en     km
en     km

អា​មេ​រិ​ក​ហាមឃាត់​អ្នក​ប្រើ​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ 7​ មិន​ឱ្យ​យក​ឡើង​លើ​យន្តហោះ​

Share

US ៖ ​ក្រសួង​គមនាគមន៍​អា​មេ​រិ​ក​ធ្វើការ​ហាមឃាត់​អ្នក​ធ្វើ​ដំណើរ​មិន​ឱ្យ​យក​ទូរស័ព្ទ​ម៉ាក់​ Samsung​ Galaxy​ Note​ 7​ ឡើង​លើ​យន្តហោះ​នោះ​ទេ​ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មក​ថា​ ថ្ម​ទូរស័ព្ទ​ម៉ាក់​នេះ​មាន​បញ្ហា​ផ្ទុះ​ឆេះ​។​

ទូរស័ព្ទsamsung Nots 7 ដែលផ្ទុះឆេះ។រូបភាពពីBBC
ទូរស័ព្ទsamsung Nots 7 ដែលផ្ទុះឆេះ។រូបភាពពីBBC

​ក្រសួង​គមនាគមន៍​អា​មេ​រិ​កបាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​ ១៥​ តុលា​ នេះ​ថា​ អ្នកដំណើរ​នឹង​មិន​អាច​យក​ ទូរស័ព្ទ​ Samsung​ Galaxy​ Note​ 7​ ឡើង​លើ​ហោះហើរ​ ឬ​ ទុក​ក្នុង​វ៉ា​លី​របស់​ពួក​គេ​ ដើម្បី​យក​មក​សហរដ្ឋអាមេរិក​នោះ​ទេ​។​

​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​ (FAA)​ ធ្លាប់​បាន​ណែនាំ​ប្រឆាំង​នឹង​ការ​វេច​ខ្ចប់​ទូរស័ព្ទ​នៅ​ក្នុង​ឥ​វ៉ា​ន់​ដែល​នាំ​ទៅ​អា​មេ​រិ​ក​។​

យ៉ាង​មិ​ញ​ក្រុមហ៊ុន​ Samsung​ បាន​បញ្ឈប់​ការ​លក់​ និង​ការ​ផលិត​ Galaxy​ Note​ 7​ ជា​អចិន្ត្រៃយ៍​ហើយ​នៅ​ស​ប្តា​ហ៍​នេះ​។​

samsun

លោក​ Anthony​ Foxx​ លេខាធិការ​ដឹក​ជញ្ជូន​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ ៖​ «​យើង​ទទួលស្គាល់​ថា​ ទូរស័ព្ទ​ប្រភេទ​នេះ​ ត្រូវ​បាន​ហាមឃាត់​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ ជា​ពិសេស​អ្នកដំណើរ​មួយ​ចំនួន​ ព្រោះ​សុវត្ថិភាព​អ្នក​ជិះ​នៅ​លើ​យន្តហោះ​ទាំងអស់​ត្រូវ​តែ​យក​ជា​អាទិ ភាព​»​។​ ​លោក​បន្ត​ថា​៖«​យើង​ត្រូវ​បាន​ទទួលយក​ជំហាន​បន្ថែម​នេះ​ ដោយសារ​តែ​អាច​កើត​មាន​ឧបទ្ទវហេតុ​ចេញពី​ថ្ម​ អាច​កើត​មាន​ហានិភ័យ​ខ្ពស់​ និង​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​អ្នកដំណើរ​លើ​យន្តហោះ​»​។​

ក្រុមហ៊ុន​ Samsung​ បាន​ប្រមូល​ទូរស័ព្ទ​ប្រហែល​ ២​ លាន​ ៥​ សែន​គ្រឿង​ ក្នុង​ខែកញ្ញា​ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​ការ​ផ្ទុះ​ថ្ម​របស់​ Samsung​ Galaxy​ Note​ 7​ នេះ​៕​ប្រភព​៖BBC

Share

Image
Image
Image