en     km
en     km

​ពលរដ្ឋ​ថៃ​បន់ស្រន់​ឱ្យ​ព្រះមហាក្សត្រ​របស់​ខ្លួន​រួច​ផុត​ពី​ការ​សោយ​ទិវង្គត​

Share

បាងកក ៖ ​ប្រជាជន​ថៃ​ដែល​មាន​ភក្ដីភាព​ជាមួយ​ក្រុម​រាជវង្ស​ មានការ​តក់ស្លុត​និង​ ក្ដុកក្ដួល​អារម្មណ៍​ជា​ខ្លាំង​នៅ​ពេល​ពួក​គេ​ទទួល​ដំណឹង​ជា​អកុ សល​ជា​ច្រើន​ថា​ ព្រះមហាក្សត្រ​ជាទី​គោរព​ និង​ស្រឡាញ់​កំពុង​ធ្លាក់​ព្រះ​កាយ​ឈឺ​ធ្ងន់ធ្ងរ​។​

ប្រជាជនថៃបួងសួងឱ្យព្រះមហាក្សក្រមានព្រះរាជសុខភាពល្អវិញ។
ប្រជាជនថៃបួងសួងឱ្យព្រះមហាក្សក្រមានព្រះរាជសុខភាពល្អវិញ។

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​របស់​ប្រទេស​ថៃ​ ប្រជាជន​ថៃ​ស្ទើរ​ទូ​ទាំង​ប្រទេស​បាន​ធ្វើ​ពិធីបួងសួង​តាម​ជំនឿ​របស់​ពួក​គេ​ ដែល​បន់ស្រន់​សុំ​ឱ្យ​ព្រះ​អង្គ​ភូមិ​ពុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ ឆាប់​ធូរស្រាល​វិញ​។​ ប្រជាជន​ដែល​មាន​សំលៀក​បំពាក់​ពណ៌​ផ្កាឈូក​ភាគច្រើន​ជា​មនុស្ស​ចាស់​។​ 

​តាម​សេចក្ដីរាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ ប្រជាជន​នៅ​ក្រុង​ហួរ​ហីន​ និង​រាជវាំង​ថៃ​ បាន​ចាប់ផ្ដើម​ធ្វើ​ពី​បន់ស្រន់​តាំងពី​ព្រឹក​ព្រលឹម​ បន្ទាប់​ពី​មាន​ដំណឹង​ថា​ស្ដេច​ ភូមិ​ពុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ ធ្លាក់​ព្រះ​កាយ​ឈឺ​កាន់តែ​ធ្ងន់​ទៅ​នៅ​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​។​

ប្រជាជនថៃបួងសួងឱ្យព្រះមហាក្សក្រមានព្រះរាជសុខភាពល្អវិញ។
ប្រជាជនថៃបួងសួងឱ្យព្រះមហាក្សក្រមានព្រះរាជសុខភាពល្អវិញ។

មិន​ថា​ឡើយ​ពលរដ្ឋ​សាមញ្ញ​សូ​ម្បី​អ្នកនយោបាយ​ និង​កងទ័ព​ក៏​មាន​អារម្មណ៍​ក្ដុកក្ដួល​ដែរ​។​ ​ពួក​គាត់​បាន​ប្រជា​ជុំ​គ្នា​ជា​ក្រុមៗ​ ហើយ​ពិភាក្សា​ពី​ស្ថានភាព​ជំងឺ​របស់​ព្រ​អង្គ​។​

​ព្រះមហាក្សត្រ​ថៃ​ ភូមិ​ពុល​ អា​ឌុ​ល​យ៉ា​ដេ​ត​   បាន​ឡើង​សោក​រាជ្យ​បាន​ ៧០​ ឆ្នាំ​មក​ហើយ​ ។​

ប្រជាជនថៃបួងសួងឱ្យព្រះមហាក្សក្រមានព្រះរាជសុខភាពល្អវិញ។
ប្រជាជនថៃបួងសួងឱ្យព្រះមហាក្សក្រមានព្រះរាជសុខភាពល្អវិញ។

​រយៈពេល​ព្រះ​អង្គ​សោយរាជ្យ​នេះ​ ព្រះ​អង្គ​បាន​ឆ្លងកាត់​រលក​នយោបាយ​ និង​រដ្ឋប្រហារ​ជិត​ ២០​ដង​មក​ហើយ​។​
​ព្រះ​អង្គ​ត្រូវ​បាន​ ពិភពលោក​ចាត់​ទុក​ថា​ជា​ស្ដេច​បាន​សោយរាជ្យ​យូរ​ជាងគេ​នៅ​លើ​ពិភពលោក​ ហើយ​មាន​អំណាច​បំផុត​លើ​អ្នកនយោបាយ​៕​ប្រភព​៖​ បាងកក​ប៉ុ​ស្ត៍​

Share

Image
Image
Image