en     km
en     km

ក្រុមប្រឹក្សាសន្តិសុខ​ UN​ ថ្កោលទោស​កូរ៉េ​ខាងជើង​ ចំពោះ​ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​ដែល​បរាជ័យ​

Share

អង្គការសហប្រជាជាតិ​ ៖​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ កាលពី​ថ្ងៃ​ចន្ទ​ទី​ ១៧​ តុលា​ ម្សិលមិញ​ បាន​ថ្កោលទោស​កូរ៉េ​ខាងជើង​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ប្រទេស​កុម្ម​យ​និ​ស្ត​ ឯកោ​មួយ​នេះ​ បាន​បាញ់​បង្ហោះ​មី​ស៊ី​ល​ មួយ​គ្រាប់​តែ​ត្រូវ​បាន​បរាជ័យ​។​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏​លើក​ឡើង​ថា​ ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​នេះ​ ជា​ការ​គំរាមកំហែង​ដល់​វិធានការ​ប្រឆាំង​នឹង​ទីក្រុង​ Pyongyang​។​

ប្រទេសកូរ៉េខាងជើង បានសាកល្បងការបាញ់កាំជ្រួចមីស៊ីល។ រូបភាពពី AFP
ប្រទេសកូរ៉េខាងជើង បានសាកល្បងការបាញ់កាំជ្រួចមីស៊ីល។ រូបភាពពី AFP

​ប្រទេស​កូរ៉េ​ខាងជើង​ បាន​សាកល្បង​ការ​បាញ់​កាំជ្រួច​មី​ស៊ី​ល​ក្នុង​វង់​ប្រតិបត្តិការ​រយៈ​មធ្យម​ ដែល​មី​ស៊ី​ល​នោះ​មានឈ្មោះ​ថា​ Musudan​ កាលពី​ថ្ងៃ​សៅរ៍​។​ ការ​សាកល្បង​ចុង​ក្រោយ​បំផុត​នេះ​ ត្រូវ​គេ​មើលឃើញ​ថា​ ជា​ភាព​រឹងទទឹង​របស់​ក្រុង​ព្យុ​ង​យ៉ាង​ ដែល​មិន​ព្រម​ស្ដាប់​នូវ​ដំណោះស្រាយ​ របស់​អង្គការសហប្រជាជាតិ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​លើក​ឡើង​ថា​ សមាជិក​ក្រុមប្រឹក្សា​បាន​ឯកភាព​គ្នា​តាមដាន​ស្ថានការណ៍​នេះ​ យ៉ាង​ដិត​ដល់​ និង​ចាត់វិធានការ​សំខាន់​បន្ថែម​ទៀត​។​

​កូរ៉េ​ខាងជើង​ ត្រូវ​រង​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ចំនួន​ ៥​ សំណុំរឿង​ចាប់តាំងពី​ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើតេស្ត​នុយក្លេអ៊ែរ​ ជា​លើក​ដំបូង​កាលពី​ឆ្នាំ​ ២០០៦​។​

​បន្ទាប់​ពី​ក្រុង​ព្យុ​ង​យ៉ាង​ បាន​អនុវត្ត​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​ លើក​ទី​បួន​ជា​បន្តបន្ទាប់​រួច​មក​ ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ​កាល​ខែមីនា​ ក៏​បាន​អនុម័ត​សេចក្តីសម្រេច​មួយ​ ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងតែង​បំផុត​ ដោយ​កំណត់​ពេលវេលា​ និង​ កំណត់​ទិស​ដៅ​ពាណិជ្ជកម្ម​ របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​រឹត​បន្តឹង​ធន​ ធាន​រ៉ែ​ និង​វិស័យ​ធនាគារ​។​

​គួរ​បញ្ជាក់​ថា​ កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ជាង​ ២០​ លើក​ចាប់តាំងពី​មាន​សេចក្តីសម្រេច​ដោះស្រាយ​កាល​ខែមីនា​ត្រូវ​បាន​អនុម័ត​៕​ ប្រភព​៖CNA​

Share

Image
Image
Image