en     km
en     km

លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត​ កែម​ ឡី​ ធ្វើ​ឱ្យ​ផ្អើល​គណៈកម្មការ​បុណ្យ​

Share

ភ្នំពេញ ៖ ​អ្នករាយការណ៍​ពិសេស​ ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​វត្ត​ចាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៥​ ខែតុលា​នេះ​ ដែល​នាំ​ឱ្យ​ពលរដ្ឋ​និង​ គណៈកម្មការ​បុណ្យ​មានការ​ភ្ញាក់ផ្អើល​។

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចូលរួមពិធីបុណ្យខួប១០០ថ្ងៃលោក កែម ឡី នៅ វត្តចាស់។រូបភាពពី WMC
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចូលរួមពិធីបុណ្យខួប១០០ថ្ងៃលោក កែម ឡី នៅ វត្តចាស់។រូបភាពពី WMC

ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មាន​ថេរ​ដីកា​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ វត្តមាន​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ មក​ចូលរួម​ និង​ គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ គឺជា​កិត្តិយស​ខ្លាំង​ណាស់​ ចំពោះ​អ្នកវិភាគ​ល្បីល្បាញ​រូប​នេះ​។​

ព្រះ​អង្គ​សរសើរ​លោកស្រី​ រ៉ូ​ណា​ ស្មិត​ ដែល​បាន​មក​កាន់​វត្ត​ចាស់​ ហើយ​ក៏​ជា​កិត្តិ​សយ​មួយ​ដល់​គណៈកម្មការ​បុណ្យ​ផង​ដែរ​។​

លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ (UN)​ បាន​មក​បំពេញ​បេស​កម្ម​ចំនួន​ ១០​ថ្ងៃ​ នៅ​ប្រទេស​កម្ពុជា​ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​។​ 

​ពិធីបុណ្យ​គម្រប់​ខួប​ ១០០​ថ្ងៃ​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​ទី​ ១៥​ តុលា​នេះ​ ដោយ​រាប់បាត្រ​ព្រះសង្ឃ​ប្រមាណ​ ៥០០​ អង្គ​។​

នៅ​ថ្ងៃ​ទី​ ១៦​ តុលា​ ស្អែក​នេះ​ គណៈកម្មាធិការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ នឹង​មាន​ដង្ហែ​រូបសំណាក​លោក​បណ្ឌិត​ទៅ​កាន់​ខេត្តតាកែវ​។​

​លោក​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាល​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​២០១៦​ ខណៈ​លោក​កំពុង​ ទទួលទាន​កាហ្វេ​ ក្នុង​ស្តា​ម៉ាត​ ស្ថានីយ៍​ចាក់​សាំង​កាល​តិច​ ស្តុ​ប​បូកគោ​។​ អុ្ន​ក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ ចាត់​ទុក​ឃាតកម្ម​នេះ​ថា​ ជា​រឿង​គំនុំ​ខាង​នយោបាយ​ ៕​

Share

ព័ត៌មានទាក់ទង

Image