en     km
en     km

នាយក​រដ្ឋមន្ត្រី​ថៃ​ លុប​ចោល​គម្រោង​ ធ្វើ​ទស្សនកិច្ច​ទាំងអស់

Share

ភ្នំពេញ៖ សេចក្ដីរាយការណ៍​នានា​ ពី​ប្រទេស​ថៃ​ បានឱ្យ​ដឹង​ថា​ នាយក​រដ្ឋមន្ដ្រី​ ឧត្ដមសេនីយ​ប្រយុទ្ធ​ចាន់​អូ​ចា​ បាន​សម្រេច​លុប​ចោល​ គម្រោង​ធ្វើ​ទស​ន្ស​កិច្ច​ ទោះជា​នៅ​ក្នុង​ប្រទេស​ ឬ​នៅ​ក្រៅប្រទេស​ក្ដី​។​

នាយករដ្ឋមន្រ្ដីថៃ Prayuth Chan-ocha
នាយករដ្ឋមន្រ្ដីថៃ Prayuth Chan-ocha

ការ​លុប​ចោល​ទស​ន្ស​កិច្ច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ ព្រះមហាក្សត្រ​ ភូមិ​បុល​ អាល់​ឌុ​ល​យ៉ា​ដេ​ត​  ត្រូវ​បាន​រាយការណ៍​ថា​ ព្រះ​អង្គ​មាន​ព្រះរាជ​សុខភាព​ ធ្ងន់ធ្ងរ​ខ្លាំង​ឡើងៗ​។​

​តាម​គម្រោង​លោក​ ប្រា​យុទ្ធ​ត្រូវ​ចេញដំណើរ​ ទៅ​កាន់​បណ្ដា​ខេត្ត​មួយ​ចំនួន​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ និង​ថ្ងៃ​សុក្រ​ ប៉ុន្ដែ​ក្រោយ​ពេល​លោក​ប្រជុំ​គណៈរដ្ឋមន្ដ្រី​ លោក​ក៏​បាន​សម្រេច​លុប​ចោល​គម្រោង​ទស​ន្ស​កិច្ច​ទាំងនោះ​។​

​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ មាន​ព្រះ​ជន​ ៨៨​ព្រះ​វស្សា​ ព្រះ​អង្គ​បាន​យាង​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ ជា​ញឹក​ញ​ប់​ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

​តាម​វេជ្ជបណ្ឌិត​រាជវង្ស​ថៃ​ ព្រះមហាក្សត្រ​អង្គ​នេះ​ មាន​ជម្ងឺ​ច្រើន​យ៉ាង​ មាន​ដូច​ជា​ ទឹក​ដក់​ក្នុង​ខួរក្បាល​ និង​សម្ពាធ​ឈាម​ជាដើម​។​ ស្ដេច​ថៃ​អង្គ​នេះ​ បាន​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​ ១៩៤៦​ ក្រោយ​ពី​បងប្រុស​របស់​ព្រះ​អង្គ​បាន​សុគត​ ដោយ​អាថ៌​កំបាំង​បំផុត​៕ ប្រភព The Morning News

Share

Image
Image
Image