en     km
en     km

ពលរដ្ឋ​ថៃ សម្រក់​ទឹកភ្នែក ពេល​ដឹង​ថា​ព្រះមហាក្សត្រ​ខ្លួន​សោយ​ទិវង្គត​

Share

ថៃ៖ ប្រជាជន​ថៃ​រាប់​លាន​នាក់​បាន​សម្រក់​ទឹកភ្នែក​ភ្លាមៗ​មួយ​រំពេច​ នៅ​ពេល​ដែល​ខុទ្ទកាល័យ​ ព្រះ​បរមរាជវាំង​បាន​ប្រកាស​ថា​ ព្រះមហាក្សត្រ​ដ៏​ជាទី​ស្រលាញ់​របស់​ពួក​គេ​ គឺ​ ស្ដេច​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ បាន​សោយ​ទិវង្គត​។​

ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត
ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត

សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ថៃ​ជា​ច្រើន​មាន​ ការ​សែត​ថៃ​ The​ Nation​ កាសែត​ បាងកក​ប៉ុស្ដិ៍​ បាន​ចុះ​ផ្សាយ​ថា​ ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ បាន​សោយ​ទិវង្គត​ នៅ​ម៉ោង​ ៣​ និង​ ៥២​នាទី​រសៀល​ ម្សិលមិញ នៅ​មន្ទីរពេទ្យ​មួយ​ទីក្រុង​បាងកក​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ គឺ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ព្រះ​បរមរាជវាំង​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា​ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ហើយ​។​

​ពលរដ្ឋ​ថៃ​រាប់​លាន​នាក់​សម្រក់​ទឹកភ្នែក​ស្ដាយស្រណោះ​ព្រះមហាក្សត្រ​របស់​ខ្លួន​

​សេចក្ដីរាយការណ៍​របស់​ការ​សែត​ទាំង​ពីរ​ខាងលើ​ បានឱ្យ​ដឹង​ទៀត​ថា​ ប្រជារាស្ដ្រ​ថៃ​បាន​ឡើង​មក​តាម​ដងផ្លូវ​ ជា​ពិសេស​ គឺ​ មហាវិថី​ ដែល​ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​ សិរី​រាជ្យ​ ដែល​នៅ​ទីនោះ​ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ បន្ទាប់​ពី​ទ្រង់​បាន​ចូល​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ជា​ច្រើន​ស​ប្ដា​ហ៍​។​​

ប្រជាពលរដ្ឋថៃដែលនៅក្រៅ មន្ទីពេទ្យបានទ្រហូ យំនៅពេលដែល ដឹងថាព្រះហាក្សត្ររបស់ពួកគេសោយទិវង្គត
ប្រជាពលរដ្ឋថៃដែលនៅក្រៅ មន្ទីពេទ្យបានទ្រហូ យំនៅពេលដែល ដឹងថាព្រះមហាក្សត្ររបស់ពួកគេសោយទិវង្គត

ប្រជារាស្ដ្រ​ថៃ​ ដែល​មាន​ភក្ដីភាព​ និង​ព្រះ​អង្គ​ពួក​គេ​ បាន​ស្លៀកពាក់​លឿង​គ្រប់ៗ​គ្នា​ ហើយ​ មាន​រូប​ព្រះ​ឆាយា​ល័​ក្ខ​ព្រះ​អង្គ​កាន់​នឹង​ដៃ​ ហើយ​អង្គុយ​តាម​ច​ញ្ចើ​ម​ផ្លូវ​ដោយ​ម្នាក់ៗ​សម្រក់​ ទឹកភ្នែក​គ្រប់ៗ​គ្នា​។​

​មិន​ថា​ឡើយ​ប្រជាជន​ថៃ​នៅ​ទីក្រុង​បាងកក​បាន​សម្រក់​ទឹកភ្នែក​ គឺ​ ប្រជាជន​នៅ​បណ្ដា​ខេត្ត​ ឆ្ងាយៗ​ក៏​បាន​សម្ដែង​ក្ដី​ក្ដុកក្ដួល​ ដោយ​បាន​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុមៗ​ សម្ដែង​ការ​អាឡោះអាល័យ​ ចំពោះ​ព្រះមហាក្សត្រ​ជាទី​ស្រឡាញ់​របស់​ខ្លួន​។​

