loader

អ្នកវិភាគ​៖​ លោក​ សម​ រ​ង្ស៊ី​ ចូល​ពន្ធនាគារ​ នឹង​មានការ​សងសឹក​គា្ន​កាន់តែ​ខ្លាំង​ តែ​លោក​ សម​ រ​ង្ស៊ី​ នឹង​ទទួល​ជ័យជម្នះ​

ភ្នំពេញ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​ ១៧​ តុលា​ ​ថា​ លោក​ សម​ រ​ង្ស៊ី​ នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ ហើយ​លោក​ព្រម​ចូល​គុក​ជំនួស​សមាជិក​ និង​សកម្មជន​គណបក្ស​ទាំងអស់​ បើ​គណបក្សកាន់អំណាច​ និង​តុលាការ​យល់ព្រម​ដោះ​លែង​អ្នក​ទាំងនោះ​។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

ករណី​នេះ​អ្នកវិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​បាន​បង្ហាញ​ទស្សនៈ​ពីរ​ ដាច់​ដោយឡែក​ពី​គ្នា​ ដោយ​អ្នកវិភាគ​បង្ហាញ​មតិ​ថា​ បើសិន​ការ​វិល​ត្រឡប់​របស់​មេ​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ ប្រឈម​នឹង​ការ​ចាប់ខ្លួន​ អាច​មាន​ផល​ចំណេញ​ដល់​ជាតិ​ គឺ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ កាន់តែ​ហ៊ាន​ក្នុង​ការ​ចូលរួម​សកម្មភាព​ នយោបាយ​កាន់តែ​ខ្លាំង​។​ ប៉ុន្ដែ​មតិ​អ្នកវិភាគ​ម្នាក់​ទៀត​ យល់​ឃើញ​ថា​ បើ​លោក​ សម​ រ​ង្ស៊ី​ វិល​មក​វិញ​មានការ​ចាប់ខ្លួន​ គឺ​គ្មាន​ផល​ចំណេញ​ដល់​ជាតិ​អ្វី​ទេ​ គឺ​មាន​តែ​បង្កើន​ការ​ស្អប់​គ្នា​ ការ​គុំ​គួ​ន​សងសឹក​គ្នា​តែ​ប៉ុណ្ណោះ​។​ ​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ១៧​ តុលា​ បន្ទាប់​ពី​ចេញ​សួរសុខទុក្ខ​ អ្នកតំណាង​រាស្ដ្រ​ និង​សកម្មជន​បក្ស​ខ្លួន​ដែល​ជាប់ពន្ធ​នាគា​រថា​ លោក​ សម​ រ​ង្ស៊ី​ ព្រម​ចូល​គុក​ជំនួស​សកម្មជន​ទាំងអស់​ ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​ផង​ដែរ​ បើ​គណបក្សកាន់អំណាច​ និង​តុលាការ​យល់ព្រម​ដោះ​លែង​មនុស្ស​ទាំង​អស់នោះ​ មាន​សេរីភាព​ឡើង​វិញ​។​

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៧ តុលា បន្ទាប់ពីចេញសួរសុខទុក្ខ អ្នកតំណាងរាស្រ្ដ និងសកម្មជនបក្សខ្លួនដែលជាប់ពន្ធនាគារ
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៧ តុលា បន្ទាប់ពីចេញសួរសុខទុក្ខ អ្នកតំណាងរាស្រ្ដ និងសកម្មជនបក្សខ្លួនដែលជាប់ពន្ធនាគារ

