ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ប្រជាពលរដ្ឋកម្ពុជា បានទៅចុះឈ្មោះបោះឆ្នោត បានចំនួនជាង ៥ លាន ៧សែន ៥ម៉ឺននាក់ គិតត្រឹម ៦ ម៉ោង ល្ងាច កាលពីថ្ងៃទី ១៦ ខែ តុលា។
តាមតារាងបញ្ជីឈ្មោះបោះឆ្នោតដែល ផ្សព្វផ្សាយនៅថ្ងៃទី ១៦តុលា នេះ ខេត្តដែលមាន ពលរដ្ឋចុះឈ្មោះបោះឆ្នោតច្រើនជាងគេមានរាធានីភ្នំពេញ កណ្ដាល ព្រៃវែង កំពង់ចាម បាត់តំបង តាកែវ ត្បូងឃ្មុំ កំពត ។
ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីមានរយៈពេល ៩០ ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើង មានសិទ្ធិចុះឈ្មោះបោះឆ្នោត មានចំនួនជាង ៩.៦លាននាក់។
ការចុះឈ្មោះបោះឆ្នោតលើកនេះ ធ្វើឡើង តាមប្រព័ន្ធ កត់ត្រា របស់ កុំព្យូទ័រ ដោយមានស្នាមមេដៃ អ្នកចុះឈ្មោះបោះឆ្នោត ទៀតផង៕