en     km
en     km

ជម្លោះ​ស៊ី​រី​ ៖​ បារាំង​ចង់​ទាញ​រុ​ស្ស៊ី​ឱ្យ​ធ្លាក់​ចូល​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​

Share

​ប្រធានាធិបតី​បារាំង​លោក​ Francois​ Hollande​ បាន​ណែនាំ​ទៅ​រុ​ស្ស៊ី​ ព្រោះថា​រុ​ស្ស៊ី​អាច​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ព្រោះ​រុ​ស្ស៊ី​បាន​បាញ់​គ្រាប់​ផ្លោង​ជា​លើក​ទី​ពីរ​នៅ​ក្រុង​អា​ឡេ​ប៉ូ​ប្រទេស​ស៊ី​រី​។​

រូបភាពគ្រាប់បែករុស្ស៊ីដែលទម្លាក់នៅស៊ីរី។រូបភាពពីBBC
រូបភាពគ្រាប់បែករុស្ស៊ីដែលទម្លាក់នៅស៊ីរី។រូបភាពពីBBC

​លោក​ ហូ​ឡង់​ បាន​ប្រាប់​ទូរទស្សន៍​បារាំង​ថា​ ករណី​រុ​ស្ស៊ី​នេះ​អាច​ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC)​ ចោទប្រកាន់​។​ ​លោក​ ហូ​ឡង់​ និយាយ​ថា​ លោក​អាច​នឹង​បដិសេធ​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ដែល​គ្រោង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង​ នា​ស​ប្តា​ហ៍​ក្រោយ​នេះ​។​

លោក​ ហូ​ឡង់​ បាន​ប្រាប់​ទូរទស្សន៍​ TMC​ ថា​៖«​ប្រជាជន​ដែល​ស្លាប់​ស្ទើរ​រាល់​ថ្ងៃនេះ​ គឺជា​ជន​រង​គ្រោះ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទាំងនេះ​ នឹង​ត្រូវ​ប្រឈម​មុខ​ទទួលខុសត្រូវ​នូវ​ទ​ង្វើ​របស់​ពួក​គេ​ នៅ​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ​»​។​ ​ប្រធានាធិបតី​បារាំង​បន្ថែម​ថា​៖«​ប្រ សិនបើ​ខ្ញុំ​ធ្វើការ​បាន​ទទួល​គាត់​ [​លោកពូ​ទី​ន​]​ ខ្ញុំ​នឹង​ប្រាប់​គាត់​ថា​ ទ​ង្វើ​ដែល​រុ​ស្ស៊ី​ធ្វើ​គឺជា​ការ​មិន​អាច​ទទួលយក​បាន​»​។​

​លោក​ ហូ​ឡង់​ អំពាវនាវ​ឱ្យ​មានការ​កាត់ទោស​លើ​ប្រទេស​រុ​ស្ស៊ី​ភ្លាមៗ​ បន្ទាប់​ពី​លោក​ Jean-Marc​ Ayrault​ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​បាន​ថ្លែង​ថា​ បារាំង​កំពុងធ្វើការ​បើកផ្លូវ​មួយ​សម្រាប់​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ ICC​ អាច​ដំណើរការ​ការ​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​លើ​មូលដ្ឋាន​ដ៏​រឹង​មាំ​របស់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​ក្រុង​អា​ឡេ​ប៉ូ​។​

​កាលពី​ស​ប្តា​ហ៍​មុន​ប្រទេស​រុ​ស្ស៊ី​ បាន​ជំទាស់​ទៅ​នឹង​សេចកត្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ដែល​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ទម្លាក់​គ្រាប់បែក​មួយ​នេះ​។​

​យ៉ាងណា​ក្រុង​ម៉ូ​ស្គូ​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ ថា​ខ្លួន​មិន​បាន​វាយប្រហារ​លើ​ជន​ស៊ី​វិល​នោះ​ទេ​ហើយ​ថា​ ការ​វាយប្រហារ​នោះ​គឺ​ផ្តោត​សំខាន់​លើ​ក្រុម​ភេរវកម្ម​នៅ​ប្រទេស​ស៊ី​រី​តែ​ប៉ុណ្ណោះ​។​

ទាំង​ប្រទេស​រុ​ស្ស៊ី​ និង​ប្រទេស​ស៊ី​រី​ គឺ​សុទ្ធ​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​។​

​សូម​បញ្ជាក់​ថា​ ស​ប្ដា​ហ៍​មុន​នេះ​លោក​ John​ Kerry​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ បាន​អំពាវនាវ​ផង​ដែរ​ឱ្យ​មានការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​ស ង្គ្រាម​ ដោយហេតុ​ថា​ ការ​វាយប្រហារ​របស់​រដ្ឋាភិបាល​រុ​ស្ស៊ី​ និង​ ស៊ី​រី​ មក​លើ​មន្ទីរពេទ្យ​មិនមែន​ជា​ហេតុការណ៍​ចៃដន្យ​នោះ​ទេ​ តែ​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដោយ​ចេតនា​៕
​ប្រភព​៖BBC

Share

Image
Image
Image