en     km
en     km

អ្នកនាំពាក្យ​ការ​បរទេស​ ៖​ ប្រេសិត​ UN​ ចង់​ឲ្យ​គណបក្ស​ធំ​ទាំង​ ២​ ចាប់ផ្ដើម​អនុវត្ត​វប្បធម៌​សន្ទនា​ឡើង​វិញ​🔊

Share

ភ្នំពេញ ៖ ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការ​ទេស​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៧​ តុលា​នេះ​។​ អ្នកនាំពាក្យ​ក្រសួង​ការ​ទេស​បាន​បញ្ជាក់​ថា​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ចង់​ឲ្យ​គណបក្ស​ជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​វប្បធម៌​សន្ទនា​ឡើង​វិញ​។​

​ទាក់ទិន​ការ​ស្នើ​សុំ​របស់​មន្ត្រី​អង្គការសហប្រជាជាតិ​  មន្ត្រី​ CPP​ ថា​ គណបក្សកាន់អំណាច​ មិន​ទាន់​ដល់​ពេល​ចរចា​ តែ​ CNRP​ ចង់​ឲ្យ​ជួប​ជជែក​គ្នា​ឆាប់ៗ​។

 

 

អ្នកនំាពាក្យក្រសួងកាបរទេស លោក ជុំ សន្ទរី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅទីស្តីការក្រសួងកាបរទេស។ រូបភាពពីWMC
អ្នកនំាពាក្យក្រសួងកាបរទេស លោក ជុំ សន្ទរី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅទីស្តីការក្រសួងកាបរទេស។ រូបភាពពីWMC

​នៅ​ថ្ងៃ​ចន្ទ​ ទី​១៧​ តុលា​នេះ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​កាបរទេស​កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ នៅ​ទីស្តីការក្រសួង​កាបរទេស​។​ បន្ទាប់​ពី​ជំនួប​នេះ​អ្នកនាំពាក្យ​ក្រសួង​កាបរទេស​ លោក​ ជុំ​ ស​ន្ទ​រី​ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​លើក​ឡើង​ទៅ​កាន់​ លោក​ ប្រាក់​ សុ​ខុន​ ថា​ ចង់​ឲ្យ​គណបក្ស​ធំៗ​ពីរ​ដែល​មាន​អា សនៈ​នៅ​រដ្ឋសភា​កសាង​វប្បធម៌​សន្ទនា​ឲ្យ​រស់​ឡើង​វិញ​ បន្ទាប់​ពី​គណបក្សកាន់អំណាច​ និង​ គន​បក្ស​ប្រឆាំង​ខកខាន​ជួប​គ្នា​ជា​ច្រើន​ខែ​មក​។​ ​លោក​ ជុំ​ ស​ន្ទ​រី​៖«​ចង់​ឲ្យ​មានការ​ធ្វើការ​រួម​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​នៅ​ក្នុង​សភា​ ដើម្បី​ពង្រឹង​វប្បធម៌​ សន្ទនា​។​ ហើយ​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ គូស បញ្ជាក់​ការ​សារៈសំខាន់​វប្បធម៌​ សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​វប្បធម៌​សន្ទនា​ និង​បាន​គូសបញ្ជាក់​ថា​ វត្តមាន​របស់​គណបក្ស ប្រឆាំង​ចូលរួម​ធ្វើការ​ជាមួយ​គ្នា​ ក្នុង​សភា​នេះ​គឺ​ ពុំ​មែនរ​ដ្ឋា​បាល​មិនមែន​ជា​ឧបសគ្គ​ទេ​»​។​

​ជុំវិញ​ការ​លើក​ឡើង​របស់​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​បញ្ជាក់​ថា​ គណបក្សកាន់អំណាច​មិន​ដែល​បិទផ្លូវ​ចរចា​ទាំងស្រុង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​លោក​បន្ត​ថា​ វប្បធម៌​សន្ទនា​ប្រហែល​អាច​នឹង​រស់​ឡើង​វិញ​ នៅ​ពេល​ណា​នីតិវិធី​របស់​តុលាការ​បាន​ចប់​ស្រប​គ្រប់​ ក្នុង​សំណុំរឿង​ក្តីក្តាំ​ង​របស់​ប្រធាន​ និង​ អនុប្រធាន​គណបក្សប្រឆាំង​ រួម​ទាំង​អ្នកតំណាង​រាស្ត្រ​ និង​ សកម្មជន​។​ លោក​ សុខ​ ឥ​សាន្ត​៖«​នេះ​ជា​យោបល់​គាត់​ យើង​ក៏​អត់​មាន​ជំទាស់​យោបល់​គាត់​ដែរ​ ប៉ុន្តែ​គោល​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ តាំងពី​ដើម​មក​ថា​ ក្នុង​ខណៈ​ដែល​តុលាការ​កំពុង​ដំណើរការ​នីតិវិធី​ចំពោះ​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​កំពុង​ ប្រឈម​មុខ​ច្បាប់​ ចប់​សប​គ្រប់​សិន​ ទើប​ពិនិត្យ​មើល​លទ្ធភាព​ក្រោយ​ យើង​មិនមែន​បិទទ្វា​ទាំងស្រុង​ទេ​»​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

