en     km
en     km

គ.ជ.​ប ​ប្រកាស​ថា​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ជាង​៥​លាន​នាក់​និង​ទទួល​ពាក្យបណ្ដឹង​ចំនួន​៥០

Share

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គជ​ប​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១២​ តុលា​នេះ​ បាន​ប្រកាស​ថា​ លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​ ដល់​ថ្ងៃ​ទី​១០​តុលា​ បាន​ចំនួន​ ៥​លាន​១​សែន​៥​ម៉ឺន​១​ពាន់​៨​រយ​៦៨​នាក់​ ដែល​ស្មើនឹង​៥៤.៣៤​ ភាគរយ​ និង​ទទួល​ពាក្យបណ្ដឹង​ចំនួន​ ៥០​ពាក្យបណ្ដឹង​។​

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

តាម​សេចក្ដីរាយការណ៍​ពី​អ្នក​សារព័ត៌មាន​វិទ្យុ​ស្ដ្រី​Fm102​ការ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នា​ពេល​នេះ​  គឺ​ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ នៅ​ព្រឹក​ថ្ងៃនេះ​ ដែល​ជា​ប្រកាស​របស់​លោក​ រ៉ុ​ង​ ឈុ​ន​ សមាជិក​​គ.ជ.​ប ​។​

​តាម​ការ​ប្រកាស​នេះ​ គឺ​ គ.ជ​.ប​ បាន​ទទួល​ពាក្យបណ្ដឹង​ផ្ទាល់​ពី​គណៈកម្មាធិការ​ទទួល​ពាក្យបណ្ដឹង​ថ្នាក់​ខេត្ត​បាន​២៤​ពាក្យបណ្ដឹង​ ហើយ​២៦​ពាក្យបណ្ដឹង​ទៀត​ ត្រូវ​បាន​ដោះស្រាយ​នៅ​គជ​ប​ ថ្នាក់​ក្រោម​ជាតិ​។​

​តាម​សេចក្ដីរាយការណ៍​ដដែល​  ប្រជាពលរដ្ឋ​ដែល​មាន​សិ​ទិ្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ មាន​ចំនួន​៩​លាន​៦​សែន​៦​ម៉ឺន​៤​ពាន់​២១៦​នាក់​ ។​​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ ខាង​មុខ​នេះ ​៕

Share

Image
Image
Image