en     km
en     km

ប្រេសិត​ UN​ បាន​ជួប​លោក​ កឹ​ម​ សុខា​ ផ្ដោត​លើ​រឿង​នយោបាយ​ និង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

Share

តាម​ហ្វេ​ស​ប៊ុ​ក​របស់​ លោក​ កឹ​ម​ សុខា​ ដែល​បាន​បង្ហោះ​ នៅ​រសៀល​ថ្ងៃ​ពុធ​ ទី​១២​ តុលា​ ឆ្នាំ​២០១៦​ លោក​បាន​ជួប​ជាមួយ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ អ្នករាយការណ៍​ពិសេស​របស់​ អង្គការសហប្រជាជាតិ​ ដែល​ក្នុង​ជំនួប​នោះ​ ពួក​គាត់​ បាន​ពិភាក្សា​ លើ​បី​ចំនុច​សំខាន់​ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​ និង​រឿង​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ បានជួបលោក កឹម សុខា ផ្ដោតលើរឿងនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ បានជួបលោក កឹម សុខា ផ្ដោតលើរឿងនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា

​តាម​ ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ កឹ​ម​ សុខា​ ដដែល​ ក្រៅពី​ជំនួប​ពិភាក្សា​ទាំង​អស់នេះ​ លោកស្រី​ រ៉ូ​ណា​ស្មី​ត​ ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ “​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​”​ ផង​ដែរ​។​

​លោក​ កឹ​ម​ សុខា​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​បន្ទាប់​ពី​សួរសុខទុក្ខ​ខ្ញុំ​ផ្ទាល់​ និង​សម្ដែង​ពី​ការ​ព្រួយបារម្ភ​អំពី​ “​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​”​ អ្នកស្រី​ រ៉ូ​ណា​ស្មី​ត​ បាន​ជជែក​ពិភាក្សា​ការងារ​យ៉ាង​ស៊ីជម្រៅ​ ជាមួយ​ខ្ញុំ​ »​។​

​លោក​បាន​បញ្ជាក់​ថា​ ជំនួប​នេះ​ បាន​ផ្ដោត​លើ​ ប្រធានបទ​៣​នេះ​៖
​ទី​១.​ស្ថានភាព​ នយោបាយ​ បច្ចុប្បន្ន​
​ទី​២.​ស្ថានភាព​ច្បាប់​ ទាក់ទង​នឹង​សកម្មជន​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់​
​ទី​៣.​គោល​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំពោះ​ជាតិពន្ធុ​(Stateless)​។​

​តាម​ ហ្វេ​ស​ប៊ុ​ក​ ក្រោយ​ពី​ការ​ពិភាក្សា​ ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​មក​ហើយ​ ភាគី​ទាំង​២​ បាន​ប្ដេជ្ញា​ថា​នឹង​បន្ដ​ទំនាក់ទំនង​គ្នា​ទៀត​ ជា​ពិសេស​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ចំពោះ​បញ្ហា​រំលោភច្បាប់​ និង​រំលោភសិទ្ធិ​មនុស្ស​ទាំងឡាយ​នៅ​កម្ពុជា​។​

​សូម​ជម្រាប​ថា​ លោកស្រី​ រ៉ូ​ណា​ស្មី​ត​ អ្នក​រា​យា​ការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ មក​បំពេញបេសកកម្ម​ នៅ​កម្ពុជា​ គឺ​មាន​រយៈពេល​១០​ថ្ងៃ​ ដែល​លោកស្រី​ បាន​មក​ដល់​កាលពី​ថ្ងៃ​ទី​១០​តុលា​។​

​ជំនួប​លោកស្រី​ ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី​ បាន​ទៅ​ជួប​ពិភាក្សា​ ពី​បញ្ហា​សិទ្ធិ​មនុស្ស​ ជាមួយ​លោក​ កែវ​ រ៉េ​មី​ ប្រធាន​គណៈ​ក​ម្មា​ការ​ធិ​ការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ ដោយ​ជំនួប​នេះ​ ក៏​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image