en     km
en     km

យ៉ាងតិច​មនុស្ស​ ២៣​នាក់​ស្លាប់​នៅ​ឥណ្ឌា​ដោយសារ​អគ្គិភ័យ​

Share

​ឥណ្ឌាៈ ពួក​មន្ដ្រី​ឥណ្ឌា​បាន​និយាយ​ថា​ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​នៅ​មន្ទីរពេទ្យ​ SUM​ hospital​ នៅ​ទីក្រុង​ Bhubaneswar​ រដ្ឋ​ Odisha​ កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​តុលា​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ ២៣​នាក់​ ស្លាប់​ខណៈ​អ្នកជំងឺ​នៅ​ក្នុង​មន្ទី​ពេទ្យ​នេះ​ ជា​ច្រើន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្លន់ស្លោ​យ៉ាង​ខ្លាំង​។​

អគ្គិភ័យដែលបានឆាបឆេះនៅមន្ទីរពេទ្យ SUM hospital នៅទីក្រុង Bhubaneswar រដ្ឋ Odisha កាលពីថ្ងៃចន្ទទី១៧តុលា។ រូបភាព BBC
អគ្គិភ័យដែលបានឆាបឆេះនៅមន្ទីរពេទ្យ SUM hospital នៅទីក្រុង Bhubaneswar រដ្ឋ Odisha កាលពីថ្ងៃចន្ទទី១៧តុលា។ រូបភាព BBC

​អ្នក​ពន្លត់​អគ្គិភ័យ​ប្រហែល​ ១២០​នាក់​ ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​ដល់​មន្ទី​ពេទ្យ​នោះ​ ដើម្បី​បាញ់​ពន្លត់​ ហើយ​បើ​យោង​តាម​នាយក​រដ្ឋមន្ដ្រី​ ណា​រិ​ន​ដ្រា​ម៉ូ​ឌី​ អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​អស់ហើយ​។​

​លោកនាយក​រដ្ឋមន្ដ្រី​ ណា​រិ​ន​ ដ្រា​ម៉ូ​ឌី​ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​ អគ្គិភ័យ​នេះ​ប្រហែលជា​កើតឡើង​ដោយសារ​ផ្ទុះ​ចរន្ដអគ្គិសនី​។

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ មនុស្ស​ដែល​ស្លាប់​គឺ​ភាគច្រើន​ជា​អ្នកជំងឺ​ ស្លាប់​ដោយសារ​ថប់ដង្ហើម​។​

​តាម​ប្រភព​ដដែល​អ្នកជំងឺ​ និង​បុគ្គលិក​ពេទ្យ​ដែល​ភ័យ​ស្លន់ស្លោ​ពួក​គេ​ភាគច្រើន​ បាន​ផ្លស់​ចេញ​តាម​ប​ង្អូ​ចម​ន្ទី​ពេទ្យ​ហើយ​ទម្លាក់​ខ្លួន​មក​ដី​ មុន​ពេល​ដែល​ក្រុម​សង្គ្រោះ​មក​ដល់​។​ កាលពី​ឆ្នាំ​ ២០១១​ មនុស្ស​យ៉ាងតិច​ ៨៩​ នាក់​បាន​ស្លាប់​ដោយសារ​អគ្គិភ័យ​បាន​លេប​ត្របាក់​មន្ទី​ពេទ្យ​មួយ​កន្លែង​នៅ​ក្រុង​ Kolkata​ ៕​ប្រភព​:BBC

Share

Image
Image
Image