ភ្នំពេញ ៖ លោក សួន វិសាល ត្រូវបានអង្គមហាសន្និបាតលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតប្រគល់សេចក្តីទុកចិត្តឱ្យធ្វើជាប្រធានគណៈមេធាវីថ្មីសម្រាប់អាណត្តិទី ១១ ជំនួសតំណែងលោក ប៊ុន ហុន ដែលជាប្រធានចាស់។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុស្ត្រី FM ១០២ នៅថ្ងៃទី១៧ តុលានេះ លោក សួន វិសាល ដែលទើបជាប់ឆ្នោតជាប្រធានគណៈមេធាវីថ្មី បានគូសបញ្ជាក់ថា គោលដៅដែលលោកសម្លឹងឃើញក្នុងការកែទម្រង់គណៈមេធាវីជំហានដំបូងនោះ រួមមាន ការធ្វើទំនើបកម្មរដ្ឋបាល ការពង្រឹងនិងការការពារវិជ្ជាជីវៈមេធាវី ព្រមទាំងបញ្ហាសង្គម គឺជាគន្លឹះសម្រាប់ស្តារកេរ្តិ៍ឈ្មោះមេធាវីឡើងវិញ។
បើទោះបីយ៉ាងនេះក្តី មេធាវីកម្ពុជាត្រូវបានមហាជន និងសង្គមស៊ីវិល រិះគន់ថា ការអនុវត្តពុំទាន់មានភាពឯករាជ្យ និងមានភាពលម្អៀងទៅខាងរដ្ឋាភិបាលនៅឡើយ។
តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី ជាមួយលោក សួន វិសាល ដែលទើបជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា ដូចតទៅ៕