en     km
en     km

លោក​ រ៉ុ​ង​ ឈុ​ន​ មន្ត្រី​គ​.​ជ​.​ប​៖​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ គឺ​គ្មាន​ជម្លោះ​នយោបាយ​ (មានសំឡេង)

Share

​ភ្នំពេញ៖ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​រយៈពេល​ជាង​៤០​ថ្ងៃ​ ហើយ​ខណៈ​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​បាន​បង្ហាញ​ថា​មាន​ភាពល្អ​ប្រសើរ​ច្រើន​។​

រូបកណ្តាល លោក រ៉ុង ឈុន សមាជិក គ.ជ.ប
រូបកណ្តាល លោក រ៉ុង ឈុន សមាជិក គ.ជ.ប

តែ​ទោះជា​យ៉ាងណា​លោក​ រ៉ុ​ង​ ឈុ​ន​ សមាជិក​ គ​.​ជ​.​ប​ ក៏​មាន​ក្តី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ផ្សេងៗ​ប៉ះពាល់​ ដល់​ការ​ចុះ​ឈ្មោះ​ ជា​ពិសេស​បញ្ហា​កំ​ដៅ​នយោបាយ​ដែល​អាច​ប៉ះពាល់​ដល់​ការ​ចុះ​ឈ្មោះ​និង​បោះ​ឆ្នោត​។​

​ការ​ថ្លៃ​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១២​ តុលា​នេះ​ ក្នុង​កម្មវិធី​ប្រកាស​ថា​ លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចាប់ពី​ថ្ងៃ​ទី​ ០១​កញ្ញា​ ដល់​ថ្ងៃ​ទី​១១​តុលា​ នៅ​ទីស្នាក់ការ​ (​គ​.​ជ​.​ប​)​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ មាន​សេចក្តីរាយការណ៍​៖

 

​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចាប់ពី​ថ្ងៃ​ទី​០១​កញ្ញា​ ដល់​ថ្ងៃ​ទី​១១​តុលា​បាន​ចំនួន​ ៥១៥១៨៦៨​ ដែល​ស្មើនឹង​៥៤.៣៤%​ និង​ទទួល​ពាក្យបណ្ដឹង​ចំនួន​ ៥០​ពាក្យបណ្ដឹង​។​

​លោក​ រ៉ុ​ង​ ឈុ​ន​ សមាជិក​គ​.​ជ​.​ប​ បាន​លើក​ឡើង​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទោះជា​ដំណើរការ​ទៅ​បាន​ល្អ​តែ​ក៏​ជួប​ បញ្ហា​ ជា​ច្រើន​ដែរ​ ដូច​ជា​ចំណេះដឹង​ការីកុំព្យូទ័រ​ នៅ​មាន​កម្រិត​ បញ្ហា​អាកាសធាតុ​ ការ​ចល័ត​ទ័ព​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​កន្លែង​ផ្សេងៗ​ ជា​ពិសេស​បញ្ហា​កំ​ដៅ​នយោបាយ​។​

លោក រ៉ុង ឈុន៖«ជា​ការ​ពិត​អ្នកនយោបាយ​បាន​ប្រកាស​ឈប់​បាញ់​ដើម្បី​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ឃើញ​ថា​ស្ថានភាព​នយោបាយ​មានការ​ថយកម្តៅ​។​ តែ​យើ​ចង់​ឲ្យ​មានការ​ធ្នាក់​មក​ដល់​សូន្យ​យើង​ចង់​ឃើញ​អ្នក​ នយោបាយ​រក​តំណោះស្រាយ​ដើម្បី​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​មានការ​ចូល​ពី​តំណាង​គ្រប់​គណបក្ស​»។​

