en     km
en     km

ព្រះ​ចៅអធិការ​វត្ត​ចាស់​បំភ្លឺ​ពុទ្ធបរិស័ទ​ អំពី​ការ​ប្រារ​ព្វ​ពិធីបុណ្យ​១០០​ថ្ងៃ​ជូន​សព​លោក ​កែម​ ឡី​🔊

Share

ភ្នំពេញ៖ ​វត្ត​ពោធិ​យា​រា​ម​ ហៅ​វត្ត​ចាស់​ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ជា​អារាម​ តែងតែ​អនុញ្ញាត​ឲ្យ​សកម្មជន​ដីធ្លី​ មក​ពី​ខេត្ត​ស្នាក់​នៅ​ ហើយ​ក៏​ជា​កន្លែង​អនុញ្ញាត​ឲ្យ​ តម្កល់សព​លោក​បណ្ឌិត​ កែម​ ឡី​ ដែរ​។​ តែ​វត្ត​ដ៏​ល្បីឈ្មោះ​នេះ​ កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ចោទសួរ​ថា​ តើ​ហេតុ​អ្វី​បានជា​វត្ត​នេះ​ មិន​ទទួលយក​ការ​ប្រារព្ធ​បុណ្យ​១០០​ថ្ងៃ​ជូន​លោក​ បណ្ឌិត​ កែម​ ឡី​។​

វត្តពោធិយ៉ារ៉ាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
វត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

​ដើម្បី​ជម្រះ​មន្ទិល​ពី​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​ ទទួល​បានការ​បកស្រាយ​ ពី​ព្រះ​ចៅអធិការ​ វត្ត​គឺ​ ព្រះ​អង្គ​ មាស​ សា​ខន​។​

​ព្រះ​អង្គ​ មាស​ សា​ខន​ មាន​ថេរៈ​ដីកា​រថា​ គឺ​អាស្រ័យ​លើ​ ពុទ្ធបរិស័ទ​ និង​ គណៈកម្មការ​បុណ្យ​ តែ​អ្វី​ដែល​ព្រះ​អង្គ​ ចេញ​សេចក្ដីជូនដំណឹង​ជា​សាធារណៈ​នេះ​ ព្រោះ​ព្រះ​អង្គ​គោរព​តាម​ការ​សម្រេច​របស់​អាជ្ញាធរ​។​ ព្រះ​អង្គ​បន្ត​ថា​ ព្រះ​អង្គ​មិន​បិទទ្វារ​វត្ត​ទេ​ តែបើ​អាជ្ញាធរ​បិទ​ គឺជា​ការ​ទទួលខុសត្រូវ​របស់​ សមត្ថកិច្ច​ និង​គណៈកម្មការ​បុណ្យ​។​ ព្រះ​អង្គ​បន្ថែម​ថា​ វត្ត​គឺជា​ស្រែបុណ្យ​ គឺ​គ្មាន​ចាត់​ទុក​ក្រុម​ណា​ជាស​ត្រូវ​ទេ​៕

​ដើម្បី​ជ្រាប​ សូម​ស្តាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​ព្រះ​អង្គ​ មាស​ សា​ខន​ ព្រះ​ចៅអធិការ​ វត្ត​ពោធិ​យា​រា​ម​ ហៅ​វត្ត​ចាស់​ដូច​តទៅ​៖

 

Share

Image
Image
Image