en     km
en     km

ម្ដាយ​ ទេព​ វ​ន្នី​៖​បើ​កូន​ជាប់គុក​ គឺ​ម្ដាយ​ត្រូវ​ចេញ​ធ្វើ​សកម្មភាព​ ជំនួស​កូន​ (មានសំឡេង)

Share

ភ្នំពេញ៖ ចាប់តាំងពី​ជំ​លោះ​ដីធ្លី​ដំបន់​បឹង​កក់​ កើតឡើង​នៅ​ឆ្នាំ​២០១១​មក​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​។​ ប៉ុន្តែ​ការ​ទាក់ទាញ​នាំ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ គឺ​អ្នក​តវ៉ា​ជា​ស្ត្រី​។​ ក្នុង​ចំណោម​ស្ត្រី​ ចេញ​មុខ​តវ៉ា​ខ្លាំង​ជាងគេ​ មាន​អ្នកស្រី​ ទេព​ វ​ន្នី​ អ្នកស្រី​ បូ​វ​ សោភា​ អ្នកស្រី​ សុង​ ស្រី​លាភ​ និង​ លោកយាយ​ ង៉ែត​ ឃុន​ ហៅ​ម៉ា​មី​ ជាដើម​។​

អ្នកស្រី ស៊ី ហៀប ម្តាយរបស់អ្នកស្រីទេព វន្នី
អ្នកស្រី ស៊ី ហៀប ម្តាយរបស់អ្នកស្រីទេព វន្នី

ក្នុង​ចំណោម​ស្ត្រី​ដឹកនាំ​ ការ​តវ៉ា​ គឺ​អ្នកស្រី​ ទេព​ វ​ន្នី​ មាន​សកម្មភាព​ ខ្លាំង​ជាងគេ​។​ អ្នកស្រី​ ទេព​ វ​ន្នី​ តែងតែ​ត្រូវ​បាន​អាជ្ញាធរ​ ចាប់​ឃុំខ្លួន​ នៅ​ពេល​ដឹកនាំ​តវ៉ា​។​ ស្ត្រី​ ឆ្នើម​រូប​នេះ​ បាន​ ជាប់​ពន្ធនាគារ​ ៣​ដង​ហើយ​ ដោយ​រាប់​ទាំង​ពេល​នេះ​។​

​តើ​ម្ដាយ​ របស់​អ្នកស្រី​ ទេព​ វ​ន្នី​ មាន​អារម្មណ៍​ ដូច​ម្ដេច​ បើ​កូន​របស់​អ្នកស្រី​ជាប់​ពន្ធនាគារ​ ជា​ថ្មី​ទៀត​ នេះ​?

​ប្រហែលជា​ខុស​ពី​ម្ដាយ​ដទៃ​ខ្លះ​ហើយ​មើលទៅ​។​ អ្នកស្រី​ ស៊ី​ ហៀ​ប​ ម្តាយ​របស់​អ្នកស្រី​ទេព​ វ​ន្នី​ មិន​ត្រឹមតែ​មិន​ឃាត់​កូន​ចូលរួម​នៅ​ក្នុង​សម្មភាព​តវ៉ា​នោះ​ទេ​ តែ​រូប​អ្នកស្រី​ផ្ទាល់​ ក៏​ចូលរួម​តវ៉ា​ ជាមួយ​កូនស្រី​យ៉ាង​សកម្ម​ដែរ​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ អ្នក​រាយ​ការ​ណ៏​ព័ត៌មាន​វិទ្យុ​ស្ត្រី​ កាលពី​ថ្មីៗ​នេះ​បាន​ ទៅ​ជួប​អ្នកស្រី​ ស៊ី​ ហៀ​ប​ នៅផ្ទះ​អ្នកស្រី​។​ ក្នុង​ជំនួប​នេះ​ អ្នកស្រី​ បាន​ប្ដេជ្ញា​ថា​នឹង​បន្ត​ចូលរួម​យ៉ាង​សកម្ម​ តវ៉ា​ ករណី​ជំ​លោះ​ដីធ្លី​ ទោះបី​ កូន​របស់​អ្នកស្រី​ត្រូវ​កាត់ទោស​ និង​ឃុំខ្លួន​ ក៏​ដោយ​។​ លោកស្រី​បាន​ប្រាប់​ថា​ទាំង​កូន​ទាំង​ម្ដាយ​តស៊ូ​ដូចនេះ​ គឺ​ដើម្បី​យុត្តិធម៌​សង្គម​។​

​ដើម្បី​ជ្រាប​ តទៅ​នេះ​សូម​ស្ដាប់​ បទ​យកការណ៍​ ដែល​រៀបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ដូច​តទៅ​៖

 

Share

ព័ត៌មានទាក់ទង

Image