ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ប្រជាពលរដ្ឋកម្ពុជាបានទៅចុះឈ្មោះបោះឆ្នោតបានចំនួនជាង ៥ លាន ៥ សែននាក់ គិតត្រឹមម៉ោង ៦ ល្ងាច កាលពីថ្ងៃទី ១៤ ខែ តុលា។
តាមតារាងបញ្ជីឈ្មោះបោះឆ្នោតដែល ផ្សព្វផ្សាយនៅថ្ងៃទី ១៦ តុលានេះ ខេត្តដែលមានពលរដ្ឋចុះឈ្មោះបោះឆ្នោតច្រើនជាងគេគឺ៖
-រាជធានីភ្នំពេញ បាន ៤៨២ ៤១០ នៃចំនួនសរុប ៩៨៣ ៨២៨ នាក់
-កណ្ដាល បាន ៤៧៧ ៧៥៤ នៃចំនួនសរុប ៨០១ ៨១៣ នាក់
-ព្រៃវែង បាន ៤៦០ ៥១៩ នៃចំនួនសរុប ៧៦៤ ៦៣៦ នាក់
-កំពង់ចាម ៣៧៦ ៧០៥ នៃចំនួន សរុប ៧០៧ ០១១ នាក់
-បាត់ដំបង ៣៦៣ ៤០១ នៃចំនួន ៧៦៥ ២៩២ នាក់
-តាកែវ ២៥៤ ២៧៥ នៃចំនួនសរុប ៦៤២ ០៥៩ នាក់
-ត្បូងឃ្មុំ ២៧៧ ៩១៨ នៃចំនួន សរុប ៥៣៧ ៦២៣ នាក់
- កំពត ២៤៦ ៥៥០ នៃចំនួន សរុប ៤៤១ ៣៣៣ នាក់
ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីមានរយៈពេល ៩០ ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើង មានសិទ្ធិចុះឈ្មោះបោះឆ្នោត មានចំនួនជាង ៩.៦ លាននាក់។
ការចុះឈ្មោះបោះឆ្នោតលើកនេះ ធ្វើឡើងតាមប្រព័ន្ធកត់ត្រារបស់កុំព្យូទ័រ ដោយមានស្នាមមេដៃអ្នកចុះឈ្មោះបោះឆ្នោតទៀតផង៕