loader

ស្ត្រី២រូបជានាយិកាក្រុមហ៊ុន បានជាប់ជ័យលាភីជាអ្នកបន្តវេនក្នុងវេទិកាភាពជាអ្នកដឹកនាំសម្រាប់ឆ្នាំ២០១៦

​ភ្នំពេញ​៖​ វេទិកា​ភាព​ជា​អ្នកដឹកនាំ​ គម្រប់​ខួប​ ៦​ឆ្នាំ​ ក្រោម​ប្រធានបទ​ «​ភាព​ជា​អ្នក​បន្ដវេន​»​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ម៉ោង​៨​យប់​ ថ្ងៃ​ចន្ទ​ទី​១០​ តុលា​ ដោយ​ សម្រាំង​បាន​ ជ័យ​លា​ភី​ឆ្នើម​ ៤​រូប​ ក្នុង​នោះ​ស្ត្រី​ ២​រូប​ ។​

អ្នកទទួលបានជ័យលាភី ភាពជាអ្នកដឹកនាំ ឆ្នាំ ២០១៦ ទាំង ៤រូប
អ្នកទទួលបានជ័យលាភី ភាពជាអ្នកដឹកនាំ ឆ្នាំ ២០១៦ ទាំង ៤រូប

​ថ្វីបើ​ស្ដ្រី​មិន​បាន​ទទួល​ជ័យ​លា​ភី​លេខ​១​ ប្រចាំឆ្នាំ​ក៏​ពិតមែន​ តែ​ស្ដ្រី​ដែល​ជា​សហគ្រិន​បង្ហាញ​ក្ដី​រំភើប​ថា​ ពួក​គាត់​ក៏​មាន​មោទនភាព​ ផង​ដែរ​ ដោយ​បាន​ទទួល​ពានរង្វាន់​លេខ​ ២​ និង​លេខ​ ៣​ ។

​វេទ​កា​ភាព​ជា​អ្នកដឹកនាំ​ ដែល​រៀបចំ​ឡើង​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ ស៊ី​.​ជេ​.​ស៊ី​.​ស៊ី​ មាន​រយៈពេល​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​ ០៨​ដល់​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ឆ្នាំ​២០១៦​ដោយ​មាន​អ្នកចូលរួម​ជាង​៣០០​នាក់​ ដែល​សុទ្ធ​សឹង​ជា​អ្នកមាន​ចំណេះដឹង​ និង​ជំនាញ​ ខាង​មុខ​ជំនួញ​ មេ​ស្ថាប័ន​ ជំនួញ​  មេ​ស្ថាប័ន​របស់​រដ្ឋ​  អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ និស្សិត​កំពុង​សិក្សា​។​

លោក កឹម អឿន ប្រធានមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជ ជប៉ុន (CJCC)
លោក កឹម អឿន ប្រធានមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជ ជប៉ុន (CJCC) ទទួលបានជ័យលាភីភាពជាអ្នកដឹកនាំ លេខ ១ ឆ្នាំ ២០១៦

​ពួក​គាត់​បាន​មក​ចូលរួម​វេទិកា​នេះ​ គឺ​ដើម្បី​ស្ដាប់​ ការ​ចែករំលែក​បទ​ពិសោធន៍​ និង​ភាព​ប៉ិន​ ប្រសប់​នៃ​ភាព​ជា​អ្នកដឹកនាំ​ ដែល​បាន​ជោគជ័យ​។​   

​ក្នុង​វេទិកា​នេះ​ មាន​សហគ្រិន​ទាំង​វ័យក្មេង​ និង​វ័យ​កណ្ដាល​ដែល​ជោគជ័យ​ក្នុង​អាជីព​ និង​អាជីវកម្ម​របស់​ពួក​គេ​ចូលរួម​ប្រមាណ​ ៣២​រូប​ ហើយ​ក្នុង​នោះ​មាន​ស្ដ្រី​ ១៦​ រូប​ ។​

លោកស្រី ទីវ ចាន់ដេត ប្រធានក្រុមហ៊ុន Image Printing
លោកស្រី ទីវ ចាន់ដេត ប្រធានក្រុមហ៊ុន Image Printing ទទួលបានជ័យលាភីភាពជាអ្នកដឹកនាំ លេខ ២ ឆ្នាំ ២០១៦

​អ្នក​ទទួល​ជ័យ​លា​ភី​ជុំ​ចុង​ក្រោយ​នៃ​វេទិកា​ភាព​ជា​អ្នកដឹកនាំ​រួម​មាន​ ជ័យ​លា​ភី​លេខ​១​ គឺ​បាន​ទៅ​លើ​លោក​ កឹ​ម​ អឿ​ន​ ប្រធាន​មជ្ឈមណ្ឌល​សហប្រតិបត្ដិការ​កម្ពុជា​ ជប៉ុន​ ។​ លេខ​២​ បាន​ទៅ​លើ​លោកស្រី​ ចាន់​ ដេ​ត​ ប្រធាន​ក្រុមហ៊ុន​ Image​ Printing​ ដែល​ប្រកួត​ចុង​ក្រោយ​លើ​ប្រធានបទ​គឺ​ «​ ការ​ជ្រើសរើស​អ្នក​បន្តវេន​» ​ដោយ​ប្រកួត​ តាម​វិធីសាស្ត្រ​ជជែក​ដេញដោល​  លើ​ប្រធានបទ​ចំនួន​២​ទៀត​ គឺ​៖

