en     km
en     km

ប្រធាន​សិទ្ធិ​មនុស្ស​កម្ពុជា​ សន្យា​ផ្តល់​មេធាវី​ ជូន​អ្នក​រង​របួស​ ក្នុង​ទិវា​លំនៅ​ដ្ឋា​ន​ បើ​ពួក​គេ​ត្រូវការ​ (មានសំឡេង)

Share

​ភ្នំពេញ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ របស់​រដ្ឋាភិបាល​កម្ពុជា​ លោក​ កែវ​ រ៉េ​មី​ អះអាង​ថា​ប្រសិនបើ​បុគ្គល​ណា​ត្រូវ​បាន​រង​ការ​វាយ​ដុំ​ នៅ​ក្នុង​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ពិភពលោក​ កាលពី​ថ្ងៃ​ទី​១០​តុលា​ ចង់​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ ដើម្បី​រក​យុត្តិធម៌​នោះ​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នឹង​ផ្តល់​មេធាវី​ជូន​បើ​ពួក​គេ​ត្រូវការ​។​ ​

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី

ការ​ថ្លែង​ដូចនេះ​ខណៈ​ដែល​លោក​ផ្តល់​បទ​សម្ភាសន៍​ ឱ្យ​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​បញ្ចប់​កិច្ច​ ប្រជុំ​កិច្ច​ពិភាក្សា​ ជាមួយ​អ្នករាយការណ៍​ពិសេស​ ផ្នែក​សិទ្ធិ​មនុស្ស​ របស់​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ស្មី​ត​ កាលពី​រសៀល​ថ្ងៃ​ទី​ ១១​ ខែតុលា​ ឆ្នាំ​២០១៦​ ម្សិលមិញ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​បន្ត​៖

 

​លោក​ កែវ​ រ៉េ​មី​ បាន​លើក​ទ្បើ​ង​ថា​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ដែល​បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ មិន​បាន​យក​ ករណី​រឿង​ការ​វាយ​ដុំ​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី​ ចំ​ថ្ងៃ​ដំណើរ​ទស្សនៈកិច្ច​ របស់​លោកស្រី​ មក​កម្ពុជា​មក​ពិភាក្សា​នោះ​ទេ​ដែល​ករណី​នេះ​ចំពោះ​លោក​នឹង​ផ្ដល់​មេធាវី​ដល់​អ្នក​រង​របួស​។​

​លោក​ កែវ​ រ៉េ​មី​៖«​អ្វី​ដែល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ យើងខ្ញុំ​សូម​ជូន​ជា​ដំណោះស្រាយ​ទៅ​វិញ​គឺ​សាមីខ្លួន​ដែល​ទទួល​រង​ការ​វាយ​ដុំ​ អាច​ប្តឹង​រក​យុត្តិធម៌​នៅ​តុលាការ​បាន​ ហើយ​ប្រសិនបើ​គ្មាន​មេធាវី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​យើងខ្ញុំ​ នឹង​សហការ​ផ្តល់​មេធាវី​ជូន​ដើម្បី​ជួយ​ ដើម្បី​រក​យក​យុត្តិធម៌​នៅ​ចំពោះ​មុខ​នៃ​អំណាច​ទី​បី​ គឺ​អំណាចតុលាការ​»​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​របស់​លោក​ កែវ​ រ៉េ​មី​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ ដែល​ត្រូវ​បាន​កង​សន្តិសុខ​ខណ្ឌដូនពេញ​វាយ​ដុំ​នោះ​ បាន​ផ្តល់​បទ​សម្ភាសន៍​ ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ វា​ជា​រឿង​ល្អ​ប្រសើរ​ ចំពោះ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ យកចិត្តទុកដាក់​ និង​គិតគូរ​ ពី​ជន​រង​គ្រោះ​ករណី​រំលោភសិទ្ធិ​មនុស្ស​។​ ប៉ុន្តែ​លោក​ថា​អ្វី​ដែល​សំខាន់​សម្រាប់​ជន​រង​គ្រោះ​ គឺ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ត្រូវ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ដោយ​ឯករាជ្យ​ ករណី​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញ វាយចំ ក មាត់ និងក្បាល បណ្តាលឲ្យរងរបួស
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញ វាយចំ ក មាត់ និងក្បាល បណ្តាលឲ្យរងរបួស

