en     km
en     km

សា​ក្សី​ ជុំ​ហួរ​ ជុំ​ហួត​ ៖​បើ​មាន​មេដឹកនាំ​ថ្មី​ ទើប​រក​យុត្តិធម៌​ជូន​លោ​កប​ណ្ឌិ​ត កែម​ ឡី​ បាន (មានសំឡេង)​

Share

ភ្នំពេញ​៖​ ពិធីបុណ្យ​ ១០០​ ថៃ្ង​សព​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ពី​បញ្ហា​សង្គម​ ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០​កក្កដា​ឆ្នាំ​២០១៦​ ចាប់ផ្តើម​ប្រារព្ធ​ហើយ​នៅ​ថ្ងៃ​ ទី​១៤​ ខែតុលា​ នេះ​។​

ជុំហួរ ជុំហួត ចូលរួម ពិធីបុណ្យ ១០០ ថៃ្ង សព លោកបណ្ឌិត កែម ឡី អ្នកវិភាគ ពីបញ្ហាសង្គម
ជុំហួរ ជុំហួត ចូលរួម ពិធីបុណ្យ ១០០ ថៃ្ង សព លោកបណ្ឌិត កែម ឡី អ្នកវិភាគ ពីបញ្ហាសង្គម

​ពិធីបុណ្យ​នេះ​នឹង​មាន​រយៈពេល​៣​ថ្ងៃ​នៅ​វត្ត​ពោធិ​យា​រាម​ ហៅ​វត្ត​ចាស់​ ហើយ​មួយ​ថ្ងៃ​ទៀត​គឺ​នៅ​ថ្ងៃ​ទី​ ១៧​តុលា​ ធ្វើ​ឡើ់ង​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្តតាកែវ​។​

​ក្នុង​ពិធីបុណ្យ​កាលពី​ព្រឹក​មិ​ញ​នេះ​ កូនភ្លោះ​ទាំង​ពីរ​នាក់​ គឺ​យុវជន​ ជុំ​ ហួរ​ ជុំ​ ហួត​ ក៏​បាន​មក​ចូលរួម​ដែរ​។​ កូនភ្លោះ​ទាំង​ពីរ​នាក់​ ត្រូវ​គេ​ជឿ​ថា​ ជា​សាក្សី​មួយ​ដែរ​ ករណី​ឃាតកម្ម​ លើ​ លោក​ បណ្ឌិត​ កែម​ ឡី​ ព្រោះ​ពួក​គាត់​បាន​ជួប​លោក​បណ្ឌិត​ មុន​មួយ​ថ្ងៃ​នៃ​ការ​បាញ់​សម្លាប់​។​

​ក្នុង​ពិធី​នេះ​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ត្រី​ បាន​ជួប​យុវជន​ ជុំ​ ហួត​ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ថា​គេ​នៅ​តែ​មាន​បំណង​ ស្វែងរក​យុត្តិធម៌​ជូន​សព​ លោ​កប​ណ្ឌិត​ កែម​ ឡី​។​ តែ​យ៉ាងណា​ពួក​គាត់​សង្ឃឹម​ថា បើ​មាន​មេដឹកនាំ​ថ្មី​ទើប​អាច​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត​បាន​។

​តើ​ពួក​គាត់​ ចង់​មាន​ន័យ​ដូច​ម្ដេច​បានជា​និយាយ​ថា​ មាន​មេដឹកនាំ​ថ្មី​ទើប​លោក​ កែម​ ឡី​ ទទួល​បាន​យុត្តិធម៌​?​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​យុវជន​ ជុំ​ ហួរ ​ដូច​តទៅ​៖


kemley100-1

 

 

 

 

Share

Image
Image
Image