en     km
en     km

កងទ័ព​នាវា​ជើង​ទឹក​ចិន​ ១​ពាន់​នាក់​ មក​កាន់​កម្ពុជា​ភ្លាមៗ​បន្ទាប់​ពី​លោក​ ស៊ី​ ជិន​ភីង​ ត្រឡប់​ទៅ​វិញ​

Share

ភ្នំពេញ ៖ ​នាវា​ជើង​ទឹក​របស់​ចិន​ចំនួន​ ៣​ គ្រឿង​ដែល​មាន​វត្តមាន​កងទ័ព​ ១​ពាន់​នាក់​បាន​ចូល​ចត​នៅ​កំ​ពង​ផែ​ក្រុងព្រះសីហនុ​ ដើម្បី​បំពេញ​ទស្សនៈកិច្ច​ចំនួន​ ៣​ ថ្ងៃ​នៅ​កម្ពុជា​។​ នេះ​បើ​យោង​តាម​គេហទំព័រ​ Fresh​ News​ ដែល​ជា​អង្គភាព​សារព័ត៌មាន​មួយ​ មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦​តុលា​នេះ​។​

កប៉ាល់ដឹកកងទ័ពចិនចតនៅកំពុងផែនក្រុងព្រះស៊ីហនុ។
កប៉ាល់ដឹកកងទ័ពចិនចតនៅកំពុងផែនក្រុងព្រះស៊ីហនុ។

​តែ​យ៉ាងណា​ក៏​ដោយ​ វត្តមាន​កងទ័ព​ចិន​ដូចនេះ​ មាន​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ ស៊ី​ ជី​ង​ភីង​(Xi​ Jinping)​ បាន​បញ្ចប់​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ កាល​ទី​ថ្ងៃ​ទី​ ១៤​ ខែតុលា​កន្លង​មក​។​

កងទ័ពជើងទឹក​ចិន​ នៅ​ប្រទេស​កម្ពុជា​មាន​រយៈ​ ៣​ ថ្ងៃ​គឺ​ ចាប់ពី​ថ្ងៃ​ទី​ ១៦​ រហូត​ដល់​ថ្ងៃ​ទី​ ២០​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​នេះ​។​

លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ភីង​ បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ដំបូង​ មាន​រយៈពេល​ ២​ថ្ងៃ​ កាលពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​ ១៤​ តុលា​ ដើម្បី​ពង្រឹង​និង​ពង្រីក​មិត្តភាព​ និង​សហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​ប្រទេស​ ២​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ភីង​ បាន​សម្រេច​លុប​ប្រាក់​បំណុល​របស់​ចិន​ដែល​កម្ពុជា​ជំពាក់​ប្រមាណ​ ៩០​ លាន​ដុល្លា​ អា​មេ​រិ​ក​ តែ​បន្ថែម​ជំនួយ​ ៦០​ លាន​ដុល្លា​ ដល់​ប្រទេស​កម្ពុជា​។​

កម្ពុជា​ នឹង​ ចិន​ មាន​ប្រវត្តិ​ទំនាក់​ទំនងជា​ប្រពៃណី​ និង​ ប្រវត្តិសាស្ត្រ​យូរលង់​មក​ហើយ​។​ ទំនាក់ទំនង​ជិត​ស្និទ្ធ​បំផុត​មាន​សម័យកាល​ នៃ​របប​សង្គមរាស្ត្រនិយម​ សម័យកាល​នៃ​របប​ខ្មែរក្រហម​និង​បច្ចុប្បន្ន​នេះ​។​ ប៉ុន្តែ​ទំនាក់ទំនង​ចិន​ -​កម្ពុជា​នៅ​ពេល​នេះ​ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​ចិន​លើ​កម្ពុជា​ ស្រប​ពេល​ មានការ​រិះគន់​ថា​ កម្ពុជា​ចាប់​យក​ចិន​ ភ្លេច​គិត​ពី​ភាព​អ​ព្យា​ក្រឹត្យ​របស់​ខ្លួន​ ៕

Share

Image
Image
Image