en     km
en     km

​ព្រះ​បរមរាជវាំង​ថៃ​ នៅ​តែ​បញ្ចេញ​ព័ត៌មាន​ថា​ សុខភាព​ស្តេច​ថៃ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដដែល​

Share

ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង​នៃ​រាជាណាចក្រ​ថៃ​ បាន​បញ្ចេញ​ព័ត៌មាន​ បន្ដបន្ទាប់​អំពី​ព្រះរាជ​សុខភាព​ របស់​ព្រះមហាក្សត្រ​ ភូមិ​បុល​ អាល់​ឌុ​ល​យ៉ា​ដេ​ត​ ដោយ​ប្រកាស​ថា​ អាការៈរោគ​ ស្ដេច​អង្គ​នេះ​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​។​

ប្រជាជនថៃបួងសួងឱ្យព្រះមហាក្សក្រមានព្រះរាជសុខភាពល្អវិញ។
ប្រជាជនថៃបួងសួងឱ្យព្រះមហាក្សក្រមានព្រះរាជសុខភាពល្អវិញ។

ការ​ប្រកាស​របស់​រាជវាំង​ថៃ​ ធ្វើ​ឡើង​  ឆ្លើយ​តប​នឹង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ ដែល​ចុះ​ផ្សាយ​ថា​ ព្រះមហាក្សត្រ​ ស្ថិត​ក្នុង​ស្ថានភាព​បាត់ស្មារតី​ ហើយ​ព័ត៌មាន​ខ្លះ​ថា​ព្រះ​អង្គ​បាន​សោយ​ទីវ​ង្គ​ត​។​

​នេះ​ជា​សេចក្ដីថ្លែងការណ៍​លើក​ទី​៣៨​ ដែល​ធ្វើ​ឡើង​ដោយ​ខុទ្ទកាល័យ​រាជវាំង​ថៃ​ ជុំវិញ​ព្រះ​រាជ្យ​សុខភាព​របស់​ស្ដេច​ភូមិ​បុល​អាល់​ឌុ​ល​យ៉ា​ដេ​ត​។​

​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ អំពាវនាវ​ឱ្យ​ប្រជាជន​ថៃ​ទាំងអស់​ កុំ​ឲ្យ​មាន​ ការ​ជ្រួលច្របល់​ ចំពោះ​បញ្ហា​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​សិរី​រាជ្យ​ នៅ​ឯ​រាជធានី​បាងកក​។​

​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ ខណៈ​ទីផ្សារ​ភាគហ៊ុន​ នៅ​ក្នុង​ប្រទេស​ថៃ​ ក៏​ដូច​ជា​តម្លៃ​ប្រាក់​ បាត​ នៅ​បន្ត​ធ្លាក់​ចុះ​ អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា​ ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​ថៃ​បាន​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​។​

​កាសែត​ ថៃ​ The​ Nation​ បាន​រាយការណ៍​ថា​លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ កុំ​ឲ្យ​មានការ​តក់ស្លុត​ដូចនេះ​ បន្ទាប់​ពី​លោក​បាន​ចូល​គាល់​ រាជទាយាទ​ Maha​ Vajiralongkorn​ ៕​ប្រភព​:Thai​ The​ Nation​  


Share

ព័ត៌មានទាក់ទង

Image