en     km
en     km

ការ​បាត់បង់​លោក​ សេក​ បរិសុទ្ធ​ គឺជា​ការ​បាត់បង​ធនធានមនុស្ស​ ដ៏​សំខាន់​មួយ​នៃ​កម្ពុជា​ (មានសំឡេង)

Share

ភ្នំពេញ៖ មន្ត្រី​ក្រសួង​ព័ត៌មាន​ ព្រមទាំង​មន្ត្រី​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​ នៅ​កម្ពុជា​សម្តែង​ការ​សោកស្តាយ​ ចំពោះ​មរណភាព​ អតីត​ប្រធាន​នាយកដ្ឋាន​ សារ​គម​នាគ​ន៍​កម្ពុជា​ លោក​ សេក​ បរិសុទ្ធ​ និង​ចូលរួម​រំលែក​ទុក្ខ​ ជាមួយ​ក្រុម​គ្រួសារ​សព​ ផង​ដែរ​។​

លោក សេក បរិសុទ្ធ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តក្រចេះ កាលពីរសៀលថ្ងៃទី ១៦ ខែតុលា។
លោក សេក បរិសុទ្ធ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តក្រចេះ កាលពីរសៀលថ្ងៃទី ១៦ ខែតុលា។

ការ​សោកស្តាយ​នេះ​ បន្ទាប់​ពី​ អ្នកជំនាញ​សារព័ត៌មាន​លោក​ សេក​ បរិសុទ្ធ​ បាន​ទទួលមរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ខេត្តក្រចេះ​ កាលពី​រសៀល​ថ្ងៃ​ទី​ ១៦​ ខែតុលា​។​ ​មន្ត្រី​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ ព័ត៌មាន​ ដែល​វិទ្យុ​ស្ត្រី​បាន​សាកសួរ​ ពួក​គាត់​បាន​ហៅ​ ការ​បាត់បង់​លោក​ សេក​ បរិសុទ្ធ​ ថា​ជា​បាត់​ធនធានមនុស្ស​ កម្ពុជា​ ដ៏​សំខាន់​ មួយ​រូប​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖​

 

​អតីត​ប្រធាន​នាយក​វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​  លោក​ សេក​ បរិសុទ្ធ​ បាន​ទទួល​មរណៈភាព​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសារ​តែ​រថយន្ត​ របស់​លោក​គេច​ពី​ក្មេង​ដែល​ឆ្លងកាត់​ថ្នល់​ នៅ​ចំណុច​អូរ​កណ្តៀរ​ ភូមិ​អូរ​ព្រះ​ ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ កាលពី​រសៀល​ថ្ងៃ​ទី​ ១៦​ ខែតុលា​ ឆ្នាំ​២០១៦​ ម្សិលមិញ​ វេលា​ម៉ោង​ ជាង​ ៣​រសៀល​។​ នេះ​បើ​តាម​ការ​អះអាង​របស់​ ស្នងការ​ខេត្តក្រចេះ​។​ មរណភាព​ លោក​ សេក​ បរិសុទ្ធ​ នាំ​ឱ្យ​មានការ​សោកស្ដាយ​ យ៉ាង​ខ្លាំង​ ចំពោះ​សហការី​ និង​ អ្នកជំនាញ​ព័ត៌មាន​ ដែល​ធ្លាប់​រួមការ​ងារ​ជាមួយ​គ្នា​។​

​អ្នកនាំពាក្យ​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក​ អ៊ុ​ក​ គឹ​ម​សេង​ បាន​ផ្តល់​បទ​សម្ភាសន៍​ ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​ទាំងអស់​ សម្តែង​ការ​សោកស្តាយ​ចំពោះ​មរណភាព​លោក​ សេក​ បរិសុទ្ធ​។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​ បន្ត​ថា​ការ​បាត់បង់​លោក​ សេក​ បរិសុទ្ធ​ នេះ​គឺជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​ ក្នុង​ការ​បណ្តុះបណ្តាល​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​។​ ដើម្បី​ឆ្លើយ​តប​នឹង​ស្នាដៃ​នៃ​ការ​ចូលរួម​ចំណែក​ ក្នុង​សង្គម​នេះ​ដែរ​ លោក​ អ៊ុ​ក​ គឺ​ម​សេង​ អះអាង​ថា​លោក​នឹង​ដឹកនាំ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ក្នុង​នាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​ លោក​ សេក​ បរិសុទ្ធ​ នៅ​វេលា​ម៉ោង​ ១០​ ព្រឹកស្អែក​នេះ​។​

អ្នកនំាពាក្យ និងជារដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក គឹមសេង
អ្នកនំាពាក្យ និងជារដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក គឹមសេង

