរណកម្ម​ នៅ​ក្នុង​អាស៊ាន​៕


0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x