en     km
en     km

បញ្ហា​ថ្ម​ទូរស័ព្ទ​ក្រុមហ៊ុន​ Samsung​ ធ្វើ​ឱ្យ​ iPhone​ 7​ របស់​ក្រុមហ៊ុន​ Apple​ វ៉ា​ដាច់​ទីផ្សារ​

Share

ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ Samsung​ បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ពុធ​ ទី​១២​ តុលា​នេះ​ ហើយ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និយាយ​ថា​ ក្រុមហ៊ុន​ Samsung​ នឹង​ផ្អាក់​ការ​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ Note​ 7​។​

samsunភាគហ៊ុន​ក្រុមហ៊ុន​ Samsung​ បាន​ធ្លាក់​ចុះ​ ៣%​ ហើយ​បន្ត​ធ្លាក់​ចុះ​ ៨%​ បន្ថែម​ទៀត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ បាន​ខាតបង់​ប្រាក់​ប្រមាណ​ ២០​ ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ លើ​ទីផ្សារ​របស់​ខ្លួន​ក្នុង​រយៈ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​។​

​ទូរស័ព្ទ​ម៉ាក់​ Note​ 7​ នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ថ្ម​របស់​វា​បាន​ផ្ទុះ​កាលពី​ខែកញ្ញា​ ប៉ុន្តែ​ទូរស័ព្ទ​ម៉ាក់​ថ្មីៗ​ដែល​ផលិត​ចុង​ក្រោយ​នេះ​ក៏​មាន​សញ្ញា​បង្ហាញ​ថា​ មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ​ ហើយ​ក្រុមហ៊ុន​ Samsung​ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ផ្អាក់​ការ​ផលិត​ទាំងស្រុង​។​

​ក្រុម​អ្នកវិភាគ​បាន​បង្ហាញ​ថា​ បញ្ហា​ថ្ម​ទូរស័ព្ទ​ Note​ 7​ អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ Samsung​ ជួប​វិបត្តិ​រយៈពេល​វែង​ជា​ពិសេស​ក្រុមហ៊ុន​ Samsung​ នឹង​ប្រឈម​និង​គូប្រជែង​ ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ Google​ និង​ក្រុមហ៊ុន​ Apple​ ដែល​បាន​ប្រកាស​ផលិត​ស្មា​ត​ហ្វូ​ន​ ម៉ាក់​ថ្មី​ចុង​ក្រោយ​ហើយ​ មាន​បច្ចេកទេស​ខ្ពស់​ថែម​ទៀត​ផង​។​

​ទូរស័ព្ទ​ Note​ 7​ នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​ផលិតផល​មួយ​កំពុង​ប្រកួតប្រជែង​ ជាមួយ​ទូរស័ព្ទ​ iPhone​ 7​ ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​ Apple​។​ បញ្ហា​របស់​ក្រុមហ៊ុន​ Samsung​ បានឱ្យ​ភាគហ៊ុន​របស់​ Apple​ ឡើង​ខ្ពស់​ក្នុង​រយៈពេល​ ១០​ខែ​នេះ​។​

​កាលពី​ ខែកញ្ញា​ ក្រុមហ៊ុន​ Samsung​ បាន​ប្រមូល​ទូរស័ព្ទ​មក​វិញ​ចំនួន​ ២,៥​ លាន​គ្រឿង​ពី​ម្ចាស់​ប្រើប្រាស់​ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​បញ្ហា​ថ្ម​ទូរស័ព្ទ​ផ្ទុះ​៕​ប្រភព​៖​ BBC

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង