en     km
en     km

ពលរដ្ឋ​ទទូច​ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ស្វែងរក​អ្នកបញ្ជា​សម្លាប់​លោក​ កែម​ ទ្បី​🔊

Share

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ចូលរួម​ដង្ហែ​រូបសំណាក​លោក​បណ្ឌិត​កែម​ ទ្បី​ ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្តតាកែវ​ បាន​សម្តែង​ការ​សោក ស្តាយ​ដែល​បាន​បាត់បង់​លោក​កែម​ ទ្បី​ ដែល​ជា​អ្នកវិភាគ​ចំៗ​ពី​បញ្ហា​សង្គម​ ភ្ជាប់​ជាមួយនឹង​ការ​សោកស្តាយ​នេះ​ពួក​គេ​ទទូច​ឱ្យ​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ត្រូវ​ព​ន្លឿ​នរក​ការ​ពិត​ដែល​នៅ​ពីក្រោយ​ការ​សម្លាប់​លោក​កែម​ ទ្បី​។​ ការ​ទាមទារ​នេះ​ខណៈ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ដង្ហែ​រូបសំណាក​លោក​កែម​ ទ្បី​ នៅ​ថ្ងៃ​ទី​ ១៦​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​។​

ស្តាប់សំឡេង៖

 

ឡានដឹករូបសំណាក់លោក កែម ឡី ចេញពីវត្តចាស់នៅភ្នំពេញ។រូបភាពWMC
ឡានដឹករូបសំណាក់លោក កែម ឡី ចេញពីវត្តចាស់នៅភ្នំពេញ។រូបភាពWMC

ក្នុង​ថ្ងៃ​ដង្ហែ​រូបសំណាក​លោក​បណ្ឌិត​ កែម​ ទ្បី​ ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ថ្ងៃនេះ​ ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ សម្តែង​ការ​សោកស្តាយ​ដែល​បាត់បង់​អ្នកវិភាគ​ពី​ប​ញ្ហ​សង្គម​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ក្នុង​ថ្ងៃ​ដង្ហែ​រូបសំណាក​នេះ​ទៀត​សោត​ ប្រជាពលរដ្ឋ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​វែកមុខ​រក​ឃា​តុ​ករ​ពិត​ដែល​បញ្ជា​បាញ់​សម្លាប់​លោក​ បណ្ឌិត​កែម​ ទ្បី​ មក​ផ្តន្ទាទោស​តាម​ច្បាប់​។​

​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ផ្សេង​ទៀត​គឺ​អ្នកស្រី​ សិត​ ស៊ី​ថា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ ដោយ​សម្តែង​ការ​សោកស្តាយ​ដែល​បាត់បង់​លោក​បណ្ឌិត​កែម​ ទ្បី​។​

អ្នកស្រី​ ស៊ី​ថា​ បន្ត​ថា​ ទាក់ទង​នឹង​ការ​ស្លាប់​លោក​បណ្ឌិត​កែម​ ទ្បី​ អ្នកស្រី​មិន​មាន​ជំនឿ​ចិត្ត​ថា​នឹង​អាច​រក​ឃើញ​នោះ​ទេ​ មិន​មាន​ជំនឿ​ចិត្ត​នេះ​ដោយសារ​តែ​ការ​ស្លាប់​លោក​បណ្ឌិត​កែម​ ទី​ បាន​អូស​បន្លាយ​រយៈពេល​ជាង​៣​ ខែ​មក​ហើយ​ ប៉ុន្តែ​នៅ​តែ​មាន​តម្រុយ​ណាមួយ​បញ្ជាក់​ពី​សញ្ញាណ​អ្នកបញ្ជា​បាញ់​សម្លាប់​លោក​កែម​ ទ្បី​ នៅ​ទ្បើ​យ​។​

