បាងកក ៖ ប្រជាជនថៃដែលមានភក្ដីភាពជាមួយក្រុមរាជវង្ស មានការតក់ស្លុតនិង ក្ដុកក្ដួលអារម្មណ៍ជាខ្លាំងនៅពេលពួកគេទទួលដំណឹងជាអកុ សលជាច្រើនថា ព្រះមហាក្សត្រជាទីគោរព និងស្រឡាញ់កំពុងធ្លាក់ព្រះកាយឈឺធ្ងន់ធ្ងរ។
តាមបណ្ដាញផ្សាយព័ត៌មានជាច្រើនរបស់ប្រទេសថៃ ប្រជាជនថៃស្ទើរទូទាំងប្រទេសបានធ្វើពិធីបួងសួងតាមជំនឿរបស់ពួកគេ ដែលបន់ស្រន់សុំឱ្យព្រះអង្គភូមិពុល អាឌុលយ៉ាដេត ឆាប់ធូរស្រាលវិញ។ ប្រជាជនដែលមានសំលៀកបំពាក់ពណ៌ផ្កាឈូកភាគច្រើនជាមនុស្សចាស់។
តាមសេចក្ដីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ ប្រជាជននៅក្រុងហួរហីន និងរាជវាំងថៃ បានចាប់ផ្ដើមធ្វើពីបន់ស្រន់តាំងពីព្រឹកព្រលឹម បន្ទាប់ពីមានដំណឹងថាស្ដេច ភូមិពុល អាឌុលយ៉ាដេត ធ្លាក់ព្រះកាយឈឺកាន់តែធ្ងន់ទៅនៅប៉ុន្មានម៉ោងចុងក្រោយនេះ។
មិនថាឡើយពលរដ្ឋសាមញ្ញសូម្បីអ្នកនយោបាយ និងកងទ័ពក៏មានអារម្មណ៍ក្ដុកក្ដួលដែរ។ ពួកគាត់បានប្រជាជុំគ្នាជាក្រុមៗ ហើយពិភាក្សាពីស្ថានភាពជំងឺរបស់ព្រអង្គ។
ព្រះមហាក្សត្រថៃ ភូមិពុល អាឌុលយ៉ាដេត បានឡើងសោករាជ្យបាន ៧០ ឆ្នាំមកហើយ ។
រយៈពេលព្រះអង្គសោយរាជ្យនេះ ព្រះអង្គបានឆ្លងកាត់រលកនយោបាយ និងរដ្ឋប្រហារជិត ២០ដងមកហើយ។
ព្រះអង្គត្រូវបាន ពិភពលោកចាត់ទុកថាជាស្ដេចបានសោយរាជ្យយូរជាងគេនៅលើពិភពលោក ហើយមានអំណាចបំផុតលើអ្នកនយោបាយ៕ប្រភព៖ បាងកកប៉ុស្ត៍