ឥណ្ឌាៈ ពួកមន្ដ្រីឥណ្ឌាបាននិយាយថា អគ្គិភ័យដែលបានឆាបឆេះនៅមន្ទីរពេទ្យ SUM hospital នៅទីក្រុង Bhubaneswar រដ្ឋ Odisha កាលពីថ្ងៃចន្ទទី១៧តុលា បានបណ្ដាលឲ្យមនុស្ស ២៣នាក់ ស្លាប់ខណៈអ្នកជំងឺនៅក្នុងមន្ទីពេទ្យនេះ ជាច្រើននាក់ស្ថិតក្នុងស្ថានភាពស្លន់ស្លោយ៉ាងខ្លាំង។
អ្នកពន្លត់អគ្គិភ័យប្រហែល ១២០នាក់ ត្រូវបានបញ្ជូនភ្លាមៗទៅដល់មន្ទីពេទ្យនោះ ដើម្បីបាញ់ពន្លត់ ហើយបើយោងតាមនាយករដ្ឋមន្ដ្រី ណារិនដ្រាម៉ូឌី អគ្គិភ័យត្រូវបានពន្លត់អស់ហើយ។
លោកនាយករដ្ឋមន្ដ្រី ណារិន ដ្រាម៉ូឌី បានប្រាប់សារព័ត៌មានក្នុងស្រុកថា អគ្គិភ័យនេះប្រហែលជាកើតឡើងដោយសារផ្ទុះចរន្ដអគ្គិសនី។
តាមបណ្ដាញផ្សាយព័ត៌មាន BBC មនុស្សដែលស្លាប់គឺភាគច្រើនជាអ្នកជំងឺ ស្លាប់ដោយសារថប់ដង្ហើម។
តាមប្រភពដដែលអ្នកជំងឺ និងបុគ្គលិកពេទ្យដែលភ័យស្លន់ស្លោពួកគេភាគច្រើន បានផ្លស់ចេញតាមបង្អូចមន្ទីពេទ្យហើយទម្លាក់ខ្លួនមកដី មុនពេលដែលក្រុមសង្គ្រោះមកដល់។ កាលពីឆ្នាំ ២០១១ មនុស្សយ៉ាងតិច ៨៩ នាក់បានស្លាប់ដោយសារអគ្គិភ័យបានលេបត្របាក់មន្ទីពេទ្យមួយកន្លែងនៅក្រុង Kolkata ៕ប្រភព:BBC