ព្រះមហាក្សត្រថៃ ភូមិបុល អាល់ឌុលយ៉ាដេត ដែលបានសោយរាជ្យ ៧០ ឆ្នាំនិងមានព្រះជន ៨៨ វស្សា បានសោយទីវង្គតហើយនៅថ្ងៃនេះ ដោយវ័យចាស់ជរា។ សុខភាពរបស់ព្រះអង្គបានចុះខ្សោយ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលធ្វើឲ្យព្រះអង្គយាង ដំណើរទៅព្យាបាលនៅមន្ទីពេទ្យមួយ នៅទីក្រុងបាងកក ជាប់ជានិច្ច។
ព្រះមហាក្សត្រថៃ ភូមិបុល អាល់ឌុលយ៉ាដេត បាន ឡើងសោយរាជ្យតាំងពីឆ្នាំ ១៩៤៦ ដោយត្រូវបានចាត់ទុកជាស្តេច មានឥទ្ធិពលបំផុត លើអ្នកនិយោបាយថៃ។ ព្រះអង្គត្រូវបានគេចាត់ទុកថា ជាស្តេច ដែលសោយរាជ្យ យូរជាងគេលើពិភពលោក និងឆ្លងកាត់ការ ធ្វើរដ្ឋប្រហារ យោធា ចំនួន ១៩ដង ប៉ុន្តែព្រះអង្គគ្រប់គ្រងរដ្ឋប្រហារទាំងនោះបានទាំងអស់។ ប្រភព BBC
Post Views: 210