លោក​ អ៊ុ​ក​ គឹ​ម​សេង​ ៖«​ព្រោះ​អី​គាត់​ជា​ធនធានមនុស្ស​សំខាន់​ ក្នុង​វិស័យ​សារព័ត៌មាន​ ដូច​សព្វថ្ងៃ​ហ្នឹង​ គាត់​កំពុង​តែ​បង្រៀន​បណ្តុះបណ្តាល​ក្មេង​ជំនាន់​ក្រោយ​ ឱ្យ​យល់​អំពី​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​ហ្នឹង​ អ​ញ្ចឹ​ង​ក្រសួង​ព័ត៌មាន​ បាន​រៀបចំ​នូវ​លិខិត​រំលែក​ទុក្ខ​ ក៏​នឹង​ចូលរួម​គោ​ព​វិញ្ញ​ណ​ក្ខ​ន្ធ​នៅ​ថ្ងៃស្អែក​នេះ​ ដើម្បី​តបស្នង​សង​ដល់​ស្នាដៃ​ និង​ការ​ប្រឹងប្រែង​របស់​គាត់​ដែល​បាន​ធ្វើ​ការងារ​ ជាមួយ​យើង​ទាំងអស់​គ្នា​ជាង​ ៣០​ឆ្នាំ​ហើយ​»​។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​ បន្ត​ថា​ លោក​ សេក​ បរិសុទ្ធ​ ក៏​បាន​ចូលរួម​ចំណែក​បម្រើ​ក្នុង​សង្គម​កម្ពុជា​ ជា​ច្រើន​ផង​ដែរ​៖«​លោក​បរិសុទ្ធ​ហ្នឹង​ បាន​ចូលរួម​ច្រើន​ណាស់​ ដោយ​ទ្បែ​ក​ពី​ការងារ​ស្នូល​របស់​គាត់​ កាល​នៅ​សម័យ​នោះ​ នៅ​ក្នុង​ទីភ្នាក់ងារសារព័ត៌មាន​ កម្ពុជា​គាត់​បាន​រៀបចំ​ជាមួយនឹង​សហការី​ដទៃ​ទៀត​ បង្កើត​ជា​វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​ហ្នឹង​ ដែល​ពី​មុន​មក​គាត់​បាន​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​ ខាង​វិស័យ​សារព័ត៌មាន​បែប​វិជ្ជាជីវៈ​ ហ្នឹង​ច្រើន​ ។​ ថ្មីៗ​នេះ​ទៀត​ក្រសួង​ព័ត៌មាន​ មាន​ឯកឧត្តម​រដ្ឋមន្ត្រី​ ខៀវ​ កញ្ញា​រី​ទ្ធ​ បាន​ចូលរួម​សម្ភោ​ធ​លើ​គម្រោង​បណ្តុះបណ្តាល​មួយ​នៅ​ឯ​ DMC​ ដែល​គាត់​បាន​ទទួល​គម្រោង​ហ្នឹង​ ជាមួយ​សាស្ត្រាចារ្យ​ ដទៃ​ទៀត​ដូច​ជា​ លោក​ សម​ រតនា​ លោក​ ឆាយ​ សុផល​ អីហ្នឹង​ ប៉ុន្តែ​ជា​ អកុសល​គាត់​បាន​លា​យើង​ត្រឹម​ប៉ុណ្ណឹង​ យើង​សោកស្តាយ​ណាស់​»​។​

​ចំណែក​ នាយក​វិទ្យាស្ថាន​កម្ពុជា​ សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធិ​ មាន​ប្រសាសន៍​ថា​ លោក​ពិតជា​មានការ​សោកស្តាយ​ ដែល​បាត់បង់​មន្ត្រី​សារព័ត៌មាន​ ដែល​ជា​ធនធានមនុស្ស​ ដ៏​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ បន្ត​ថា​ ការ​បាត់​មនុស្ស​តែ​ម្នាក់​នេះ​ ហាក់បីដូចជា​បាត់បង់​មនុស្ស​ច្រើន​នាក់​ ព្រោះថា​លោក​ សេក​ បរិសុទ្ធ​ គឺជា​មនុស្ស​ម្នាក់​ដែល​មាន​ជំនាញ​ចម្រុះ​ ជា​សាស្ត្រ​ចា​រ្យ​ផ្នែក​សារព័ត៌មាន​ផង​ ហើយ​មាន​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ផង​។​ បច្ចុប្បន្ន​លោក​ សេក​ បរិសុទ្ធ​ ធ្វើ​ការងារ​មួយ​ដើម្បី​លើក​ស្ទួយ​ការ​អប់រំ​ និង​សិទ្ធិ​កុមារ​ ជា​ពិសេស​លោក​ ជានា​យក​ផ្នែក​ទំនាក់​ន​ង​ របស់​អង្គការ​ផ្នែក​កុមារ​ជាមួយ​អង្គការ​ របស់​បារាំង​ ដែល​ជួយ​កុមារ​បាត់បង់​ឱកាស​ក្នុង​ការ​សិក្សា​។