​រយៈពេល​ចុង​ក្រោយ​នេះ​កំ​ដៅ​នយោបាយ​ មាន​ភាពល្អ​ជាង​មុន​បន្តិច​ ក្រោយ​ពី​សម្តេច​ហ៊ុន​ សែន​ ប្រកាស​ឈប់​ ត​ ពាក្យ​សម្តី​គ្នា​។​ តែ​រឿង​នេះ​ សម្រាប​លោក​ រ៉ុ​ង​ ឈុ​ន​ ថា​ទោះបីជា​កំ​ដៅ​នយោបាយ​ពេល​នេះ​បាន​ថយ​ចុះ​បន្តិច​មែន​តែ​ នៅ​ មានការ​ព្រួយបារម្ភ​  ។

​លោក​សង្ឃឹមថា​ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​ និង​ ការ​បោះ​ឆ្នោត​ ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ​ គឺ​គេ​តម្រូវ​ឱ្យ​ស្ថានភាព​នយោបាយ​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​កាន់តែ​ខ្លាំង​។​

​លោក​ពន្យល់​ថា​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ ដំណើរការ​បាន​ល្អ​ គឺ​មាន​ចំណុច​សំខាន់​ជា​ច្រើន​ដែល​អនុវត្ត​ឱ្យ​បាន​។​

លោក រ៉ុង ឈុន៖«​យើង​មានការ​ព្រួយបារម្ភ​ ព្រោះ​ការ​ចុះ​ឈ្មោះ​ និង​ បោះ​ឆ្នោត​មាន​ធា​តិ​ផ្សំ​ច្រើន​ដែល​ធ្វើ​ឲ្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប៉ុន្តែ​បរិយាកាស​ស្ថានភាព​នយោបាយ​ បង្ករ​ឲ្យ​មាន​ភាព​ក្តៅ​នោះ​ក៏​មាន​ផល​ប៉ះពាល​ដែរ»។

cnrp-officeជុំវិញ​ការ​លើ​ឡើង​របស់​មន្ត្រី​គ​.​ជ​.​ប​ លោកស្រី​ ម៉េ​ង​ សុភា​វី​ តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា​ កំ​ដៅ​នយោបាយ​កន្លង​មក​ បក្ស​សង្គ្រោះ​ជាតិ​ មិនមែន​ជា​អ្នក​បង្ក​ទេ​។​ លោកស្រី​បន្ត​ថា​ បក្ស​សង្គ្រោះ​ជាតិ​ អនុវត្ត​និង​ធ្វើ​អ្វីៗ​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ អ្នកស្រី​ថា​បក្ស​សង្គ្រោះ​ជាតិ​ប្រាថ្នា​ឱ្យ​ មានការ​បោះ​ឆ្នោត​ប្រាកដ​ ដោយ​ភាព​ត្រឹមត្រូវ​ និង​មានការ​ប្រកួតប្រជែង​ដោយ​ស្មើ​សិទ្ធិ​គា្ន​។

លោកស្រី​ ម៉េ​ង​ សុភា​វី​៖«​ការ​ប្រើ​ហឹ​ង្សា​ ឬ​មួយ​ការ​គម្រាមកំហែង​ណាមួយ​ដែល​ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ ​ទៅ​ដោយ​មិន​សេរី​ និង​យុត្តិធម៌​។​ អ្វី​ជា​ពិសេស​នោះ​ យើង​មើលឃើញ​ថា​ ដើម្បី​ឱ្យ​កាន់តែ​តម្លាភាព​ទៀត​នោះ​ យើង​ឃើញ​ថា​គួរតែ​គ្រប់​ភាគី​គណបក្ស​នយោបាយ​ ឱ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ កុំឱ្យ​មាន​អវត្តមាន​របស់​គណបក្ស​នយោបាយ​ជា​ពិសេស​ មេដឹកនាំ​គណបក្ស​នយោបាយ​ទាំងអស់​ ត្រូវ​មាន​វត្ត​មាននៅ​ក្នុង​ការ​បោះ​ឆ្នោត​ហ្នឹង​ ទើប​ការ​បោះ​ឆ្នោត​ហ្នឹង​ប្រកបដោយ​តម្លាភាព​ សេរី​ យុត្តិធម៌​ ហើយ​ដែល​គណបក្ស​នយោបាយ​ទាំងអស់​អាច​ទទួលយក​បាន​ទាំងអស់​គ្នា​​»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

