លោក សេក បរិសុទ្ធ ជាអតីតនាយកវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ដែលកំពុងធ្វើការនៅអង្គការ AEA, ជាសមាជិកក្រុមប្រឹក្សានាយកនៃមណ្ឌលព័តម៌ានស្ត្រីកម្ពុជា និងជាសាស្ត្រាចារ្យវិស័យព័តម៌ាន បានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តរហូតដល់ស្លាប់បាត់បង់ជីវិត ដោយសារតែបើករថយន្តគេចពីក្មេងដែលឆ្លងកាត់ថ្នល់ នៅចំណុចអូរកណ្តៀរ ភូមិអូរ ព្រះឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅម៉ោងជាង ៣ ល្ងាចម៉ិញនេះ ។
សពលោក សេក បរិសុទ្ធ ត្រូវគាបនៅក្នុងរថយន្តខាងស្តាំជាប់តៃកុងឡាន ។ ចំណែកក្រុមការងាររួមដំណើរពីរនាក់ទៀតរបួលធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
សពលោក សេក បរិសុទ្ធ កំពុងដឹកមករាជធានីភ្នំពេញ នឹងតម្កល់ធ្វើបុណ្យនៅវត្តទួលទំពូង ខណៈភរិយារបស់លោកក៍កំពុងធ្វើដំណើរពីខេត្តសៀមរាបមកកាន់រាជធានីភ្នំពេញ ដើម្បីទទួលសពស្វាមីដែរ ៕