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធិ​ បញ្ជាក់​ទៀត​ថា​លោក​ សេក​ បរិសុទ្ធ​ ហាក់បីដូចជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ជើងឯក​ ផ្នែក​សេរីភាព​សារព័ត៌មាន​ ផ្សេង​ទៀត​ ដោយសារ​តែ​ជា​អ្នក​ជួយ​ ផ្តួចផ្តើម​ បង្កើត​ឱ្យ​មាននូវ​វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​ ក្នុង​ឆ្នាំ​១៩៩៤​ ហើយ​លោក​បាន​បើក​វគ្គ​បណ្តុះបណ្តាល​សារព័ត៌មាន​ ពី​ឆ្នាំ​១៩៩៤​ ដល់​ឆ្នាំ​២០០៣​។​

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធិ​ មាន​ជំនឿ​ចិត្ត​ថា​ អ្នក​សារព័ត៌មាន​អាជីព​ ក៏​ដូច​ជា​និស្សិត​សារព័ត៌មាន​ផ្សេង​ទៀត​ នឹង​បន្ត​ពង្រឹង​វិស័យ​សារព័ត៌មាន​ របស់​ខ្លួន​ ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​ដើម្បី​ទុក​ធ្វើ​ជា​គំរូ​ ក្នុង​ការ​បណ្តុះបណ្តាល​មនុស្ស​ជំនាន់​ក្រោយ​បន្ត​ទៀត​។​

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធិ​៖«​ទោះបីជា​យើង​មានការ​ពិបាក​ រក​មនុស្ស​មក​ជំនួស​គាត់​ក៏​ដោយ​ តែ​យើង​គិត​ថា​អ្នក​សារព័ត៌មាន​ ដែល​យើង​នៅ​ធ្វើការ​បច្ចុប្បន្ន​ ជា​ពិសេស​អ្នក​សារព័ត៌មាន​ និង​និស្សិត​សារព័ត៌មាន​ បាន​បញ្ចេញយោបល់​ តាម​ហ្វេ​ស​ប៊ុ​ក​ តាំងចិត្ត​ថា​នឹង​បន្ត​ពង្រឹង​វិស័យ​សារព័ត៌មាន​ ហើយ​គាត់​មិន​ចង់ឱ្យ​អ្វីៗ​ ដែល​លោក​ សេក​ បរិសុទ្ធ​ ប្រឹងប្រែង​នឹង​បាត់បង់​ទៅ​វិញ​តាម​មរណៈភាព​គាត់​នោះ​ទេ​ គឺ​អ្នក​សារព័ត៌មាន​ និង​និស្សិត​សារព័ត៌មាន​នឹង​បន្ត​គំរូ​ល្អ​ដូច​លោក​សេក​ បរិសុទ្ធ​បន្ត​ទៀត​»​។​

​រីឯ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា​ (CCIM)​ លោក​ ប៉ា​ ងួ​ន​ទៀង​ លើក​ទ្បើ​ង​ប្រហាក់ប្រហែល​ ទៅ​នឹង​មន្ត្រី​សារព័ត៌មាន​ខាងលើ​ផង​ដែរ​ ដោយ​សម្តែង​ភាព​សោកស្តាយ​ ចំពោះ​ការ​បាត់បង់​អ្នកជំនាញ​សារព័ត៌មាន​រូប​នេះ​។​

​លោក​ ប៉ា​ ងួ​ន​ទៀង​ បន្ត​ថា​លោក​ សេក​ បរិសុទ្ធ​ មិន​ត្រឹម​មាន​វិជ្ជាជីវៈ​គួរ​ឱ្យ​កោតសរសើរ​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​អត្ត​ចារឹក​ល្អ​ គួរ​ឱ្យ​គោរព​ទៀត​ផង​។​