អ្នកស្រី​ សិត​ ស៊ី​ថា​ ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ព​ន្លឿ​ន​ស្វែងរក​អ្នក​ដែល​បញ្ជា​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម​ ទ្បី​ មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន​។​ «​សូម​អំពាវនាវ​រដ្ឋាភិបាល​ហ្នឹង​ជួយ​វែកមុខ​រក​ឃាតករ​ពិត​ ឱ្យ​ឃើញ​ជូន​ភរិយា​លោក​បណ្ឌិត​កែម​ ទ្បី​ផង​សូម​ឱ្យ​គាត់​បង្ហាញ​កាមេរ៉ា​ដែល​នៅ​កន្លែង​ស្តា​ម៉ាត​ហ្នឹង​ ខ្ញុំ​មាន​តែ​ឧទ្ទិស​សូម​ជូន​លោក​បណ្ឌិត​កែម​ ទ្បី​ ឱ្យ​គតិបណ្ឌិត​របស់​គាត់​ជ្រួតជ្រាប​ដល់​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ និង​ក្រៅប្រទេស​ រូប​កាយ​គាត់​បាន​ឃ្លាត​ចាក​ពី​យើង​ទៅ​មែន​ប៉ុន្តែ​កិត្តិយស​ ហើយនឹង​ឧត្តមគតិ​របស់​គាត់​នៅ​ក្នុង​ដូង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ និង​សូម​ឱ្យ​លោក​ទៅ​ដល់​សុគតិភព​»​។​

ពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដង្ហែរូបសំណាកលោកបណ្ឌិត កែម ឡី។រូបភាពWMC
ពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដង្ហែរូបសំណាកលោកបណ្ឌិត កែម ឡី។រូបភាពWMC

​ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត​គឺ​អ្នកស្រី​ សុខ​ ផ​ល្លី​ ដែល​បាន​ឈរ​ចាំ​ក្បូន​ដង្ហែ​រូបសំណាក​លោក​ កែម​ ទ្បី​ នៅ​រង្វង់​មូល​ចោម​ចៅ​ បាន​លើក​ទ្បើ​ង​ថា​ មូលហេតុ​ដែល​អ្នកស្រី​ចំណាយពេល​មក​ឈរ​ក្រោម​កំ​ដៅ​ថ្ងៃ​រង់ចាំ​ក្បូន​ដង្ហែ​កាលពី​ព្រឹក​មិ​ញ​នេះ​ដោយ​អ្នកស្រី​ចុង​ឃើញ​រូបសំណាក​លោក​បណ្ឌិត​កែម​ ទ្បី​ ចុង​ក្រោយ​ មុន​នឹង​ដង្ហែ​យក​ទៅ​ស្រុក​កំណើត​របស់​លោក​។​

​អ្នកស្រី​ សុខ​ ផ​ល្លី​ បន្ត​ថា​កន្លង​មក​អ្នកស្រី​តែងតែ​ស្តាប់​ការ​វិភាគ​ពី​បញ្ហា​ផ្សេងៗ​របស់​លោក​ កែម​ ទ្បី​ ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សង្គម​ ប៉ុន្តែ​អ្នកស្រី​ចាប់ពី​ពេល​នេះ​តទៅ​អ្នកស្រី​លែង​បានលឺ​សំ​ទ្បេ​ង​លោក​ទៀត​ហើយ​។​

​អ្នកស្រី​សុខ​ ផ​ល្លី​ សង្កត់ធ្ងន់​ថា​ប្រសិនបើ​ករណី​ការ​ស្លាប់​លោក​កែម​ ទ្បី​ នៅ​តែ​អូស​បន្លាយ​   រយៈពេល​យូរ​ទៀត​នោះ​ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​លើ​រាជរដ្ឋាភិបាល​ជាក់​ជា​មិន​ខាន​។​ «​ចា​ខ្ញុំ​ស្តាយ​មែនទែន​តាំងពី​គាត់​ស្លាប់​ទៅ​អត់​ដែល​មាន​អ្នក​ណា​និយាយ​ពី​រឿង​ដូច​គាត់​ទេ​គាត់​និយាយ​ល្អ​ហើយ​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​តាំងពី​គាត់​ស្លាប់​ទៅ​ខ្ញុំ​ស្តាយ​ដែរ​ដែល​លែង​បាន​ស្តាប់​សម្តី​គាត់​ គាត់​និយាយ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ដែល​បាន​ចេះ​ដឹង​ យល់​ដឹង​ពី​សង្គម​ ខ្ញុំ​ចង់ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ស៊ើបអង្កេត​រក​អ្នក​ដែល​សម្លាប់​គាត់​ឱ្យ​បាន​ឆាប់រហ័ស​ រាល់ថ្ងៃ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​គាត់​ច្រើន​មែនទែន​ រាល់ថ្ងៃ​អត់​រំពឹង​អី​គេ​លើ​គាត់​ទេ​ព្រោះ​គាត់​រក​អត់​ទាន់​ឃើញ​ ប៉ុន្តែ​បើ​គាត់​រក​ឃើញ​ទើប​ជឿជាក់​លើ​គាត់​»​។​

