យោធាអាមេរិករាយការណ៍នៅថ្ងៃទី១៦តុលានេះថា កូរ៉េខាងជើងបានបរាជ័យក្នុងដំណើរការធ្វើតេស្តមីស៊ីលផ្លោងក្នុងប្រតិបត្តការវង់មធ្យម។
កាំជ្រួចមីស៊ីលដែលមានឈ្មោះថា Musudan នេះត្រូវបានគេប៉ាន់ប្រមាណថា អាចហោះបានចំងាយរហូតដល់ទៅ ៤ គីឡូម៉ែត្រ ដែលមានសមត្ថ ភាពគ្រប់គ្រាន់ដើម្បីវាយប្រហារប្រទេសកូរ៉េខាងត្បូង ជប៉ុន និងមូលដ្ឋានទ័ពជើងទឹករបស់អាចមេរិកនៅកោះ Guam បាន។
យ៉ាងណាមិញ ក្រុងព្យុងយ៉ាងមិនទាន់ប្រតិកម្មទៅនឹងដំណឹងនេះទេ។
កូរ៉េខាងជើងនៅឆ្នាំនេះ បានបង្កើនចំនួននៃការធ្វើតេស្តគ្រាប់មីស៊ីលជាច្រើន បើទោះបីជាត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិពីការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរនេះក៏ដោយ។
មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការធ្វើតេស្តនេះ បានកើតឡើងនៅជិតទីក្រុងភាគខាងជើង ឆៀងខាងលិចនៃកោះ Kusong ។
លោក Gary Ross មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយថា ការបាញ់បង្ហោះមីស៊ីល នេះ មិនបង្កការគំរាមកំហែងដល់អាមេរិកនោះទេ៕ប្រភព៖BBC