​សភា​ថៃ​កោះ​ប្រជុំ​ទាំង​យប់​

​សេចក្ដីរាយការណ៍​របស់​ការ​សែត​ថៃ​ The​ Nation​ បានឱ្យ​ដឹង​ថា​ សភា​ថៃ​បាន​កោះ​ប្រជុំ​ជា​បន្ទាន់​នៅ​ម៉ោង​៩​យប់​នេះ​ ដើម្បី​ដាក់​ស្ថានការណ៍​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ស្ថានភាព​កាន់ទុក្ខ​ ដ៏​ក្រៀមក្រំ​។​

_78041974_ap810216075សភា​ថៃ​ភាគច្រើន​ដែល​កាន់កាប់​ ដោយ​ពួក​យោធា​ បាន​ប្រកាស​ថា​ នេះ​ជា​កិច្ចប្រជុំ​ពិសេស​ បំផុត​ ដើម្បី​ ពិនិត្យ​សភាពការណ៍​ ប្រទេស​ជាតិ​ ខណៈ​ដែល​ព្រះរាជា​បាន​សោយ​ទិវង្គត​។​ នៅ​ពេល​ជាមួយ​គ្នា​នេះ​ នាយក​រដ្ឋមន្ដ្រី​ថៃ​ បាន​ប្រកាស​ថា​ នឹង​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​ ខ្លួន​ផង​ដែរ​ ហើយ​កិច្ចប្រជុំ​នេះ​ ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ជា​នាយក​រដ្ឋមន្ដ្រី​។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ឧត្ដមសេនីយ៍​ប្រា​យុទ្ធ​ បាន​សម្រេច​លុប​ចោល​ដំណើរ​ ទស្សនកិច្ច​ទាំងអស់​ទាំង​ទៅ​កាន់​បរទេស​ និង​ក្នុង​ប្រទេស​ ដើម្បី​គ្រប់គ្រង​សភាពការណ៍​។ ​តាម​គម្រោង​លោក​ប្រា​យុទ្ធ​ត្រូវ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ ។​

​ព្រះមហាក្សត្រភូមិ​បុល ​អា​ឌុ​ល​យ៉ា​ដេ​ត​ និង​ឥទ្ធិពល​នយោបាយ​

​មហាក្សត្រ​ថៃ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ បាន​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​១៩៤៦​ នៅ​ពេល​ដែល​ តំបន់​អាស៊ី​អា​គ្នេ​យ៌​ ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង​ អង់គ្លេស​ និង​ជប៉ុន​។​ តែ​ព្រះ​អង្គ​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​សេ្ដ​ច​ដែល​ធ្វើ​អោយ​រាជាណាចក្រ​ថៃ​ ពេល​នោះ​ មិន​អាច​ស្ថិត​នៅ​ក្រោម​ អាណានិគម​ទាំងនេះ​បាន​ឡើយ​។​

_78033808_ap720215086​ប្រទេស​នៅ​អាស៊ី​អា​គ្នេ​យ៌​ ដែល​ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង​ អង់គ្លេស​ និង​ជប៉ុន​ នៅ​គ្រានោះ​ មាន​កម្ពុជា​ វៀតណាម​ ឡាវ​ ភូមា​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ តែ​សម្រាប់​រាជាណាចក្រ​ថៃ​ ត្រូវ​បាន​ប្រវត្តិ​ស​សាស្ដ្រ​ចារ​ថា​ មិន​បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​ របស់​ប្រទេស​ទាំង​អស់នេះ​ទេ​។​ នេះ​ជា​ភាព​ឆ្លាត​វៃ​ របស់​ស្ដេច​ ភូមិ​បុល​ អាល់​ឌុ​ល​យ៉ា​ដេ​ត​។​

​ចាប់តាំងពី​ព្រះ​អង្គ​ឡើង​សោយរាជ្យ​មក​ គឺ​ រាជាណាចក្រ​ថៃ​ បាន​ឆ្លងកាត់​នូវការ​បះបោរ​ របស់​ក្រុមប្រឆាំង​រាប់​សិប​ដង​ តែ​ព្រះ​អង្គ​នៅ​តែ​បន្ដ​គ្រប់គ្រង​ប្រទេស​បាន​ទាំងស្រុង​ ។​

​បើ​គិត​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​ពួក​យោធា​វិញ​ រាជាណាចក្រ​នេះ​ បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ បែប​នេះ​ ចំនួន​១៩​លើក​ ហើយ​ម្ដងៗ​សុទ្ធតែ​មានការ​បង្ហូរឈាម​។​ តែ​បែប​នេះ​ក្ដី​ ព្រះ​អង្គ​ គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង​។​

