en     km
en     km

វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ធានាបុគ្គលិកខ្លាំងឱ្យក្រុមហ៊ុនធំៗ ៩ នៅកម្ពុជា

Share

ភ្នំពេញ​៖​ នា​រសៀល​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​ ២០១៦​ នេះ​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​ វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​ (LSI​ )​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ធំៗចំនួន ៩ នៅកម្ពុជា ដើម្បី​ធានា​ផ្តល់​បុគ្គលិក​ខ្លាំង​ដល់​ស្ថាប័នឯកជន​ទាំងនោះ​។​ 

img_0673
តំណាងក្រុមហ៊ុនជាង ១០ ចូលរួមកម្មវិធីចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ នៅ CJCC

​ការ​ចុះ​អនុស្សរណៈ​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកួតប្រជែង​ទីផ្សារ​ការងារ​​ក្នុង​សម័យ​សាកល​ភាវូបនីយកម្ម​ ដែល​សហគ្រាស​ជា​ច្រើន​ទាមទារ​ឱ្យ​បុគ្គលិក​មាន​សក្តានុពល​ សមត្ថភាព​ និង​ជំនាញ​ច្បាស់លាស់​ ។​ 

លោក ឃីម សុខហេង​ នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​ មាន​ជំនាញ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាង​ ២០​ ឆ្នាំ​ មាន​ប្រសាសន៍​ថា​ វិទ្យាស្ថាន​របស់​លោក​ ស្គាល់​ច្បាស់​ពី​តម្រូវការ​របស់​ម្ចាស់​ក្រុមហ៊ុន​ ហើយ​ការ​បណ្តុះបណ្តាល​ធនធាន​ដែល​ធានា​បាន​នូវ​ឥរិយា​បទ​ល្អ​ ភាព​ជា​អ្នកដឹកនាំ​ និង​មាន​ជំនាញ​ច្បាស់លាស់​គឺជា​អ្វី​ដែល​វិទ្យាស្ថាន​ផ្តោត​សំខាន់​បំផុត ​។​

img_2993

«​ជា​ទស្សនវិស័យ​របស់​វិទ្យាស្ថាន​ គឺ​យើង​បណ្តុះ​ធនធានមនុស្ស​នៅ​កម្ពុជា​ ឱ្យ​ក្លាយទៅជា​អ្នកដឹកនាំ​ប្រកបដោយ​សក្តានុពល​ទាំង​ចំណេះ​ និង​ ជំនាញ​ពិតប្រាកដ​។​ ការ​ចុះ​អនុស្សរណៈ​នៅ​ថ្ងៃនេះ​ ជា​សក្ខីភាព​បង្ហាញ​ពី​គុណភាព​របស់​ស្ថាប័ន​យើង​ និង​ ការ​ផ្តល់​ឱកាស​ការងារ​ដល់​រាល់​សិស្ស-​និស្សិត​ដែល​ឈាន​ជើង​ចូល​សិក្សា​នៅ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​…»​ ។​ 

​សូម​ជម្រាប​ថា​ ក្រុមហ៊ុន​ទាំង​៩​ ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​វិ​ទ្យ​សា្ថ​ន​សិក្សា​ដើ​ម្បិ​ជោគជ័យ​រួម​មាន​ ក្រុមហ៊ុន​ជីប​ម៉ុង​និង​ក្រុមហ៊ុន​ចំណុះ​របស់​ខ្លួន​,​ ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint​ ,​ ក្រុមហ៊ុន​ Green​ Eagle​ ,​ ក្រុមហ៊ុន​ Ggear​ Co.,​ Ltd.​ (​ផលិតផល​ម៉ាក​ LG),​ ក្រុមហ៊ុន​ PCG​ Partner​ ,​ ក្រុមហ៊ុន​ Lotus​ Green​ team​ ,​ ក្រុមហ៊ុន​ 21st​ Century​ ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​នៅ​កម្ពុជា​,​ ក្លិប​អ្នក​វិនិយោគ​កម្ពុជា​ CIC​ និង​សមាគម​ន៍​សហគ្រិន​វ័យក្មេង​កម្ពុជា​ផង​ដែរ​។

img_0664

គួររម្លឹងផងដែរថា វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ មានជំនាញបណ្តុះបណ្តាលធនធាន ក្នុង​ការ​ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងទីផ្សារការងារបច្ចុប្បន្ន។ ជាងនេះទៅទៀត វិទ្យាស្ថាននេះ ទទួលជោគជ័យក្នុងការផ្គត់ផ្គង់បុគ្គលិកឆ្នើម  ដែលជាសិស្ស​និស្សិត​របស់​វិទ្យាស្ថាន​សិក្សាដើម្បីជោគជ័យ កន្លងមក៕

img_0705

 

 

Share

Image
Image
Image