រូបសំណាកលោកបណ្ឌិត កែម ឡី ដែលដឹកទៅតម្កល់នៅខេត្តតាកែវ ។រូបភាពWMC
រូបសំណាកលោកបណ្ឌិត កែម ឡី ដែលដឹកទៅតម្កល់នៅខេត្តតាកែវ ។រូបភាពWMC

​នៅ​ក្នុង​ពិធី​ដង្ហែ​រូបសំណាក​លោក​បណ្ឌិត​កែម​ ទ្បី​ នេះ​ដែរ​ ពុំ​មាន​វត្តមាន​អ្នកស្រី​ ប៊ូ​ រចនា​ ដែល​ត្រូវជា​ប្រពន្ធ​របស់​លោក​នោះ​ទេ​ ដោយសារ​អ្នកស្រី​ទើបតែ​សម្រាល​បុត្រ​រួច​។​

​ទោះបីជា​គ្មាន​វត្តមាន​អ្នកស្រី​ ប៊ូ​ រចនា​ នៅ​ថ្ងៃនេះ​ក៏​ដោយ​ចុះ​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ មាន​វត្តមាន​ពលរដ្ឋ​ ក្មេង​ចាស់​ ប្រុស​ ស្រី​ ចូលរួម​ដង្ហែ​រូបសំណាក​លោក​កែម​ ទ្បី​ យ៉ាងច្រើន​កុះករ​ ដោយ​ធ្វើ​ដំណើរ​ជា​ក្បួន​ទ្បាន​ និង​ម៉ូតូ​ ហើយ​អ្នកខ្លះ​ថ្មើរជើង​តាំងពី​វត្ត​ចាស់​រហូត​ទៅ​ដល់​រង្វង់​មូល​ចោម​ចៅ​ទើប​រក​មធ្យោបាយ​ធ្វើ​ដំណើ​រៀងៗ​ខ្លួន​បន្ត​ទៀត​។​

លោក កែម ឡី អ្នកវិភាគពីការអភិវឌ្ឍសង្កម ។រូបភាពWMC
លោក កែម ឡី អ្នកវិភាគពីការអភិវឌ្ឍសង្កម ។រូបភាពWMC

ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​លើ​លោក​កែម​ ទ្បី​ នេះ​ដែរ​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​លី​ សុ​ផា​ណា​ ថា​តើ​ដំណើ​រឿង​នេះ​សាលាដំបូង​ចាត់ការ​ដល់​ណា​ហើយ​នៅ​ទ្បើ​យ​នោះ​ទេ​ ដោយសារ​អ្នកនាំពាក្យ​រូប​នេះ​បាន​    ឱ្យ​ដឹង​តាម​រយៈ​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និ​ច​ តេ​ទ្បេ​ក្រាម​ កាលពី​ថ្ងៃ​ទី​ ០៩​ ខែតុលា​ថា​លោក​ជាប់​បេស​សកម្ម​ទៅ​ក្រៅប្រទេស​រយៈពេល​ ៧​ថ្ងៃ​ ដោយ​លោក​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២០១៦​ស្អែក​នេះ​។​

​សូម​ជំរាប​លោក​ លោក​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាល​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​ ខណៈ​លោក​កំពុង​ ស្ថិត​នៅ​ ក្នុង​ស្តា​ម៉ាត​ ស្ថានីយ៍​ចាក់​សាំង​កាល​តិច​ ស្តុ​ប​បូកគោ​។​ ភ្លាមៗ​ក្រោយ​ពី​ការ​បាញ់​សម្លាប់​លោក​កែម​ ទ្បី​ សមត្ថកិច្ច​បាន​ចាប់​ជនជាប់ចោទ​មួយ​រូប​ដែល​អះអាង​ថា​ គេ​ឈ្មោះ​ជួប​ សម្លាប់​ ជា​អ្នក​បាញ់​សម្លាប់​លោក​កែម​ ទ្បី​៕

Share

Image
Image
Image