​រដ្ឋធម្មនុញ្ញ​រាជាណាចក្រ​ថៃ​ បាន​ដាក់​កងទ័ព​ស្ថិត​នៅ​ក្រោម​រា​ជប​ល្ល័​ង​ ហើយ​គ្រប់គ្រង​ដោយ​ ផ្ទាល់​របស់​ស្ដេច​។​ យ៉ាងដូច​នេះ​ ទើប​គេ​ដឹង​ថា​ មេទ័ព​ទាំងអស់​គឺជា​មនុស្ស​របស់​ស្ដេច​ហើយ​ការ​ធ្វើ​រដ្ឋប្រហារ​ ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ស្ដេច​នៅ​ពីក្រោយ​ផង​ដែរ​។​

​មិន​ថា​ឡើយ​ កងទ័ព​នៅ​ក្រោម​រា​ជប​ល្ល័​ង​ សូ​ម្បី​តែ​អ្នកនយោបាយ​ ក៏​ខ្លបខ្លាច​ព្រះ​អង្គ​ផងដែរ​ ។​

​លោក​ ថា​ក់​ ស៊ី​ន​ អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ ដែល​ត្រូវ​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០០៦​ ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា​ រដ្ឋប្រហារ​នៅ​ពេល​នោះ​ ផ្ដើម​ចេញពី​រា​ជប​ល្ល័​ង​ផង​ដែរ​។​ ដើមចម​ ដែល​ផ្ដើម​អោយ​មាន​រដ្ឋប្រហារ​នៅ​ពេល​នោះ​ គឺ​ ជម្លោះ​នយោបាយ​រវាង​លោក​ ថា​ក់​ ស៊ី​ន​ និង​ អ្នកនយោបាយ​ដែល​មាន​និ​នា្ន​ការ​ជាមួយ​ និង​រា​ជប​ល្ល័​ង​។​

_78033129_ap600628036លោក​ ថា​ក់​ ស៊ី​ន​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​អ្នកនយោបាយ​ប្រជា​ភិ​ថុ​ត​ ហើយ​តែងតែមាន​ជម្លោះ​ជាមួយ​អ្នកនយោបាយ​ដែល​គាំទ្រ​រា​ជប​ល្ល័​ង​។​

​បច្ចុប្បន្ន​ លោក​ ថា​ក់​ ស៊ី​ន​ រស់នៅ​ក្នុង​ស្ថានភាព​ជា​អ្នកនយោបាយ​និរទេស​ខ្លួន​។​ លោក​ត្រូវ​បាន​ តុលាការ​ប្រទេស​ថៃ​កាត់ទោស​ ឱ្យ​មានទោស​២​ឆ្នាំ​ ពី​បទ​ ពុក​រលួយ​ និង​កឹ​ប​កេង​ទ្រព្យ​ សម្បត្តិ​រដ្ឋ​។​ ទ្រព្យសម្បត្តិ​របស់​លោក​ ថា​ក់​ ស៊ី​ន​ ជា​ច្រើន​រយ​លាន​ដុល្លារ​ត្រូវ​បាន​រឹបអូស​ ធ្វើ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។​

​ការ​ស្នង​តំណែង​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​

​តាម​រដ្ឋធម្មនុញ្ញ​ថៃ​ អ្នក​ដែល​ត្រូវ​ឡើង​សោយរាជ្យ​ជំនួស​ ស្ដេច​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ គឺ​ រាជា​ទាយាទ​ Maha​ Vajiralongkorn​។​ ប៉ុន្ដែ​អ្នក​សង្កេតការណ៍​ថៃ​ ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​ ដែល​អ្នកខ្លះ​ថា​ ​លើ​ម្ចាស់​ក្ស​ត្រី​ សុរិន្ទ​ ថន​ ក៏​ស័ក្ដិសម​ម្យ៉ាងដែរ​។​

​យ៉ាងណា​ក៏​ដោយ​ អ្នក​អ​ង្គេ​ត​ការណ៍​ថៃ​បាន​និយាយ​ថា​ ទោះបីជា​រាជ្យ​ទាយាទ​ Maha​ Vajiralongkorn​ បាន​ឡើង​គ្រងរាជ្យ​ក្ដី​តែ​ឥទ្ធិពល​ និង​អំណាច​ គឺ​ ស្ថិត​នៅ​លើ​ម្ចាស់​ក្ស​ត្រី​ សុរិន្ទ​ ថន​៕_78043940_ap071205015937

Share

Image
Image
Image