loader

តុលាការ​ កោះហៅ​ប្រធាន​ សមាគម​សិ​ទិ្ធ​មនុស្ស​ Adhoc​ ករណី​ នាង​ស្រី​មុំ​

ភ្នំពេញ៖ លោក​ ធន​ សារាយ​ ប្រធាន​សមាគម​អា​ដ​ហុ​ក​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កោះហៅ​ មក​សាកសួរ​ក្នុង​នាម​ជា​សាក្សី​ ជុំវិញ​ករណី​ សូកប៉ាន់​សាក្សី​ ទាក់ទិន​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ឱ្យ​ចូលខ្លួន​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៦​។​

លោក ធន សារាយ ប្រធានសមាគមអាដហុក
លោក ធន សារាយ ប្រធានសមាគមអាដហុក

ដីកា​នេះ​ ធ្វើ​ឡើង​ដោយ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ធា​ម​ ច័ន្ទ​ពិសិដ្ឋ​កាលពី​ថ្ងៃ​ទី​៧​ តុលា​ ហើយ​ត្រូវ​បាន​ប្រគល់​ទៅ​មន្ត្រី​រដ្ឋបាល​ សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ នៅ​ថ្ងៃ​ទី​១១​ តុលា​នេះ​។​

​យ៉ាងណា​ក៏​ដោយ​ មន្ត្រី​រដ្ឋបាល​សមាគម​អា​ដ​ហុ​ក​ ថា​លោក​ ធន​ សារាយ​ កំពុង​ជាប់​បេសកកម្ម​ នៅ​ក្រៅប្រទេស​។​

​ការ​ចេញ​ដីកា​កោះហៅ​នេះ​ ដើម្បី​សាកសួរ​លោក​ ធន​ សារាយ​ ជុំវិញ​ដំណើររឿង​ សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ខែមីនា​-​មេ​សា​ ឆ្នាំ​២០១៦​។​

​នៅ​រយៈពេល​ចុង​ក្រោយ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះហៅ​មនុស្ស​ មួយ​ចំនួន​ មក​សាកសួរ​ក្នុង​នាម​សាក្សី​ នៃ​សំណុំរឿង​នាង​ ស្រី​មុំ​ ក្នុង​នោះ​មាន​ ទាំង​ លោក​ ប៉ា​ ងួ​ន​ទៀង​ នាយក​ប្រតិបត្តិ​ មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឯករាជ្យ​ និង​ មន្ត្រី​ អា​ដ​ហុ​ក​ ម្នាក់​នៅ​ខេត្តព្រៃវែង​ ក៏​កោះហៅ​ដូចនេះ​ដែរ​។

​ក្នុង​សំណុំរឿង​នេះ​ បាន​ទាញ​ឱ្យ​មន្ត្រីជាន់ខ្ពស់​៤​រូប​នៃ​សមាគម​អា​ដ​ហុ​ក​ និង​ មន្ត្រី​ គជ​ប​ ម្នាក់​ ត្រូវ​ចាប់​ឃុំខ្លួន​ ពាក់ព័ន្ធ​សំណុំរឿង​សូកប៉ាន់​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​

​បន្ថែម​លើ​នេះ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​រង​ការ​ផ្តន្ទាទោស​​រយៈពេល​៥​ខែ​ ពី​បទ​ បដិសេធ​ដីកា​កោះហៅ​របស់​តុលា​ឱ្យ​ចូលខ្លួន​ ក្នុង​សំណុំរឿង​ សញ្ចារ​កម្ម​។​ តែ​បែប​នេះ​ មតិ​សាធារណៈ​មួយ​ចំនួន​ ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x