​រីឯ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ បាន​គាំទ្រ​ការ​លើក​ឡើង​របស់​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ដោយ​ចង់​ឲ្យ​មានការ​ជួប​ច​ចារ​គ្នា​ឲ្យ​បាន​ឆាប់​ជាមួយ​គណបក្សកាន់អំណាច​ដើម្បី​ឯកភាព​ជាតិ​។​ លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​៖«​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​នូវ​គោល​ជំហរ​ ឬ​សំណើរ​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ព្រោះ​យើង​យល់​ឃើញ​ថា​ វប្បធម៌​សន្ទនា​រវាង​ខ្មែរ​ និង​ខ្មែរ​អាច​ដោះស្រាយ​បញ្ហា​បាន​តាម​រយៈ​ការ​ជួប​ជជែក​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​មាន​សព្វ​ថ្ងៃនេះ​»​។​

​ចំពោះ​ បញ្ហា​ឡើង​កំ​ដៅ​នយោបាយ​នៅ​កម្ពុជា​  អ្នកវិភាគ​យល់​ថា​ គេ​គួរ​បញ្ចប់​ឱ្យ​បាន​ឆាប់​ដោយ​ពួក​គេ​ទទូច​ថា​ ការ​ពង្រឹង​នីតិរដ្ឋ​ ត្រូវធ្វើ​ដាច់​ដោយឡែក​ តែ​ការ​ឯកភាព​ជា​អាទិភាព​បំផុត​ពេល​នេះ​។​

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចូលរួមពិធីបុណ្យខួប១០០ថ្ងៃលោក កែម ឡី នៅ វត្តចាស់។រូបភាពពី WMC
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចូលរួមពិធីបុណ្យខួប១០០ថ្ងៃលោក កែម ឡី នៅ វត្តចាស់។រូបភាពពី WMC

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​កាបរទេស​ និង​ច្បាប់​អន្តរជាតិ​ យល់​ថា​ ការ​លើក​ឡើង​របស់​ប្រេសិត​ UN​ នេះ​គឺ​ ជា​ការ​សម្តែង​ក្តី​បារម្ភ​របស់​អន្តរជាតិ​អំពី​បញ្ហា​នយោបាយ​។​ លោក​ គឹ​ម​ឃ​ន​ យល់​ថា​ គណបក្សកាន់អំណាច​ចង់​ឲ្យ​មានការ​ជួប​ពិភាក្សា​ជាមួយ​គណបក្ស ប្រឆាំង​នេះ​ ក៏​ព្រោះតែ​ CPP​ មាន​ប្រៀប​នយោបាយ​ជាង​ CNRP​។​ 

អ្នក​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​កាបរទេស​ និង​ច្បាប់​អន្តរជាតិ​រូប​នេះ​ យល់​ថា​ ការ​អូស​បន្លាយ​បញ្ហា​នយោបាយ​យូរ​ពេក​ អាច​ធ្វើ​ឲ្យ​ខាត់​ប្រយោជន៍​ប្រជាពលរដ្ឋ​។​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ខ្ញុំ​យល់​ថា​ ការ​អូស​បន្លាយ​ជម្លោះ​កាន់តែ​វែង​ឆ្ងាយ​ទៅ​គឺ​ គ្មាន​នរណា​ម្នាក់​ចំណេញ​ទេ​ គឺ​អ្នក​ដែល​ខាត​មាន​បី​នាក់​គណបក្សកាន់អំណាច​ក៏​ខាត​ គណបក្ស​ជំនា​ស់​ក៏​ខាត​ ហើយ​អ្នក​ដែល​ខាត​ជាងគេ​គឺ​ប្រជាពលរដ្ឋ​»​។​

ចំណែក​ លោក​ គឹ​ម​ សុខ​ អ្នក​សង្កេតការណ៍​ ការ​អភិវឌ្ឍន៍​សង្គម​ និង​នយោបាយ​ គិត​ថា​ គណ​ក​បក្ស​ទាំង​ ២​ គួរ​អនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​តំណាង​ អង្គការសហប្រជាជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ធំ​របស់​ជាតិ​បាន​ទាន់​ពេលវេលា​។​ លោក​ គឹ​ម​ សុខ​៖«​ជ​ជែ​គ្នា​ងាក​រក​វប្បធម៌​សន្ទនា​ដែល​ស្នើ​ឡើង​ដោយ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​វិញ​ នេះ​ទើប​ដោះស្រាយ​បញ្ហា​សង្គម​ជាតិ​បាន​»​។​

លោកស្រី​ រ៉ូ​ណា​ ស្មិត​ មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ១០​ ថ្ងៃនេះ​ គឺ​បន្ទាប់​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​ចេញ​សេច ក្ដីថ្លែងការណ៍​រួម​ ដោយ​មាន​ជិត​ ៤០​ ប្រទេស​បាន​ថ្កោលទោស​កម្ពុជា​ដែល​ពួក​គេ​ថា​ បាន​រំលោភ​សិ​ទិ្ធ​មនុស្ស​គួរ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​៕

Share

ព័ត៌មានទាក់ទង

Image