loader

ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់​ថា្ន​ក់​លេខ​១​ ស្អាត​បំផុត​លើ​ពិភពលោក​

ភ្នំពេញ ៖ ​ប្រាសាទអង្គរវត្ត​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ១​ ស្អាត​បំផុត​នៅ​លើ​ពិភពលោក​ នៅ​ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​បំផុត​ចំនួន​ ៥០០​ កន្លែង​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​។​ នេះ​បើ​តាម​យោង​តាម​ក្រសួងទេសចរណ៍​ ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ តុលា​នេះ​។​

ប្រសាទអង្គរវត្ត នៅខេត្តសៀមរាប នៃប្រទេសកម្ពុជា។រូបភាពពីក្រសួងទេសចរណ៍
ប្រសាទអង្គរវត្ត នៅខេត្តសៀមរាប នៃប្រទេសកម្ពុជា។រូបភាពពីក្រសួងទេសចរណ៍

​ចំណែក​គោលដៅ​ទេសចរណ៍​ស្អាត​បំផុត​ ដែល​ជាប់​ចំណាត់​ថា្ន​ក់​លេខ​ ២​ គឺ​មហា​កំផែង​ផ្កាថ្ម​សមុទ្រ​របស់​អូស្ត្រាលី​  និង​ចំណាត់ថ្នាក់​លេខ​ ៣​ គឺ​ ទីក្រុង​បូរាណ​ ម៉ា​ឈូ​ ពី​ឈូ​«Machu​ Picchu»​  ប្រទេស​ប៉េ​រ៉ូ​ នៅ​ទ្វីបអាមេរិក​ខាងត្បូង​។​

​កាលពី​ឆ្នាំ​ ២០១៥​ ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ ក៏​បាន​ទទួល​ពានរង្វាន់​លេខ​ ១​ ជា​ប្រាសាទ​លេចធ្លោ​ជាងគេ​លើ​ពិភពលោក​ នៅ​លើ​គេហទំព័រ​ទេសចរណ៍​ Trip​ Advisor​ ។​ ចំណាត់ថ្នាក់​នោះ​ បាន​ធ្វើ​ឱ្យ​ប្រាសាទអង្គរវត្ត​ខ្មែរ​ បន្ត​នាំមុខ​ប្រាសាទ​ Machu​ Picchu​ របស់​ប្រទេស​ ប៉េ​រ៉ូ​ និង​ ប្រាសាទ​ Taj​ Mahal​ របស់​ឥណ្ឌា​ថែម​ទៀត​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x