លោក​ យឹ​ម​ សុវណ្ណ​៖«​ដំណោះស្រាយ​មួយ​ដែល​លោក​ប្រធាន​ សម​ រ​ង្ស៊ី​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ page​ របស់​គាត់​ថា​គាត់​សុខចិត្ដ​ចូល​ពន្ធនាគារ​ ជំនួស​អ្នក​ទាំងអស់​គ្នា​ ធ្វើ​ម៉េច​ឲ្យ​តែ​ខាង​គណបក្សកាន់អំណាច​ តុលាការ​ ហ្នឹង​គេ​សុខចិត្ដ​ដោះ​គឺ​គាត់​សុខចិត្ដ​ចូល​ជំនួស​»​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​ វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ តុលា​ នេះ​ថា​ ក្នុង​បរិបទ​សព្វថ្ងៃ​នៃ​ប្រទេស​កម្ពុជា​  បើ​តាម​ការ​យល់​ឃើញ​របស់​លោក​ គឺ​អ្នកនយោបាយ​បើ​ចង់​មានការ​ផ្លាស់​ប្ដូរ​ លុះត្រាតែ​អ្នកនយោបាយ​ហ៊ាន​ប្រឈម​មុខ​ ហ៊ាន​ដោះស្រាយ​បញ្ហា​ដែល​រុំ​ព័ទ្ធ​ខ្លួន​។​ លោក​បន្ថែម​ថា​ ប្រសិនបើ​អ្នកនយោបាយ​ធ្វើ​ខ្លាច​មុខ​ខ្លាច​ក្រោយ​ គឺ​មានការ​លំបាក​ណាស់​ ដើម្បី​ការ​ផ្លាស់​ប្ដូរ​ ហើយ​មិនតែប៉ុណ្ណោះ​ក៏​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​បាក់​ស្មារតី​ទៀត​ផង​។​

​លោក​ គឹ​ម​ សុខ៖​«​ប្រសិនបើ​យើង​ខ្លាច​មុខ​ខ្លាច​ក្រោយ​ វា​នឹង​ពិបាក​នាំ​ការ​ផ្លាស់​ប្ដូរ​ដល់​ប្រទេស​កម្ពុជា​ទាំងមូល​ពីព្រោះ​អី​ កាលណា​គាត់​មិន​ហ៊ាន​ចង់​ឬ​មិន​ចង់​ជាក់ស្ដែង​សកម្មជន​នឹង​អ្នកគាំទ្រ​គាត់​ហ្នឹង​អាច​បាក់ទឹកចិត្ដ​គាំទ្រ​ដល់​កម្រិត​ទាប​រហូត​អាច​ចាញ់​នយោបាយ​»​

​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​ក៏​បាន​ព្យាករណ៍​ដែរ​ថា​ បើ​លោក​ សម​ រ​ង្ស៊ី​ វិល​មក​វិញ​មានការ​ចាប់ខ្លួន​ នឹង​ធ្វើ​ឲ្យ​មាន​ផល​ចំណេញ​នយោបាយ​ជាតិ​មួយ​ ដែល​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឃើញ​ថា​ ក្នុង​នាម​ជា​អ្នកនយោបាយ​មួយ​រូប​ គឺ​មាន​ភាព​ក្លាហាន​ដោយ​ហ៊ាន​ប្រឈម​មុខ​រាល់​បញ្ហា​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ ហើយ​ពេល​នោះ​ពលរដ្ឋ​ដែល​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ​ប្រាកដជា​មានការ​ចូលរួម​សកម្មភាព​នយោបាយ​កាន់តែ​ខ្លាំង​ពុំខាន​។​
​លោក​ គឹ​ម​ សុខ៖«​ហេតុ​ដូច្នេះ​ប្រសិនបើ​គាត់​មក​វិញ​ ខ្ញុំ​យល់​ថា​ជា​ផល​ចំណេញ​ នយោបាយ​ជាតិ​មួយ​ជា​ការ​ពញ្ញាក់​ស្មារតី​និង​ដាស់​ស្មារតី​កូន​ខ្មែរ​ ក្នុង​នាម​គាត់​ជា​អ្នកដឹកនាំ​មិន​ខ្លាច​ការ​តស៊ូ​ប្រឈម​ជាក់ស្ដែង​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ដូច្នេះ​អ្នកគាំទ្រ​ប្រាកដជា​មូល​កម្លាំង​គ្នា​ធ្វើ​ការងារ​សកម្ម​មិន​បាក់ទឹកចិត្ដ​ ដើម្បី​តស៊ូ​ក្នុង​ផ្នត់​នយោបាយ​រួម​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ហ្នឹង​ជា​ផល​ចំណេញ​ដល់​ជាតិ​»​។​

​តែ​យ៉ាងនេះ​ មាន​ហេតុផល​មួយទៀត​ បើ​មេ​បក្ស​ប្រឆាំង​ ជាប់​ពន្ធនាគារ​ គឺ​សម្អប់​ និង​ការ​គុំ​គួ​នខា​ង​នយោបាយ​ហើយ​ បន្ថែម​លើ​នេះ​ សហគមន៍​អន្តរជាតិ​នឹង​ចូល​អន្តរាគមន៍​រឿង​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​។​

