loader

កុមារ​សម្លឹង​អេ​ក្រង់​ទូរស័ព្ទ​ និង​កុំព្យូទ័រ​ យូរ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ភ្នែក​ច្រើន​ប្រភេទ (មានសំឡេង)​

ភ្នំពេញ៖ បច្ចេកទេស​កាន់តែ​មានការ​រីក​ចម្រើន​ មនុស្ស​កាន់តែ​អាច​កាត់​បន្ថយ​ការ​ប្រើ​កំលាំង​ពលកម្ម​របស់​ខ្លួន​កាន់តែ​ច្រើន​ ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ងាយស្រួល​ក្នុង​ការ​រស់នៅ​។​

child-play-phoneនៅ​ក្នុង​ប្រទេស​កម្ពុជា​ គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​ ហើយ​រវល់​ការងារ​ច្រើន​តែងតែ​ ចំណាយ​ថវិកា​ ទិញ​ឧបករណ៍​ទំនើបៗ​មាន​កុំព្យូទ័រ​ ទូរស័ព្ទ​ ហើយ​បញ្ចូល​ Game​ គ្រប់​ប្រភេទ​ សម្រាប់​ឲ្យ​កូន​តូចៗ​ របស់​ខ្លួន​លេង​ប្រយោជន៍​ ដើម្បី​មាន​ពេលវេលា​ធ្វើ​ការងារ​ និង​ ដើម្បី​កាត់​បន្ថយ​ការ​រំខាន​ពី​កូនៗ​។​

​កត្តា​ទាំង​អស់នេះ​ម្តាយ​ឪពុក​ហាក់ដូចជា​ មិន​បាន​ចាប់អារម្មណ៍​ផល​លំបាក​នៅ​ពេល​ក្រោយ​។​

​ទ​ង្វើ​បែប​នេះ​ អ្នកជំនាញ​ សុខភាព​កែវភ្នែក​ លោក​ ហម​ ពិសិដ្ឋ​ ជា​ចក្ខុ​ការី​ និង​ជា​អ្នកសម្របសម្រួល​របស់​អង្គការ​មូ​និ​ធិ​ Fred​ Hollows​ ដែល​ជា​អង្គការ​មួយ​មក​ពី​ប្រទេស​អូស្ត្រាលី​ ធ្វើការ​ ទៅ​លើ​សុខភាព​កែវភ្នែក​ បាន​បង្ហាញ​ពី​ផល​អាក្រក់​ នៃ​ការ​សម្លឹង​កុំព្យូទ័រ​ ទូរស័ព្ទ​។​

​លោក​ថា​ការ​សម្លឹង​កុំព្យូទ័រ​ ទូរស័ព្ទ​ រយៈពេល​យូរ​ ធ្វើ​ឲ្យ​កុមារ​ ចុក​ភ្នែក​ ធ្វើ​ឲ្យ​ក្មេង​ឈឺក្បាល​ និង​មិន​ចូល​ចិត្ត​អាន​ ហើយ​អាច​ធ្វើ​ឲ្យ​ភ្នែក​ក្មេង​ខ្ជិល​ ដែល​ធ្វើ​ឲ្យ​ក្មេង​មើល​លែង​ឃើញ​ និង​មាន​បញ្ហា​ជា​ច្រើន​ទៀត​ ហើយ​ជំងឺ​ដែល​កើត​ចេញពី​បញ្ហា​ទាំងនេះ​គ្មាន​ថ្នាំ​ព្យាបាល​ទេ​។​

​ដើម្បី​ជ្រាប​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​លោក​ ហម​ ពិសិដ្ឋ​ អ្នកជំនាញ​ខាង​សុខភាព​កែវភ្នែក​ ដូច​តទៅ​៖


child-play-phone1

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សាស្ដ្រាចារ្យចម្រៀងបុរាណ៖ ធនធានអ្នកច្រៀងបុរាណមានមិនដល់១០នាក់ផងដែលអាចប្រើការបានកម្ពុជា

គេតែងតែលឺចម្រៀងបុរាណនៅតាមពិធីបុណ្យជាតិនានា ជា[...]

បទយកការណ៍៖ យុទ្ធនាការ១៦ថ្ងៃនៃទិវាសិទ្ធិមនុស្សឆ្នាំនេះផ្តោតលើ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សឆ្នាំ២០២២នេះ ស្ថាប័ន[...]

បទយកការណ៍៖ អាណាព្យាបាលមកលើកទឹកចិត្តកូននៅមុខមណ្ឌលប្រឡងចង់ឃើញកូនៗទទួលបានជោគជ័យចេញពីសមត្ថភាពពិតប្រាកដ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x