​តែ​យ៉ាងនេះ​ក្ដី​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​ ស្ថានភាព​នយោបាយ​ នៅ​កម្ពុជា​ដែល​ក្តៅ​គឺ​មិនកើត​ឡើង​ពី​បក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​ អ្វី​ដែល​សំខាន់​គឺ​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​គោរព​តាម​ច្បាប់​ទើប​តុលាការ​ក៏​មិន​មានការ​ ចាត់វិធានការ​ច្បាប់​ដែរ​។​ តែ​លោក​សង្ឃឹម​ចំពោះ​ដំណើរការ​ចុះ​ឈ្មោះ​និង​ ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ត្រឹមត្រូវ​។ ​

​លោក​ សុខ​ ឥ​សាន​៖«​វា​ក្តៅ​ឬ​មិន​ក្តៅ​ វា​អាស្រ័យ​លើ​បុគ្គល​ប្រព្រឹត្តិ​គណបក្សប្រឆាំង​ បើ​គណបក្សប្រឆាំង​កុំ​ប្រព្រឹត្ត​ល្មើសច្បាប់​ទៅ​ វា​អត់​មាន​និ​តិ​វិធីរបស់​តុលាការ​ទេ​ វា​អត់​ក្តៅ​ទេ​ ឥលូវ​គាត់​ប្រព្រឹត្តិ​ល្មើសច្បាប់​ហើយ​ គាត់​អត់​ទទួលស្គាល់​កំហុស​ខុស​របស់​គាត់​​»​

​ចំណែក​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​ មាន​ប្រសាសន៍​ថា​ លោក​យល់​ស្រប​និង​ការ​លើ​ឡើ​របស់​ គ​.​ជ​.​ប​ ដែល​ថាបើ​ស្ថានភាព​នយោបាយ​ នៅ​តែ​មាន​ កំ​ដៅ​នោះ​ប្រជាពលរដ្ឋ​ នឹង​ មាន​ភាព​ភ័យ​ក​ខ្លាច​ និង​ព្រួយបារម្ភ​ពី​សុវត្ថិ​របស់​ពួក​គាត់​។​

​អ្វី​ដែល​សំខាន់​ជាង​នេះ​លោក​ក៏​ចង់ឱ្យ​មាន​អ្នកនយោបាយ​គ្រប់​គ្នា​ មានការ​ប្រកួត​ ដោយ​ពេញ​មុខ​ និង​ ស្មើភាព​គ្នា​ដើម្បី​ជៀសវាង​ពី​ការ​ មិន​មានការ​ពេញចិត្ត​ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​។

​​លោក​ សំ​ គ​ន្ធា​មី​៖«រៀប​គោលនយោបាយ​ទៅ​និង​ធ្វើការ​ឃា​សនា​ស្វែងរក​សំឡេង​ឆ្នោត​ ដោយ​ភាព​ស្មើគ្នា​ កុំ​ឲ្យ​មាន​បក្ស​មួយ​មាន​លទ្ធភាព​ច្រើន​មួយទៀត​មិន​មាន​លទ្ធភាព​ចង់​ឲ្យ​មាន​ភាព​ស្មើគ្នា​ក្នុ​ការ​ស្វែងរក​សំឡេង​ឆ្នោត​ជា​ពិសេស​មេ​ដឹង​នាំ​បក្សនយោបាយ​ទាំងអស់​ត្រប​មក​វិញ​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេរី​យុត្តិធម៌​»

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ​គឺ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ថ្មី​ ដែល​គេ​ហៅ​ថា​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ក្រោម​ជំនួយ​ឧ​ប​ត្ថ​ម​បច្ចេកទេស​ ពី​សហភាព​អឺរ៉ុប​ និង​ ប្រទេស​ជប៉ុន​។​

​ប្រទេស​កម្ពុជា​មានការ​បោះ​ឆ្នោត​ធំៗ​២​ គឺ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ក្នុង​ឆ្នាំ​២០១៧​ និង​ បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨៕

Share

Image
Image
Image