en     km
en     km

​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ភីង​ បាន​មក​ដល់​កម្ពុជា​ហើយ

Share

ភ្នំពេញ៖ ​ប្រធានាធិបតី​ចិន​ស៊ី​ ជី​ន​ភីង​ បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ហើយ​ នៅ​ម៉ោង​ប្រមាណ​ជិត​មួយ​រសៀល​នេះ​ តាម​ជើងហោះហើរ​របស់​យន្ដហោះ​ចិន​។​

ប្រធានាធិបតីចិនស៊ី ជីនភីង
ប្រធានាធិបតីចិន ស៊ី ជីនភីង

ការ​ទទួល​បដិសណ្ឋារកិច្ច​ប្រធានាធិបតី​ចិន​ បាន​ធ្វើ​ឡើង​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ មាន​លោក​ គង់​ សំ​អុល​ រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង​ និង​មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ ចំនួន​ទៀត​។​

​លោក​ ស៊ី​ ជី​ន​ភីង​ ដែល​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ជា​លើក​ដំបូង​នេះ​ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា​ ព្រះបាទ​នរោត្ដម​សីហ​មុនី​។​

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស​ កម្ពុជា​ លោក​ ស៊ី​ ជី​ន​ភីង​ នឹង​ចូល​គាល់​ ព្រះមហាក្សត្រ​ នៅ​ព្រះ​បរមរាជវាំង​ នៅ​ម៉ោង​៣​រសៀល​ថ្ងៃនេះ​។​

​លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ភីង​ មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ដំបូង​នា​ពេល​នេះ​ មាន​រយៈពេល​២​ថ្ងៃ​ គឺ​ ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៤​ តុលា​។​

​ប្រទេស​ចិន​ និង​កម្ពុជា​ ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ចំណង​សាមគ្គីភាព​ មិត្តភាព​ ជា​ប្រវត្តិសាស្ត្រ​ តាំងពី​ច្រើន​ជំនាន់​ មក​ហើយ​ គឺ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ ក្រោម​ការ​ដឹកនាំ​របស់​អតីត​ព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម​ សីហ​នុ​៕


Share

ព័ត៌មានទាក់ទង

Image