en     km
en     km

ក្លិប​ លី​ជី​ស្ទើ​ ពាក់​ខ្សែ​រុំ​ដៃ​ពណ៌​ខ្មៅ​នឹង​ឈរ​ស្មិងស្មាធិ៍​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ថៃ​មុន​ការ​ប្រកួត​

Share

ក្រុង​ឡុ​ង​ដ៍​ ៖​ កីឡាករ​ និង​ បុគ្គលិក​នៃ​ក្លិប​បាល់ទាត់​ក្រុម​ លី​ជី​ស្ទើ​(Leicester)​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ ទី​១៤​ តុលា​ នៅ​លើ​ទីលាន​ហ្វឹក ហាត់​របស់​ខ្លួន​ដើម្បី​សម្តែង​ការ​គោរព​របស់​ពួក​គេ​ដោយ​ឈរ​ស្មិងស្មាធិ៍​យ៉ាង​ស្ងាត់ស្ងៀម​មួយស្របក់​ គោរព​ដល់​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ថៃ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​(Bhumibol​ Adulyadej)​ ។​

សមាជិកក្លិប Leicester កំពុងស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធនៅទីលានរបស់ខ្លួន។រូបភាព៖CNA
សមាជិកក្លិប Leicester កំពុងស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធនៅទីលានរបស់ខ្លួន។រូបភាព៖CNA

​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ Premier​ League​ របស់​អង់គ្លេស​ ជា​ក្លិប​មួយ​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ថៃ​លោក​ វិ​ឆ័​យ​ ស្រី​វ​ឌ្ឍ​នា​ណា​ប្រា​បា​(Vichai​ Sri vaddhanaprabha)​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖​ «​ព្រះមហាក្សត្រ​គ្រងរាជ្យ​យូរ​បំផុត​នៅ​លើ​ពិភពលោក​ ព្រះមហាក្សត្រ​ Bhu mibol​ គឺជា​តួអង្គ​មានការ​គោរព​យ៉ាង​ជ្រៅ​ និង​ជាទី​ស្រឡាញ់​របស់​ក្រុម​គ្រួសារ​លោក​ Srivaddhanaprabha​ ។​ ​លោក​បន្ត​៖«​ក្លឹ​ប​បាល់ទាត់​ Leicester​ ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ស្មោះ​អស់ពី​ចិត្ដ​របស់​ខ្លួន​ ទៅ​កាន់​ប្រជាជន​ថៃ​ និង​សូម​ចែករំលែក​យ៉ាង​សោកស្តាយ​ និង​ការ​លំបាក​នេះ​ផង​»​

សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា​ពួក​គេ​នឹង​ពាក់​ខ្សែ​រុំ​ដៃ​ខ្មៅ​ក្នុងអំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ Chelsea​ ក្នុង​ស​ប្តា​ហ៍​នេះ​។​

​ព្រះមហាក្សត្រ​ ភូមិ​បុល​ (Bhumibol)​ សោយ​ទិវង្គត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​ ក្នុង​ព្រះ​ជន្ម​ ៨៨​ ព្រះ​វស្សា​។​

​រដ្ឋាភិបាល​បាន​ប្រកាស​កាន់ទុក្ខ​មួយ​ឆ្នាំ​ផ្លូវការ​ និង​ស្នើ​សុំ​ប្រជាជន​ថៃ​ស្លៀកពាក់​ខ្មៅ​ និង​ចៀសវាង​ការ​ប្រារព្ធ​ពិធី​អឹ​ក​ធឹ​ក​រយៈពេល​មួយ​ថ្ងៃ​៕​

ប្រភព​៖CNA

Share

Image
Image
Image