-​បញ្ហា​ស្ថាប័ន​មួយ​មិន​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​គ្រប់​គ្នា​ អាច​ក្លាយជា​អ្នក​បន្តវេន​ ។​

-​ បញ្ហា​ស្ថាប័ន​មួយ​ ជ្រើសរើស​អ្នក​បន្តវេន​ដោយ​បក្សពួក​និយម​ ឬ​ គ្រួសារ​និយម​។​

តាំង ហ្គិចលៀង នាយិកាក្រុមហ៊ុន H & L គ្រុប
លោកស្រី តាំង ហ្គិចលៀង នាយិកាក្រុមហ៊ុន H & L គ្រុប ទទួលបានជ័យលាភីភាពជាអ្នកដឹកនាំ លេខ ៣ ឆ្នាំ ២០១៦

​ចំណែក​ជ័យ​លា​ភី​លេខ​ ៣​ បាន​ទៅ​លើ​លោកស្រី​ តាំង​ ហ្គិ​ច​លៀង​ នាយិកា​ក្រុមហ៊ុន​ H​ &​ L​ គ្រុប​ ហើយ​ លេខ​ ៤​ បាន​ទៅ​លើ​លោក​ តាន់​ មន្នី​វណ្ណ​ អគ្គនាយករង​ក្រុមហ៊ុន​ ម៉ុង​ឫ​ទ្ធី​គ្រុប​ ។​
​វេទិកា​ភាព​ជា​អ្នកដឹកនាំ​នៅ​ឆ្នាំ​ ២០១៦​ បាន​រៀបចំ​ឡើង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ព្រោះ​តម្រូវ​ឲ្យ​បេ​ក្ខ​បុរស​ និង​បេ​ក្ខ​នារី​ ដែល​ជាប់​ជ័យ​លា​ភី​លេខ​ ១​ និង​ លេខ​២​ ឆ្នាំ​២០១៥​ មក​ប្រកួត​គ្នា​រវាង​អ្នក​ទទួល​បាន​ជ័យ​លា​ភី​លេខ​ ១​ និង​ លេខ​២​ ក្នុង​ឆ្នាំ​ ២០១៦​ នេះ​ ។​

លោក តាន់ មន្នីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប ទទួលបានជ័យលាភីលេខ ៤ ឆ្នាំ ២០១៦
លោក តាន់ មន្នីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប ទទួលបានជ័យលាភីភាពជាអ្នកដឹកនាំ លេខ ៤ ឆ្នាំ ២០១៦

​ក្នុង​ព្រឹត្ដិការណ៍​ដ៏​មាន​ភាព​ទាក់ទាញ​នេះ​  មាន​ ស្ត្រី​នាយិកា​ក្រុមហ៊ុន​ពីរ​រូប​ ជាប់​ជ័យ​លា​ភី​ភាព​ជា​អ្នក​បន្តវេន​ក្នុង​វេទិកា​ភាព​ជា​អ្នកដឹកនាំ​ ឆ្នាំ​ ២០១៦​។​

​សូម​ជម្រាប​ថា​ វេទិកា​អ្នកដឹកនាំ​នេះ​គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម​ ម្ចាស់​ក្រុមហ៊ុន​ ម្ចាស់​សហគ្រាស​ដែល​ជោគជ័យ​ក្នុង​អាជីព​ និង​អាជីវកម្ម​របស់​ខ្លួន​មក​ធ្វើ​បទ​បង្ហាញ​ ពី​បទ​ពិសោធ​ដើម្បី​ចែករំលែក​រវាង​គ្នា​ និង​គ្នា​ ។​

រូបថតអនុស្សាវរីយរវាងគណកម្មការវាយតម្លៃ និង សហគ្រិនដែលចូលរួម វេទិកាភាពជាអ្នកដឹកនាំ
រូបថតអនុស្សាវរីយរវាងគណកម្មការវាយតម្លៃ និង សហគ្រិនដែលចូលរួម វេទិកាភាពជាអ្នកដឹកនាំ ឆ្នាំ២០១៦

​ជាង​នេះ​ទៅ​ទៀត​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​រឹតចំណង​មិត្ដភាព​រវាង​ស្ដ្រី​និង​បុរស​ជា​អ្នកជំនួញ​ឬ​អ្នក​ជោគជ័យ​ក្នុង​ការងារ​ ហើយ​ សំដៅ​លើកទឹកចិត្ដ​ស្ដ្រី​ឲ្យ​មាន​ភាព​ក្លា​ហ៊ាន​ចូលរួម​ការ​អភិវឌ្ឍ​សង្គម​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ​ទៀត​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បង្ហោះប៉ោងប៉ោងមុខពន្ធនាគារព្រៃសជំរុញឱ្យមានការដោះលែងតំណាងខ្លួន

ភ្នំពេញ៖ ក្រុមអតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើ[...]

មេធាវីកញ្ញា ឈឹម ស៊ីថរ ពិភាក្សាជាមួយតំណាងសហជីពនៅក្រៅឃុំស្វែងរកដំណោះស្រាយបន្ត

នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ ក្រុមមេធាវីការពារក្ដី[...]

ស្រ្តីៗរស់នៅតំបន់ឧទ្យានអង្គរប្រាថ្នាចង់បានសំណងដោះដូរជាប្រាក់ជាងប្តូរទៅរស់នៅតំបន់ពាក់ស្នែង

ស្រ្តីៗរស់នៅតំបន់ឧទ្យានអង្គរប្រាថ្នាចង់បានសំណ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x