​លោក​ ឯម​ សុវណ្ណ​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ បង្ហាញ​គំនិត​ផ្សេង​ថា​ បើ​លោក​ សម​ រ​ង្ស៊ី​ វិល​ចូល​កម្ពុជា​វិញ​ ហើយ​មានការ​ចាប់ខ្លួន​ គឺ​គ្មាន​ការ​ចំណេញ​ដល់​ជាតិ​នោះ​ទេ​ គឺ​មាន​តែ​ការ​ចំណេញ​ដល់​បក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​បានការ​ជឿជាក់​បន្ថែម​ពី​សាធារណៈជន​។​ លោក​បន្ថែម​ថា​ ព្រោះតែ​ច្បាប់​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ដែល​មតិ​ជាតិ​ និង​អន្ដរជាតិ​ តែងតែ​ចាត់​ទុក​ថា​ អនុវត្ដ​មិន​ទាន់​ស្មើភាព​នៅឡើយ​ ហើយ​បើ​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​ចាប់ខ្លួន​ពិតមែន​គឺ​កម្ពុជា​ នឹង​ត្រូវ​បាន​អន្ដរជាតិ​ចាត់វិធានការ​ ដែល​អាច​ធ្វើ​ឲ្យ​ខាតបង់​ ប្រយោជន៍​ជាតិ​យ៉ាងធ្ងន់ធ្ងរ​។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​យល់​ថា​ បញ្ហា​អ្នកនយោបាយ​គឺ​គ្មាន​ជម្រើស​អ្វី​ ដែល​ល្អជា​ជាង​ការ​ជជែក​គ្នា​ដើម្បី​រក​ចំណុចរួម​នោះ​ទេ​។​

​លោក​ ឯម​ សុវណ្ណ​រ៉ា៖​«​ក្នុង​ការ​ប្រឈម​ការ​ទទួលទោស​វា​ល្អ​សម្រាប់​ការ​អនុវត្ដន៍​ច្បាប់​គ្រាន់តែ​ច្បាប់​យើង​នៅ​ក្នុង​កម្រិត​មួយ​មិន​ទាន់​មាន​សុ​ក្រិ​ត្យ​ភាព​ឲ្យ​ពលរដ្ឋ​ទូទៅ​ឲ្យ​បាន​ស្មើគ្នា​នៅឡើយ​ ដល់​អ​ញ្ចឹ​ង​ទេ​ការ​សម្របសម្រួល​ចូល​គុក​ខ្ញុំ​គិត​ថា​វា​អត់​សម្របសម្រួល​បាន​ទេ​ អ្នកនយោបាយ​សម្រប​ស្រួល​គ្នា​បាន​គឺ​មាន​តែ​ជជែក​គ្នា​ប៉ុណ្ណោះ​»​។​

​ដូច​គ្នា​ដែរ​លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្ដរជាតិ​ មាន​ប្រសាសន៍​ដោយ​សង្កត់ធ្ងន់​ថា​ បើ​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ចាប់ខ្លួន​ខណៈ​ ដែល​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ លោក​ថា​ លោក​មើល​មិនឃើញ​ផល​ចំណេញ​នឹង​កើត​មាន​ដល់​ជាតិ​នោះ​ទេ​។​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​លោក​ មើលឃើញ​ថា​ សាមគ្គី​ជាតិ​រវាង​ខ្មែរ​នឹង​ខ្មែរ​ នឹង​ត្រូវ​បំផ្លាញ​

​ ​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ យល់​ថា​ បើសិន​អ្នកនយោបាយ​ចង់​ឲ្យ​មាន​សាមគ្គី​ជាតិ​ ចង់​អភិវឌ្ឍន៍​ជាតិ​ ហើយ​មិន​ចង់​ឲ្យ​ជាតិ​មានការ​ហែកហួរ​គ្នា​កាន់តែ​ខ្លាំង​បន្ដ​ទៀត​ គឺ​ អ្នកនយោបាយ​ត្រូវ​តែ​គិត​ពី​ការ​ផ្ដល់​យុត្ដិធម៌​ឲ្យ​មនុស្ស​គ្រប់​គ្នា​ ទាំង​ការ​ធ្វើ​នយោបាយ​ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ខាង​មុខ​។​ លោក​បន្ដ​ថា​ បើកាលណា​មនុស្ស​ទាំងអស់​គ្នា​ទទួល​បាន​យុត្ដិធម៌​ស្រប​តាម​ច្បាប់​ក្នុង​ប្រទេស​ដូច​គ្នា​ ទើប​ធ្វើ​ឲ្យ​ប្រទេស​អាច​មាន​ ស្ថេ​រ​ភាព​ពិតប្រាកដ​។​

​លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​៖«​ប្រ​សិន​យើង​ចង់​ឲ្យ​ប្រទេស​យើង​មាន​សន្ដិភាព​ពិតប្រាកដ​ មិន​ចង់​ឲ្យ​មានការ​បែកបាក់​នយោបាយ​ ហើយ​មិន​ចង់​ឲ្យ​មានការ​ឈ្លោះ​កាប់​ចាក់​គ្នា​ ព្រោះ​រឿង​មនោគមន៍វិជ្ជា​នយោបាយ​ ហើយ​មិន​ចង់​ឲ្យ​ជាតិ​យើង​កាន់តែ​ហែកហួ​គ្នា​ នោះ​គឺ​យើង​ត្រូវ​គិត​ពី​ការ​ផ្ដល់​យុត្ដិធម៌​សង្គម​ ឲ្យ​បាន​ស្មើគ្នា​ ដែល​ស្រប​ទៅ​តាម​ច្បាប់​ក្នុង​ប្រទេស​ដែល​មាន​»​។​

​តែ​យ៉ាងនេះ​ក្ដី​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ កាលពី​ថ្មីៗ​នេះ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​  កម្ពុជា​ មិន​មាន​របប​ នយោបាយ​ ដោះ​ដូរ​អ្នកទោស​ ទេ​។​ លោក​ថា​ អ្នកមាន​កំហុស​ ត្រូវ​ទទួលកំហុស​ ដោយ​គ្មាន​ជន​ណា​មក​ជំនួស​បាន​ទេ​។​

​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ តុលាការ​ ដែល​អ្នក​សង្កេតការណ៍​ខ្លះ​ថា​ មិន​មាន​ភាព​ឯករាជ្យ​ កាលពី​ឆ្នាំ​២០១១​បាន​ផ្តន្ទាទោស​ លោក​ ជាង​២០​ឆ្នាំ​ករណី​លោក​ទៅ​ដក​ តម្រុយ​ព្រំដែន​ មួយ​នៅ​ស្រុក​ច​ន្ទ្រា​ល​ ខេត្តស្វាយរៀង​ ដែល​លោក​ថា​វៀតណាម​ បោះ​ចូល​ទឹកដី​ខ្មែរ​។​ តែ​យ៉ាងនេះ​ក្ដី​ កាលពីមុន​ការ​បោះ​ឆ្នោត​ បន្តិច​ គឺ​ការ​បោះ​ឆ្នោត​ សភា​ថ្ងៃ​ទី​២៨​ កក្កដា​ ឆ្នាំ​២០១៣​ លោក​បាន​វិល​ចូល​ប្រទេស​វិញ​ ដោយ​មាន​អ្នក​ទៅ​ទទួល​លោក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ជា​ច្រើន​សែន​នាក់​៕​

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖កង្វះការរៀបចំដល់កម្មាការិនីជាបច្ច័យរារាំងការបំបៅដោះកូនក្នុងបន្ទប់បំបៅតាមរោងចក្រ

ស្រ្តីជាកម្មកររោងចក្រដែលមានកូនតូចភាគច្រើនមិនប[...]

បទវិភាគ៖ជ្រូកព្រៃភ្នំតាម៉ៅទំនងរួចផុតការចោទប្រកាន់ក្រោយនាយករដ្ឋមន្រ្តីលុបចោលគម្រោងអភិវឌ្ឍនៅភ្នំតាម៉ៅ

រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម[...]

បទវិភាគ៖ការផ្តន្ទាទោសមន្ត្រីបក្សប្រឆាំងនិងអ្នកតស៊ូមតិជាតាក់ទិចរកសន្លឹកបៀទុកដោះដូរផ្នែកនយោបាយមែនឬ ?

ការផ្តន្ទាទោសនិងចាប់ដាក់ពន្ធនាគារលើមន្រ្តីអតី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x