en     km
en     km

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ជាង​ ៥​ លាន​៧​សែន​នាក់​ គិត​មក​ដល់​ថ្ងៃ​ទី​ ១៦​ តុលា​

Share

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ប្រកាស​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ចំនួន​ជាង​ ៥​ លាន​ ៧​សែន​ ៥​ម៉ឺន​នាក់​ គិត​ត្រឹម​ ៦​ ម៉ោង​ ល្ងាច​ កាលពី​ថ្ងៃ​ទី​ ១៦​ ខែ​ តុលា​។​

nec-01-01​តាម​តារាងបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ១៦​តុលា​ នេះ​ ខេត្ត​ដែល​មាន​ ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​ជាងគេ​មាន​រា​ធានី​ភ្នំពេញ​ កណ្ដាល​ ព្រៃវែង​ កំពង់ចាម​ បាត់តំបង​ តាកែវ​ ត្បូងឃ្មុំ​ កំពត​ ។​

​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​រយៈពេល​ ៩០​ ថ្ងៃ​ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ១៨​ ឆ្នាំ​ឡើង​ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ជាង​ ៩.៦​លាន​នាក់​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ​ ធ្វើ​ឡើង​ តាម​ប្រព័ន្ធ​ កត់ត្រា​ របស់​ កុំព្យូទ័រ​ ដោយ​មាន​ស្នាម​មេដៃ​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ទៀត​ផង​៕ ​

Share

Image
Image
Image