en     km
en     km

CNRP​ នឹង​រៀបចំ​ពិធី​បង្សុកូល​ជូន​ព្រះបាទ​នរោត្តម​សីហ​នុ​ ខណៈ​រដ្ឋាភិបាល​ក៏​ធ្វើ​នៅ​ថ្ងៃស្អែក​ដែរ​

Share

​ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា​ ថ្នាក់ដឹកនាំ​ និង​សមាជិក​ សមាជិកា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​រៀបចំ​ពិធី​ បង្សុកូល​ គោរព​វិញ្ញាណក្ខន្ធ​ថ្វាយ​ ព្រះ​បរម​រតន​កោដ្ឋ​ ព្រះ​មហា​វីរក្សត្រ​ ព្រះបាទ​នរោត្តម​ សីហ​នុ​ អតីត​ព្រះមហាក្សត្រ​កម្ពុជា​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​។​

ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា
ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា

តាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​នៅ​ថ្ងៃ​ទី​ ១៤​ តុលា​ ដដែល​ ក្រៅពី​ការ​រៀបចំ​ពិធី​ខាងលើ​នេះ​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​នឹង​ចូលរួម​ គោរព​វិញ្ញាណក្ខន្ធ​ លោក​ កែម​ ឡី​ នៅ​វត្ត​ចាស់​ផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ និង​ព្រះ​បរមរាជវាំង​ ក៏​បាន​ចាត់ចែង​កម្មវិធី​រំលឹក​វិញ្ញាណក្ខន្ធ​ អតីត​ព្រះមហាក្សត្រ​ផង​ដែរ​ ដោយ​ពិធី​នេះ​ ធ្វើ​ឡើង​នៅ​កន្លែង​រូបសំណាក់​ព្រះ​អង្គ​នៅ​ខាងកើត​វិមាន​ឯករាជ្យ​។​

​អតីត​ព្រះមហាក្សត្រ​ បាន​សោយ​ទិវង្គត​ នៅ​ថ្ងៃ​១៥​តុលា​ ឆ្នាំ​២០១២​ ក្នុង​ជន្មាយុ​៨៩​ព្រះ​វស្សា​។​ លោក​បាន​សោយ​ទិវង្គត​ នៅ​ឯ​មន្ទីរពេទ្យ​មួយ​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​៕

Share

Image
Image
Image