en     km
en     km

ស្ត្រី​ម្នាក់​ត្រូវ​បាន​ បង្ខំ​ឱ្យ​លុតជង្គង់​សុំ​ទោស​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​សព​ស្តេច​ថៃ​ (មានវីដេអូ)

Share

ថៃ៖ ស្ត្រី​ម្នាក់​ជនជាតិ​ថៃ​ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ ប្រមាថ​ព្រះមហាក្សត្រ​របស់​ខ្លួន​ ត្រូវ​បាន​ ប៉ូលិស​ និង​មនុស្ស​ជា​ច្រើន​រយ​នាក់​ចាប់បង្ខំ​ និង​នាំ​ខ្លួន​ ឱ្យ​លុតជង្គង់​សុំ​ទោស​នៅ​ចំពោះ​មុខ​ព្រះ​ឆាយាល័ក្ខណ៍​ ព្រះ​សព​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​។​

ស្ត្រីដែលត្រូវបាន បង្ខំឱ្យលុតជង្គង់សុំទោសព្រះឆាយាល័ក្ខណ៍ព្រះសពស្តេចថៃ
ស្ត្រីដែលត្រូវបាន បង្ខំឱ្យលុតជង្គង់សុំទោសព្រះឆាយាល័ក្ខណ៍ព្រះសពស្តេចថៃ

កាសែត​ The​ Guardian​  បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ស្ត្រី​ម្នាក់​នេះ​ ឈ្មោះ​ Umaporn​ Sarasat​ អាយុ​ ៤៣​ឆ្នាំ​ ត្រូវ​បាន​ប៉ូលិស​ ចាប់ខ្លួន​ភ្លាមៗ​កាលពី​ថ្ងៃអាទិត្យ​ ចុង​ស​ប្ដា​ហ៍​នេះ​ បន្ទាប់​ពី​គាត់​បាន​ បញ្ចេញមតិ​លើ​ហ្វេ​ស​ប៊ុ​ក​ប្រមាថ​ស្ដេច​របស់​ខ្លួន​។​

​មិនមែន​តែ​ស្ត្រី​ម្នាក់​នេះ​ទេ​ ត្រូវ​បាន​ចោទប្រកាន់​ គឺ​មាន​មនុស្ស​ជា​ច្រើន​នាក់​ហើយ​ ត្រូវ​កាត់ទោស​ ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ ករណី​ប្រមាថ​រាជវង្ស​ថៃ​ ដែល​ក្នុង​នោះ​មាន​ទាំង​ ជនបរទេស​ទៀត​ផង​។​

​ប្រទេស​ថៃ​ប្រកាស​ កាន់ទុក្ខ​ថ្វាយ​ព្រះ​សព​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ រយៈពេល​មួយ​ឆ្នាំ​។​ ការ​កាន់ទុក្ខ​មួយ​ឆ្នាំ​ គឺ​តម្រូវ​ឱ្យ​ស្លៀកពាក់​ខ្មៅ​ នៅ​ពេល​ទៅ​ធ្វើការ​ ឬ​នៅ​ទី​សាធារណៈ​។​ មហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ បាន​ ចូល​ទិវង្គត​ កាលពី​ថ្ងៃ​ទី​១៣​ តុលា​ក្នុង​ ព្រះ​ជន្មាយុ​៨៨​វស្សា​ ដោយ​ជំងឺ​ចាស់ជរា​៕​ ប្រភព​:​ The​ Guardian​  

Share

ព័ត៌មានទាក់ទង

Image