en     km
en     km

ប្រធានាធិបតី​ រុ​ស្ស៊ី​ បដិសេធ​ ការ​ចោទ​ថា​ កងទ័ព​រុ​ស្ស៊ី​ជាប់​ពាក់ព័ន្ធ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​

Share

ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ ច្រានចោល​ចំពោះ​ការ​ទាមទារ​ របស់​ប្រទេស​បារាំង​ ដែល​ស្នើ​ឱ្យ​ដាក់​ប្រទេស​រុ​ស្ស៊ី​ នៅ​ក្នុង​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ដោយសារ​តែ​ប្រទេស​មហាអំណាច​មួយ​នេះ​ បាន​ប្រើប្រាស់​កងទ័ព​ ទម្លាក់​គ្រាប់បែក​ទៅ​លើ​ជន​ស៊ី​វិល​ ក្នុង​សង្គ្រាម​នៃ​ប្រទេស​ស៊ី​រី​។​

ប្រធានាធិបតីរុស្ស៊ី Vladimir Putin
ប្រធានាធិបតីរុស្ស៊ី Vladimir Putin

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​  Putin​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​នៃ​ប្រទេស​បារាំង​ កាលពី​ថ្ងៃ​ពុធ​ ទី​១២​ តុលា​ ម្សិល​មិ​ញ​។​

​លោក​បាន​បញ្ជាក់​ថា​ អ្វី​ដែល​ចោទប្រកាន់​ពី​សំណាក់​មេដឹកនាំ​បារាំង​ មក​លើ​ប្រទេស​រុ​ស្ស៊ី​ ថា​គ្រាន់តែ​ជា​សង្គ្រាម​វោហា​សាស្ដ្រ​ ដែល​ធាតុ​ពិត​មិន​មាន​ដូចនេះ​ទេ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ ប្រធានាធិបតី​បារាំង​ Francois​ Hollande​ បាន​ស្នើ​ថា​ ការ​វាយប្រហារ​របស់​កង​ទ​ព័​រុ​ស្ស៊ី​ទៅ​លើ​ទីក្រុង​អា​លី​ប៉ូ​ល​ នៃ​ប្រទេស​ស៊ី​រី​ ហើយ​បណ្ដាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​ ទៀត​នោះ​ ជា​ បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែល​គេ​ត្រូវ​នាំ​ប្រទេស​រុ​ស្ស៊ី​ ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ ICC៕​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image