ចិនៈ បុរសចិនពីរនាក់បានបើកយានអវកាស ចូលទៅក្នុងគន្លងតារាវិថីមួយ ដែលការបាញ់បង្ហោះនេះស្ថិតក្នុងគម្រោងអភិវឌ្ឍ សមត្ថភាព យានអវកាស ក្នុងការរុករកនៅចន្លោះឋានអវកាស។
អវកាសយានិកទាំងពីររូបនេះ បានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌល បាញ់ផ្កាយរណប តំបន់ជីវគ័(Jiuquan) នៅភាគខាងជើងប្រទេសចិន។
ពួកគេនឹងចូលចត នៅមន្ទីរពិសោធន៍អវកាស Tiangong 2 នៅចន្លោះមន្ទីរពិសោធន៍នោះ ដែលអាចចំ ណាយពេល ៣០ ថ្ងៃ ហើយពួកគេទាំងពីរ នឹងស្នាក់រយៈពេលវែងបំផុត នៅក្នុងអវកាសនោះ។
ការបាញ់បង្ហោះយានអវកាស Shenzhou នេះ គឺជាការបាញ់បង្ហោះ ដំបូងគេបំផុត ដែលត្រូវបានគេមើលឃើញថា ជាការចង្អុលបង្ហាញ ទៅកាន់អវកាសយានិក ដើម្បីបំពេញបេសកកម្មទៅ ភពព្រះចន្ទ និង ភពព្រះអង្គារ៕ប្រភព៖BBC
Post Views: 179