​លោក​ ប៉ា​ ងួ​ន​ទៀង​ បន្ថែម​ទៀត​ថា​ លោក​សង្កេត​ឃើញ​សកម្មភាព​សំខាន់ៗ​ របស់​លោក​ សេក​ បរិសុទ្ធ​ មាន​២​ចំនុច​ដូច​ជា​៖​ «​វា​ជា​រឿង​មួយ​គួរ​ឱ្យ​សោកស្តាយ​ណាស់​ គាត់​ជា​ធនធាន​សំខាន់​គាត់​មាន​តាំងពី​វិជ្ជាជីវៈ​ មាន​តាំង​អត្ត​ច​រឹក​គាត់​ល្អ​ហើយ​វិជ្ជាជីវៈ​គាត់​ច្បាស់លាស់​ ខ្ញុំ​ឃើញ​ការ​ចូលរួម​ភាគច្រើន​ទៅ​លើ​ការ​បណ្តុះបណ្តាល​ ធនធានមនុស្ស​ខាង​ មី​ឌា​ ទី​០១​ ហើយ​ទី​០២​ គាត់​ធ្លាប់​នៅ​ជានា​យក​ នៃ​កម្មវិធី​ប្រឆាំង​អំពើ​ពុក​រលួយ​ អង្គការ​មួយ​គឺ​គាត់​ដឹកនាំ​យុទ្ធនាការ​ច្រើន​ »​។​

​ប្រវត្តិរូប​សង្ខេប​របស់​លោក​ សេក​ បរិសុទ្ធ​

លោក សេក បរិសុទ្ធ ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលថ្ងៃអាទិត្យទី១៦ តុលា។
លោក សេក បរិសុទ្ធ ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលថ្ងៃអាទិត្យទី១៦ តុលា។

​លោក​សេក​ បរិសុទ្ធ​ មានស្រុក​ កំណើត​ នៅ​ខេត្តបាត់ដំបង​។​ លោក​ មានគ្រួសារ​ និង​មានកូន​ប្រុស​២​នាក់​។​ លោក​បាន​មក​រស់នៅ​ភ្នំពេញ​ នៅ​ពេល​លោក​ មក​ធ្វើ​ការងារ​នៅ​សម័យ​រដ្ឋ​កម្ពុជា​។​

​លោក​ សេក​ បរិសុទ្ធ​ ធ្លាប់​ជា​អតីត​នាយក​វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​ ហើយ​លោក​ ក៏​ធ្លាប់​ជានា​យក​ ផ្នែក​សារ​គមនាគមន៍​ ទំនាក់ទំនង​សាធារណៈ​ និង​ទីផ្សារ​ របស់​សាកលវិទ្យាល័យ​អា​មេ​រិ​ក​កាំ​ង​ភ្នំពេញ​ (AUPP)​។​ មុន​នឹង​ចូល​បម្រើ​ការងារ​នៅ​សា​លក​វិទ្យាល័យ​អា​មេ​រិ​ក​កាំ​ង​ភ្នំពេញ​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សាបច្ចេកទេស​ នៅ​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​ គោលនយោបាយ​(API)​ ដែល​មាន​តួនាទី​ជា​មន្ត្រី​គំ​ម្រោ​ង​ថ្នាក់​ជាតិ​ របស់​ការិយាល័យអង្គការសហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន​ និង​ឧក្រឹដ្ឋ​កម្ម​ (UNODC)​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​នាយក​កម្មវិធី​ ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ក្រោយមក​ជា​ នាយក​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អភិបាលកិច្ច​របស់​អង្គការ​ PACT​។​

​លោក​ សេក​ បរិសុទ្ធ​ ធ្លាប់​ជា​មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​របស់​អង្គការ​ UNESCO​ និង​ជា​ប្រធាន​ការិយាល័យ​ បកប្រែ​ភាសាបរទេស​ នៃ​ភ្នាក់ងារ​សារព័ត៌មាន​ព័​ SPK-​ AKP​។​ ចំណែក​តួនាទី​បច្ចុប្បន្ន​ លោក​ សេក​ បរិសុទ្ធ​ ជា​សាស្ត្រាចារ្យ​ នៅ​ដឺ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ របស់​សា​លក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ហើយ​លោក​កំពុងធ្វើការ​ជា​ប្រធាន​នៅ​អង្គការ​ AEA​។​ បន្ថែម​ពី​នេះ​ទៀត​នោះ​លោក​ជា​សមាជិក​ក្រុមប្រឹក្សានាយក​ នៃ​មណ្ឌល​ព័ត​ម៌ា​ន​ស្ត្រី​កម្ពុជា​ផង​ដែរ​។​

​លោក​ សេក​ បរិសុទ្ធ​  ទទួល​បាន​វិញ្ញាបនបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ពី​បណ្ឌិតសភា​ វិ​ទ្យ​សាស្ត្រ​សង្គម​ក្រុង​ម៉ូ​ស្គូ​ ប្រទេស​រុ​ស្ស៊ី​៕

Share

Image
Image
Image