en     km
en     km

​អង្គការ​សេ​ដាក​ជំរុញ​កសិកម្ម​តាម​គោលការណ៍​ធម្មជាតិ​ ដើម្បី​និរន្តរភាព​ស្បៀង​ និង​ធនធានធម្មជាតិ​

Share

ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​នេះ​ អង្គការ​សេ​ដាក​ (CEDAC)​ រៀបចំ​សិក្ខាសាលា​ស្តី​ពី​៖«​ការ​ជំរុញ​កសិកម្ម​តាម​គោលការណ៍​ធម្មជាតិ​ ដើម្បី​និរន្តរភាព​ស្បៀង​ និង​ធនធានធម្មជាតិ​»​ ក្នុង​គោលបំណង​លើក​ស្ទួយ​កសិកម្ម​តាម​គោលការណ៍​ធម្មជាតិ​។​

កសិករសេដាកដាក់លក់ផលិតផលសរីរាង្គដែលផលិតបានជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។រូបភាពពី៖ហ្វេសប៊ុក CEDAC
កសិករសេដាកដាក់លក់ផលិតផលសរីរាង្គដែលផលិតបានជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។រូបភាពពី៖ហ្វេសប៊ុក CEDAC

​នៅ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​បណ្តាញ​សកម្មភាព​កាត់​បន្ថយ​ថ្នាំពុល​កសិកម្ម​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ អង្គការ​សេ​ដាក​(CEDAC)​  និង​សហគមន៍​ផ្សារ​កសិផល​ធម្មជាតិ​ បាន​ចូលរួម​យុទ្ធនាការ​សកម្មភាព​សាកល​ ១៦​ថ្ងៃ​ ស្តី​អំពី​ ដី​ និង​ ធនធាន​ ចាប់ពី​ថ្ងៃ​ទី​ ០១​ តុលា​ កន្លង​មក​។​

​អង្គការ​សេ​ដាក​ (CEDAC)​  និង​សហគមន៍​ផ្សារ​កសិផល​ធម្មជាតិ​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​«​ការ​ជំរុញ​ក​សិ​ កម្ម​តាម​គោលការណ៍​ធម្មជាតិ​ ដើម្បី​និរន្តរភាព​ស្បៀង​ និង​ធនធានធម្មជាតិ​»​ ក្នុង​គោលបំណង់​ លើក​ស្ទួយ​កសិកម្ម​តាម​គោលការណ៍​ធម្មជាតិ​ និង​ការ​រួមចំណែក​របស់​ស្ត្រី​ជនបទ​ក្នុង​ការ​ផលិត​ និង​ផ្គត់ផ្គង់​ស្បៀង​ប្រកបដោយ​សុខភាព​ដល់​ប្រជាជន​។​

សិក្ខាសាលា​នេះ​ ក៏​លើក​ឡើង​នូវ​ការ​ព្រួយបារម្ភ​ណ៍​របស់​អ្នកវិភាគ​ទៅ​លើ​ សារធាតុ​គីមី​ផ្ទុក​នៅ​ក្នុង​ចំណីអាហារ​ ផល​ប៉ះពាល់​សុខភាព​ ជា​ពិសេស​លើ​កុមារ​ និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ និង​ពិភាក្សា​ពី​តម្រូវ​របស់​អ្នកវិភាគ​ និង​ស្ត្រី​ក្នុង​ការ​ធានា​អោយ​បាន​នូវ​ធនធាន​ផលិត​ និង​ សុវត្ថិភាព​ស្បៀងអាហារ​៕

កសិករសេដាកដាក់លក់ផលិតផលសរីរាង្គដែលផលិតបានជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។រូបភាពពី៖ហ្វេសប៊ុក CEDAC
កសិករសេដាកដាក់លក់ផលិតផលសរីរាង្គដែលផលិតបានជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។រូបភាពពី៖ហ្វេសប៊ុក CEDAC
ស្រ្តីកសិករម្នាក់ប្រមូលផលសរីរាង្គរបស់ខ្លួន។រូបភាពពីកសិករសេដាកដាក់លក់ផលិតផលសរីរាង្គដែលផលិតបានជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។រូបភាពពី៖ហ្វេសប៊ុក CEDAC
ស្រ្តីកសិករម្នាក់ប្រមូលផលសរីរាង្គរបស់ខ្លួន។រូបភាពពីកសិករសេដាកដាក់លក់ផលិតផលសរីរាង្គដែលផលិតបានជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។រូបភាពពី៖ហ្វេសប៊ុក CEDAC

Share

ព័ត៌មានទាក់ទង

Image