en     km
en     km

CYN គ្រោងរៀបចំព្រឹត្តការណ៍ «អ៊ីនធើណែតបើកទូលាយ ២០១៥»

Share

ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី ​២៨ ​ខែ​កក្តដា ​នេះ ​បណ្តាញ​យុវ​ជន​កម្ពុជា​ (CYN​)​ បាន​ចេញ​សេច​ក្តី​ជួន​ដំណឹង​គ្រោង​រៀប​ចំព្រឹត្ត​ការណ៍​ «អ៊ីន​​ធើ​​ណែត​បើក​ទូ​លាយ ​២០១៥»​ នៅ​​ព្រឹក​ថ្ងៃ​ទី ​១៦​ ខែ​សីហា ​ឆ្នាំ ​២០១៥​ ខាង​មុខនេះ​នៅ​​ភោជនីយដ្ឋានទន្លេបាសាក់ II ​​(ក្បែរ​ស្ពាន​អា​កាស​ក្បាល​ថ្នល់​)​ ​និង​មាន​អ្នក​ចូល​រួមប្រមាណ​​ជាង ​៣០០​ នាក់។

cyn & internet

​​កម្ម​វិធី​នេះ រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ជួប​ជុំ​អ្នក​ឯក​ទេស​ផ្នែក​ប្រព័ន្ធ​បច្ចេក​វិទ្យា​គម​នា​គមន៍​និង​ព័ត៌​មាន​វិទ្យា (​​ICT​)​ ​អ្នក​ឯក​ទេស​ផ្នែក​ច្បាប់​ និង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ដើ​ម្បី​ពិភា​ក្សា​និង​ចែក​រំលែក​ព័ត៌​មាន​ដោយ​សេរី​ពី​សារៈ​ប្រយោ​ជន៍​ ​និង​​បញ្ហា​​ប្រឈម​នានា​ចំពោះ​ការ​ប្រើ​ប្រាស់​ ​​ICT​​ ​​​។ ​

​សូម​បញ្ជាក់​ថា ​កាល​ថ្ងៃ​​​ទី​​២៤​​ ​ខែ​កក្ដដា​​ ​ឆ្នាំ​​២០១៥​ នៅ​​សណ្ឋា​​គារ​​​សាន់​​​វ៉េ​​​ មាន​រៀប​ចំ​វេទិ​ការ​​​ ​​ពិគ្រោះ​​​យោ​បល់​ពាក់​ព័ន្ធ​នឹង​ច្បាប់​​ស្តី​​ពី​​ច្បាប់​​ឧក្រិ​ដ្ឋ​កម្ម​​អ៊ីន​​ធើ​​ណែត​​នេះ ​ក្នុងបំណង​ដើម្បី​​ប្រមូល​​មតិ​​យោ​បល់​​របស់​​អ្នក​​ជំនាញ​​ជាតិ​​ ​​និង​​អន្តរ​ជាតិ​​ផ្នែក​​បចេ្ចក​​វិទ្យា​​ ​និង​​ព័ត៌​​មាន​​វិទ្យា​​ ​ដើម្បី​​ដាក់​​ជូន​​​រដ្ឋា​​ភិបាល​​ពិចា​រ​ណា​​មុន​​នឹង​​​បង្កើត​​សេច​ក្តី​​ព្រាង​​ច្បាប់​​ឧក្រិដ្ឋ​​កម្ម​តាម​​អ៊ីន​​ធើ​​ណែត​​។​​

Share

ព័ត៌មានទាក់ទង

Image