​លោក​ អំ​ សំអាត​៖​ «​អរគុណ​ដែរ​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ ដែល​គិត​ថា​បើសិនជា​ជន​រង​គ្រោះ​ក្នុង​ការ​រំលោភ​បំពាន​ហ្នឹង​ប្តឹង​ ទៅ​តុលាការ​ហើយ​ត្រូវការ​មេធាវី​ខាង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ គាត់​ផ្តល់​ជូន​អ​ញ្ចឹ​ង​ជន​រង​គ្រោះ​ផ្សេងៗ​ ដែល​រង​គ្រោះ​ជាមួយ​ខ្ញុំ​ដែរ​ បើ​គាត់​ប្តឹង​ប្រហែលជា​ល្អ​ ប៉ុន្តែ​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់​ អង្គការ​ខ្ញុំ​មាន​មេធាវី​គ្រប់គ្រាន់​ហើយ​សម្រាប់​ការពារ​រូប​ខ្ញុំ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​ស្វែងរក​ភាព​យុត្តិធម៌​ ហើយ​រួម​គ្នា​លុប​បំបាត់​អំពើ​ហិង្សា​ដែល​រំលោភសិទ្ធិ​មនុស្ស​ហ្នឹង​បាទ​»​។​

​លោក​ អំ​ សំអាត​ ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ណ៍​ ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ហិង្សា​ មក​លើ​រូប​លោក​ ក៏​ដូច​បុគ្គល​មួយ​ចំនួន​ទៀត​ បើ​មិន​ដូច្នោះ​ទេ​អ្នក​ដែល​ខាតបង់​គឺ​រាជរដ្ឋាភិបាល​ខ្លួនឯង​។​

​លោក​ ទទូច​យ៉ាង​ដូច្នេះ​ថា​៖​ «​ក្នុង​នាម​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ី​វិល​ យើង​ទទូច​ដល់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ ឯកឧត្តម​អភិបាល​រាជធានី​ ឯកឧត្តម​ខណ្ឌដូនពេញ​ ពិនិត្យ​ទ្បើ​ង​វិញ​ទៅ​លើ​ក្រុម​សន្តិសុខ​ ៥-៦​ នាក់​មិនមែន​សន្តិសុខ​ទាំងអស់​នោះ​ទេ​ ប៉ុន្តែ​ ៥-៦​ នាក់​នេះ​ដែល​បង្ករ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ហើយ​បើសិនជា​យើង​ទុក​បណ្តោយ​ តទៅ​ទៀត​អ្នក​ដែល​ប៉ះពាល់​គឺ​រដ្ឋាភិបាល​ ដែល​នាំ​ឱ្យ​គេ​រិះគន់​ ហើយ​បើសិនជា​មិន​មាន​ចំណាត់ការ​ណា​ទេ​ ករណី​ការ​ប្រើប្រាស់​ហិង្សា​នេះ​វា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ »​។​

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូរងការវាយដំពីសំណាក់កងសន្តិសុខខ័ណ្ឌដូនពេញ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូរងការវាយដំពីសំណាក់កងសន្តិសុខខ័ណ្ឌដូនពេញ។

​សូម​ជំរាប​ថា​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ ពិភពលោក​កាលពី​ថ្ងៃ​ទី​ ១០​ ខែតុលា​ ឆ្នាំ​២០១៦​ នេះ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​រង​របួសធ្ងន់​ និង​ស្រាល​៣​នាក់​ ហើយ​ក្នុង​ចំណោម​អ្នក​រង​របួស​នេះ​ដែរ​ ក៏​មាន​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ របស់​អង្គការ​លី​កាដូ​ មួយ​រូប​គឺ​លោក​អំ​ សំអាត​ ជា​ប្រធាន​ផ្នែក​បច្ចេកទេស​ ស៊ើបអង្កេត​ជាន់ខ្ពស់​ នៃ​អង្ក​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​៕ ​

Share

Image
Image
Image