loader

អ្នកវិភាគ​ ៖​ វត្តមាន​តំណាង​ UN​ នៅ​រោង​បុណ្យ​ កែម​ ឡី​ គឺ​ UN​ យកចិត្តទុកដាក់​យុត្តិធម៌​ជូន​លោក​បណ្ឌិត​

ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ លោកស្រី​  រ៉ូ​ណា​ ស្មី​ត​ បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​វត្ត​ចាស់​នៅ​ពី​ព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​នេះ​ ដែល​នាំ​ឱ្យ​ពលរដ្ឋ​និង​ គណៈកម្មការ​បុណ្យ​មានការ​ភ្ញាក់ផ្អើល​។​ ចំពោះ​វត្តមាន​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ដែល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​តុលា​នេះ​ អ្នកវិភាគ​យល់​ថា​ គឺជា​រូបភាព​មួយ​បង្ហាញ​ថា​ អង្គការ សហប្រជាជាតិ​យកចិត្តទុកដាក់​ចំពោះ​ដំណើរការ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត​ កែម​ ឡី​។​

 

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវគោលនយោបាយការបរទេស និងច្បាប់អន្តរជាតិ ខាងស្តាំ, លោក អ៊ូ វីរៈ អ្នកវិភាគបញ្ហាសង្គមខាងឆ្វេង អ្នកទាំងពីរបានចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី។ រូបភាពពីWMC
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវគោលនយោបាយការបរទេស និងច្បាប់អន្តរជាតិ ខាងស្តាំ, លោក អ៊ូ វីរៈ អ្នកវិភាគបញ្ហាសង្គមខាងឆ្វេង អ្នកទាំងពីរបានចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី។ រូបភាពពីWMC

​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មាន​ថេរៈ​ដីកា​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ វត្តមាន​លោកស្រី​  រ៉ូ​ណា​ ស្មី​ត​ មក​ចូលរួម​ និង​ គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ គឺជា​កិត្តិយស​ខ្លាំង​ណាស់​ ចំពោះ​អ្នកវិភាគ​ល្បីល្បាញ​រូប​នេះ​។​ ព្រះ​អង្គ​បាន​សរសើរ​លោកស្រី​ រ៉ូ​ណា​ ស្មិត​ ដែល​បាន​យកចិត្ត​ចំពោះ​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ត្រូវ​បាន​ឃាតករ​បាញ​សម្លាប់​។​

​ព្រះ​អង្គ​បន្ត​ថា​ វត្តមាន​របស់​អ្នករាយការណ៍​ពិសេស​ ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​រូប​នេះ​ គឺជា​ការ​លើកទឹកចិត្ត​ដល់​អ្នកធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​មានការ​គោរព​សិទ្ធិ​ និង​ប្រជាធិបតេយ្យ​។​

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​បានឱ្យ​ដឹង​ថា​ ការ​ដែល​លោកស្រី​ រ៉ូ​ណា​ស្មី​ត​ មក​គោរព​វិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី​ គឺជា​រូបភាព​មួយ​ល្អ​ដោយ​បង្ហាញ​ថា​ តំណាង​របស់​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មានការ​យក​ចិ​ត្តិ​ទុកដាក់​ ក្នុង​ដំណើរ​ស្វែងរក​យុត្តិធម៌​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ កែម​ ឡី​។​

ចំណែក​អ្នកវិភាគ​បញ្ហា​សង្គម​ម្នាក់​ទៀត​ គឺ​លោក​ អ៊ូ​ វី​រៈ​ ដែល​បាន​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​វត្ត​ចាស់​នៅ​ថ្ងៃនេះ​ដែរ​មាន​ប្រសាសន៍​ថា​ វត្តមាន​របស់​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ នៅ​ក្នុង​ពិធី​បុណ្យខួប​ ១០០​ថ្ងៃ​លោក​បណ្ឌិត​ កែម​ ឡី​ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពិភពលោក​មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​

លោក​ ស្រី​ រ៉ូ​ណា​ ស្មី​ត​ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ (UN)​ បាន​មក​បំពេញ​បេស​កម្ម​ចំនួន​ ១០​ ថ្ងៃ​ នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​។​ 

​ក្រៅពី​លោកស្រី​ រ៉ូ​ណា​ ស្មិត​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​កែម​ឡី​នៅ​ព្រឹក​នេះ​ដែរ​ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ប្រមាណ​ជាង​ ១០​នាក់​ ក៏​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ផង​ដែរ​។​

​ថ្លែង​នៅ​ក្នុង​ពិធីបុណ្យ​នៅ​វត្ត​ចាស់​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ គណបក្ស​នឹង​ជំរុញ​ឱ្យ​មានការ​តាមដាន​ប្រកបដោយ​ឯករាជ្យ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត​ កែម​ ឡី​។​

​សូម​ជម្រាប​ថា​ ពិធីបុណ្យ​គម្រប់​ខួប​ ១០០​ថ្ងៃ​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​ទី​ ១៥​ តុលា​នេះ​ មាន​រាប់បាត្រ​ព្រះសង្ឃ​ប្រមាណ​ ៥០០​អង្គ​ ហើយ​នៅ​ថ្ងៃ​ទី​ ១៦​ ស្អែក​នេះ​ គណៈកម្មាធិការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ នឹង​ដង្ហែ​រូបសំណាក​លោក​បណ្ឌិត​ ទៅ​កាន់​ខេត្តតាកែវ​ជា​ស្រុក​កំណើត​របស់​លោក​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x