en     km
en     km

​ស្ថានទូត​អា​មេ​រិ​ក​ សម្ដែង​ សមាន​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ ជាមួយ​គ្រួសារ​លោក​ សេក​ បរិសុទ្ធ​

Share

ភ្នំពេញ៖ ​ស្ថានទូត​អា​មេ​រិ​ក​ ប្រចាំ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ និង​សោកស្ដាយ​ចំពោះ​ លោក​ សេក​ បរិសុទ្ធ​ ដែល​បាន​ទទួលមរណភាព​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ថ្ងៃអាទិត្យ​ទី​១៦​ តុលា​។​

លោក សេក បរិសុទ្ធ ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលថ្ងៃអាទិត្យទី១៦ តុលា។
លោក សេក បរិសុទ្ធ ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលថ្ងៃអាទិត្យទី១៦ តុលា។

​ស្ថានទូត​អា​មេ​រិ​ក​ បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​លើ​គេហទំព័រ​ Facebook​ ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១៧​តុលា​នេះ​ថា​៖​ «​ស្ថានទូត​អា​មេ​រិ​ក​សូម​សំដែង​ សមាន​ទុក្ខ​ យ៉ាង​ជ្រាលជ្រៅ​ដល់​គ្រួសារ​ មិត្តភក្តិ​ និង​សហការី​របស់​លោក​ សេក​ បរិសុទ្ធ​ ដែល​បាន​ទទួលមរណភាព​ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​ កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ នៅ​ខេត្តក្រចេះ​។​ លោក​ បរិសុទ្ធ​ គឺជា​គ្រូ​បណ្តុះបណ្តាល​ ផ្នែក​សារព័ត៌មាន​ ដែល​ទទួល​ បានការ​គោរព​ស្រឡាញ់​ ហើយ​ដែល​បាន​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ ដើម្បី​ជំរុញ​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​បទដ្ឋាន​ខ្ពស់​ផ្នែក​សារព័ត៌មាន​ នៅ​កម្ពុជា​»​។​

​ស្ថានទូត​អា​មេ​រិ​ក​ បាន​ឲ្យ​ដឹង​ថា​ លោក​ សេក​ បរិសុទ្ធ​ ក៏​ធ្លាប់​ចូលរួម​ផង​ដែរ​ នៅ​ក្នុង​កម្មវិធី​ របស់​ក្រសួង​ការ​បរ​ទេ​សហរដ្ឋអាមេរិក​ ស្តី​ពី​អ្នក​ធ្វើ​ទស្សនកិច្ច​អន្តរជាតិ​។​ នៅ​ឆ្នាំ​ ២០០៦​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ សហរដ្ឋអាមេរិក​ តាម​កម្មវិធី​នេះ​ ដែល​ផ្តោត​លើ​គណនេយ្យ​ភាព​ក្នុង​មុខ​ជំនួញ​ និង​រដ្ឋាភិបាល​។​

​លោក​ សេក​ បរិសុទ្ធ​ អតីត​នាយក​វិទ្យាស្ថាន​ សារ​គមនាគមន៍​កម្ពុជា​ ដែល​កំពុងធ្វើការ​នៅ​អង្គការ​ AEA​ ទទួលមរណភាព​ ដោយសារ​គ្រោះថ្នាក់​ចរាច​រណ៍​ កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​ខេត្ដ​ ក្រចេះ​ អំឡុង​ពេល​លោក​ចុះ​បំពេញ​ បេសកកម្ម​ របស់​អង្គការ​នេះ​។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្នងការ​ខេត្ដក្រចេះ​ ដែល​ត្រូវ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​មួយ​គឺ​ ឧប្បទ្ទវ​ហេតុនេះ​  កើតឡើង​ដោយសារ​តែ​អ្នក​បើករថយន្ត​គេច​ពី​ក្មេង​ ដែល​ឆ្លងកាត់​ថ្នល់​ ហើយ​បាន​ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ​៧​ ចំណុច​អូរ​កណ្ដៀរ​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ កាលពី​វេលា​ម៉ោង​ ៦​ល្ងាច​ ថ្ងៃអាទិត្យ​ ទី​១៦​ តុលា​ ម្សិលមិញ​។​ សព​លោក​ សេក​ បរិសុទ្ធ​ ត្រូវ​គាប​នៅ​ក្នុង​រថយន្ត​ខាងស្តាំ​ជាប់​តៃកុង​ឡាន​។​ ចំណែក​ក្រុមការងារ​ រួម​ដំណើរ​ពីរ​នាក់​ទៀត​ របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​លោក​ សេក​ បរិសុទ្ធ​ ជា​សមាជិក​ក្រុមប្រឹក្សានាយក​ នៃ​មណ្ឌល​ព័ត​ម៌ា​ន​ស្ត្រី​កម្ពុជា​ ដែល​បច្ចុប្បន្ន​នេះ​លោក​ជា​សាស្ដ្រាចារ្យ​វិស័យ​ព័ត៌មាន​។​ សព​លោក​ សេក​ បរិសុទ្ធ​ កំពុង​ តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទួល​ទំពូង​ រាជធានី​ភ្នំពេញ​៕​

Share

ព័ត៌មានទាក់ទង

Image