en     km
en     km

ប្រធាន​គណៈមេធាវី​ថ្មី​ ៖​ ការ​អនុវត្ត​ច្បាប់​ ការ​ពង្រឹង​វិជ្ជាជីវៈ​មេធាវី​ និង​បញ្ហា​សង្គម​ គឺ​ត្រូវ​កែទម្រង់​ដំបូង​(មានសម្លេង)

Share

ភ្នំពេញ ៖ ​លោក​ សួន​ វិសាល​ ត្រូវ​បាន​អង្គ​មហាសន្និបាត​លើក​ទី​ ២១​ របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បោះ​ឆ្នោត​ប្រគល់​សេចក្តី​ទុកចិត្ត​ឱ្យធ្វើ​ជា​ប្រធាន​គណៈមេធាវី​ថ្មី​សម្រាប់​អាណត្តិ​ទី​ ១១​ ជំនួស​តំណែង​លោក​ ប៊ុ​ន​ ហុ​ន​ ដែល​ជា​ប្រធាន​ចាស់​។​

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ ១០២​ នៅ​ថ្ងៃ​ទី​១៧​ តុលា​នេះ​ លោក​ សួន​ វិសាល​ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​ថ្មី​ បាន​គូសបញ្ជាក់​ថា​ គោលដៅ​ដែល​លោក​សម្លឹង​ឃើញ​ក្នុង​ការ​កែទម្រង់​គណៈមេធាវី​ជំហាន​ដំបូង​នោះ​ រួម​មាន​ ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​ ការ​ពង្រឹង​និង​ការ​ការពារ​វិជ្ជាជីវៈ​មេធាវី​ ព្រមទាំង​បញ្ហា​សង្គម​ គឺជា​គន្លឹះ​សម្រាប់​ស្តារ​កេរ្តិ៍ឈ្មោះ​មេធាវី​ឡើង​វិញ​។

បើ​ទោះបី​យ៉ាងនេះ​ក្តី​ មេធាវី​កម្ពុជា​ត្រូវ​បាន​មហាជន​ និង​សង្គម​ស៊ី​វិល​ រិះគន់​ថា​ ការ​អនុវត្ត​ពុំ​ទាន់​មាន​ភាព​ឯករាជ្យ​ និង​មាន​ភាព​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​នៅឡើយ​។​

តទៅ​នេះ​សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​កិច្ច​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ ជាមួយ​លោក​ សួន​ វិសាល​ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​កម្ពុជា​ ដូច​តទៅ​៕​  

លោកមេធាវី សួន វិសាល ទើបជាប់ជាប្រធានគណៈមេធាវីថ្មី។រូបភាពពីGoogle
លោកមេធាវី សួន វិសាល ទើបជាប់ជាប្រធានគណៈមេធាវីថ្មី។រូបភាពពីGoogle

Share

Image
Image
Image